Posts by "ក. វិច្ចនី"

អាជីវករ​លក់​សំលៀក​បំពាក់ ចេញ​ច្រៀង​កក្រើក​ហ្វេសប៊ុក

ក្នុងជីវិត បើ​មិន​បាន​ធ្វើ​រឿង​អ្វី​មួយ​ដោយ​ខ្លួន​ឯង ឲ្យ​សប្បាយ​ម្ដង ក្នុង​ពេល​នេះ​ទេ តើ​ត្រូវ​រង​ចាំ​ដល់​ពេល​ណា? ជា​ពិសេស នៅ​ពេល​ដែល​ខ្លួន​ឯង មាន​ទេព​កោសល្យ​សិល្បៈ និង​ចេះ​ភាសា​អង់គ្លេស​ខ្លះៗ ដែរ​នោះ? ហើយ​ក៏​ចាំ​បាច់ ទាល់​តែ​ក្លាយ​ជា​អ្នក​ចម្រៀង​ល្បី​ឈ្មោះ ដូច​យ៉ាង មាស សុខ​សោភា ឬ​ ឱក សុគនកញ្ញា នោះ​ដែរ។

វីដេអូរបស់អាជីវករ​លក់​សំលៀក​បំពាក់​មួយ​រូប ដែល​ទើប​នឹង​ត្រូវ​បាន​បង្ហោះ បាន​ក្លាយ​ជា​ចំណី​អារម្មណ៍ របស់​អ្នក​លេង​ហ្វេសប៊ុក​ភាពច្រើន ដោយ​សារ​តែ​វីដេអូ​មួយ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា ផ្ទុះ​សំណើច​ទប់​មិន​បាន។ ចម្រៀង និង​ការ​និយាយ​ភាសា​អង់គ្លេស របស់​អាជីវករ​នៅ​ក្នុង​វីដេអូ​នេះ បាន​បង្ហោះ​កាល​ពី​ម៉ោង ១១:៥៨ នាទី ថ្ងៃ​ទី ២៨ តុលា​នេះ ហើយ​មាន​អ្នក​ចុច​ចូលទស្សនា​ដល់​ទៅ​ជាង ១៤០០០ដង និង​ចែក​ចាយ ដល់​ទៅ​ជាង​៤០០ដង។

ក្នុងចំណោមអ្នកផ្ដល់ជាយោបល់ មានប្រិយមិត្តមួយចំនួន ចាត់ទុកថា [...]

សមាហរណកម្ម​អាស៊ាន​ឆ្នាំ ២០១៥៖ អ្នក​សារព័ត៌មាន​កម្ពុជា នៅ​«អន់»​?

សមាហរណកម្ម​អាស៊ាន​ឆ្នាំ ២០១៥៖ អ្នក​សារព័ត៌មាន​កម្ពុជា នៅ​«អន់»​?

ការយល់ដឹង អំពី​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ស្តី​ពី​អាស៊ាន នៅ​មាន​កំរិត​ទាប​ណាស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស ដែល​ជា​សហគមន៍​អាស៊ាន។ បច្ចុប្បន្ន​នេះ អ្នក​សារព័ត៌មាន​ពុំ​សូវ​យល់​ដឹង អំពី​ចំណេះ​ដឹង​ទូទៅ និង​សមាហរណកម្ម​អាស៊ាន បាន​ទូលំ​ទូលាយ​ប៉ុន្មាន​ទេ ព្រម​ទាំង​មាន​កម្សោយ​ភាព ចំពោះ​ភាសា​អង់គ្លេស​ទៀត​ផង។ អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទៀត ក៍​កំពុង​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​សមាហរណកម្ម​អាស៊ាន ឆ្នំា​២០១៥ នេះ​ដែរ ព្រោះ​គិត​ថា​ខ្លួន​មិន​ទាន់​មាន​សមត្ថភាព អាច​ប្រកួត​ប្រជែង​ជា​មួយ នឹង​អ្នក​សារព័ត៌មាន​ក្នុង​តំបន់​អាស៊ាន​បាន។

