រំភើបចិត្ត ព្រោះខ្លួនក្រក្រី មិននឹកស្មាន កូនបានស្លៀកពាក់តែងការ
បន្ទាប់ពីរូបភាព ដ៏ក្រទុរគត នៃការសែនព្រេន ព្រោះតែគ្មានលទ្ធភាពចំណាយ ដើម្បីរៀបអាពាហ៍ពិពាហ៍នេះ ត្រូវបានគណនីហ្វេសប៊ុកមួយបង្ហោះ ដោយមានសរសេរអមថា សូមជួយឧបត្ថម្ភគ្រួសារក្រីក្រនេះផង អស់រយៈពេលប៉ុន្មានថ្ងៃក្រោយមក ហាងធ្វើសំអាងការ សម្រាប់អាពាហ៍ពិពាហ៍មួយ បានទាក់ទងគូស្នេហ៍ទាំងពីរ ដើម្បីផ្តល់នូវការឧបត្ថម្ភ ដូចជាការរៀបចំ ជាឈុតរៀបការ និងថតរូប ឲ្យបានរីករាយ ដូចគូស្វាមីភរិយាផងទាំងពួង។
ហាងដែលផ្តល់ក្តីស្រម៉ៃ ដល់គូស្នេហ៍ដែលមិននឹកស្មានថា ខ្លួននឹងមានលទ្ធភាព អាចរៀបចំស្អាតបាត ដូចអ្នកដ៏ទៃនោះ មានឈ្មោះថា «មង្គលថ្មីសំអាងការ» ហើយក៏ជាលើកទីមួយដែរ ដែលហាងសម្អាង បានរៀបចំឲ្យគូស្វាមី យ៉ាងដូចនេះ។
ម្ចាស់ហាងសំអាង អ្នកស្រី លិន ស៊ីវជូ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០១៥ ឲ្យដឹងថា ហាងរបស់អ្នកស្រី បានឧបត្ថម្ភ ជាឈុតរៀបអាពាហ៍ពិពាហ៍ គូស្វាមីមួយគូរនេះ ដោយមានការតុបតែង ជា៤ឈុត [...]