សំនៀងរបស់ ខេម - នីសា សង្គ្រោះកុមារ បង្កការភ្ញាក់ផ្អើលជាថ្មី
បទ«គុន្ធបុប្ផា និងក្តីសង្ឃឹម» របស់ផលិតកម្មថោន ដែលបកស្រាយដោយលោក ខេម និងកញ្ញា សុគន្ធ នីសា នេះ និពន្ធដោយអ្នកនិពន្ធ យឹម តាស្រង់។ តាមពិតទៅចម្រៀងនេះ ត្រូវបានផលិតចេញតាំងពីជាងមួយឆ្នាំមុន នៅក្នុងអំឡុងពេលនៃយុទ្ធនាការសង្ក្រោះ មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីមន្ទីរពេទ្យនេះ បានប្រកាសថា ខ្លួនលែងមានសមត្ថភាព អាចទប់ទល់រាល់ការចំណាយនានា នោះទៀតហើយ។ ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ទើបនឹងយកចម្រៀងនេះ មកបង្ហោះសារជាថ្មី នៅលើទំព័រ ឬគណនីរបស់ពួកគេ ហើយបានធ្វើឲ្យចម្រៀងនេះ បង្កការចាប់អារម្មណ៍ឡើងវិញ។
អ្នកស្តាប់ភាគច្រើន បានសរសើរថា ជាមួយសម្លេងដ៏ស្រទន់ របស់តារាចម្រៀងទាំងពីរ បានធ្វើអត្ថន័យ បញ្ជាក់ពីមន្ទីពេទ្យ «គុន្ធបុប្ផា» ដែលបានជួយជីវិតកុមារជាច្រើននាក់ ដោយមិនគិតកម្រៃនោះ កាន់តែមានន័យខ្លាំងក្លា និងកាន់តែពិរោះឡើង។ អត្ថន័យ ដែលលើកឡើងថា កុមាររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ត្រូវបានជួយសង្គ្រោះ ឲ្យមានជីវិត [...]