ជិះម៉ូតូទៅបុករ៉ឺម៉កឈប់នៅកៀនផ្លូវ រួចទារឲ្យសង៧០ដុល្លា!
ទោះជាមិនមានអ្វីធំដុំក៏ដោយ ក៏យ៉ាងហោយណាស់ ម៉ូតូមួយគ្រឿង រងការខូចខាតផ្នែកខាងមុខ ព្រោះម្ចាស់បានជិះ ទៅបុករឺម៉កម៉ូតូ ដែលកំពុងឈប់ស្ងៀម។ បន្ទាប់ពីបុករួច ម្ចាស់ម៉ូតូបានទាមទារ សំណងពីជនរងគ្រោះ ធ្វើឲ្យអ្នកដំណើរទាំងអស់ ចោមរោមមើលយ៉ាងច្រើនកុះករ។ ហេតុការណ៍មួយនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០ ល្ងាចថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៥ នៅលើបណ្តោយផ្លូវមន្នីរ៉េត ត្រង់ចំណុចទល់មុខ វត្តស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញមានរឺម៉កដឹកឈើមួយ បានឈប់នៅកៀនផ្លួវ ជាប់របងវត្តស្ទឹងមានជ័យ ប្រមាណជា១ម៉ោងទៅហើយ ទំនងជាខូច។ ពេលនោះមានអ្នកធ្វើដំណើរជាច្រើន នៅលើផ្លូវជិះទៅមក តែគ្មានគ្រោះថ្នាក់អ្វីនោះទេ ស្រាប់តែមកដល់ ពេលកើតហេតុ មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាកវេវពណ៍ក្រហម ពាក់ស្លាកលេខស្វាយរៀង១ក-៧៧២៥ បើកក្នុងល្បឿនលឿន មកបុករ៉ឺម៉កដែលឈប់នោះ [...]