ប្លន់គូស្នេហ៍ទាំងយប់នៅមុខផ្សារទំនើបបាយ័ន យកម៉ូតូមួយគ្រឿង
ករណីនេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ និង៣០នាទីយប់ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥ ដែលជនរងគ្រោះ ទាំងគ្នាពីរនាក់ ជាគូស្នេហ៍នឹងគ្នា។ អ្នកទាំងពីរ បានជិះម៉ូតូម៉ាក MSX ស្លាលេខ ១CS-៥៩២៦ ហើយត្រូវបានក្រុមចោរ មានគ្នាពីរនាក់ ជិះម៉ូតូធុន ឌូក ពណ៍ស មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពប្លន់បានសម្រេច នៅត្រង់ខាងមុខផ្សារទំនើបបាយ័ន ស្តិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីនេះ ត្រូវបានសាក្សីដែលនៅក្នុងហេតុការណ៍ ប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងពីរ អ្នកមិនមានអ្នកណាម្នាក់ រងរបួសនោះទេ តែពួកគេត្រូវបានក្រុមចោរ គម្រាមសម្លាប់ បើមិនប្រគល់ម៉ូតូ។ ភ្លាមៗ បន្ទាប់ពីរចោរបានបើកម៉ូតូរត់គេច ជនរងគ្រោះឈ្មោះ ស្រ៊ុន គឹមវែង អាយុ២៤ ឆ្នាំ និងមិត្តស្រីឈ្មោះ ស្រីពេជ្រ ដែលរស់នៅម្តុំផ្សារអួឬស្សីសព្វថ្ងៃ បានទៅដាក់ពាក្យប្តឹងទាំងយប់ នៅប៉ុស្តិ៍សនគរបាលរដ្ឋបាល សង្កាត់មនោរម្យ។
[...]