នៅក្នុងវេទិការពិភាក្សា ស្ដី​ពី​«តើ​សារព័ត៌មាន​កម្ពុជា​ រៀបចំ​ខ្លួន​ហើយ​ឫ​នៅ ចំពោះ​សមាហរណកម្ម សហគមន៍​អាស៊ាន?» ដែល​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នេះ គេ​បាន​រក​ឃើញ​ពី​បញ្ហា​ប្រឈម​សំខាន់ៗ ច្រើន​ទៀត​ទាក់​ទង នឹង​កម្រិត​យល់​ដឹង​របស់​អ្នក​សារពត័មាន [...]

ទើប​នឹង​សម្រាល​បាន​កូន​ភ្លោះ ចេញ​ស្វែង​រក​ជំនួយ​ទាំង​សរសៃ​ខ្ចី (vdo)

ស្ត្រីវ័យក្មេង ដែល​ជា​កូន​ប្រសារ ហើយ​ដែល​ទើប​នឹង​សម្រាល បាន​កូន​ស្រី​ពីរ​នាក់ ត្រូវ​បង្ខំ​ចិត្ត​ដើរ​បី​កូន​ទាំង​សរសៃ​ខ្ចី តាម​ម្តាយ​ក្មេក​សុំ​ទាន​តាម​ចិញ្ចើម​ថ្នល់ ដើម្បី​ដោះ​ស្រាយ​ជីវភាព និង​រក​ថវិការ​ទិញ​ទឹក​ដោះ​គោ​បំបៅ​កូន។

ស្ត្រីវ័យក្មេង ដែល​ជា​អ្នក​សុំ​ទាន​សរសៃ​ខ្ចី​រូប​នេះ មាន​ឈ្មោះ​ថា រ៉ាន់ មាន​ទី​លំនៅ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​បច្ចុប្បន្ន រ៉ាន់ មាន​កូន​បីនាក់ (សម្រាល​លើក​ទី ២ បាន​កូន​ភ្លោះ​ពីរ​នាក់)។ ស្វាមី​របស់ វ៉ាន់ ជា​កម្មករ​​លី​សែង នៅ​តាម​អាគារសំណង់​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ។ រី​ឯ​ខ្លួន​ជា​ស្រ្តី ដែល​ទើប​នឹង​សម្រាល​កូន​រួច​នោះ ត្រូវ​ដើរ​សុំ​ទាន​នៅ​តាម​ចិញ្ចើម​ថ្នល់ ជា​មួយ​ម្តាយ​ក្មេក ដោយ​សារ​ជីវភាព​ក្រី​ក្រ​ពេក ហើយ​មិនអាច​ទ្រាំ​ចាំរហូត​ដល់​ខ្លួន​ជា​ស្រួល​បួល​បាន។

កាលពីទើបនឹងរៀបការរួច រ៉ាន និងគ្រួសារ បានរស់នៅតាមសំយ៉ាបផ្ទះបងប្អូន [...]

ហេតុអ្វី​យុវជន​មិន​សូវ​ខ្វល់​ពី​បញ្ហា​ដី​ធ្លី នៅ​កម្ពុជា?

ហេតុអ្វី​យុវជន​មិន​សូវ​ខ្វល់​ពី​បញ្ហា​ដី​ធ្លី នៅ​កម្ពុជា?

បញ្ហាដីធ្លី និងលំនៅដ្ឋាន ជា​បញ្ហា​ក្តៅ​ដែល​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​នៅ​ក្នុង​រាជធានី ទីប្រជុំ​ជន និង​​នៅ​ជនបទ។ បញ្ហា​ដី​ធ្លី បាន​កើត​ឡើង​តាម​រយៈ ការ​វិនិយោគ​ទុន នៅ​ក្នុង​រូបភាព​ជា​ដី​សម្បទាន ឫ​គំរោង​អភិវឌ្ឍន៍ និង​ការ​ចាប់​យក​ដី ហើយ​វា​បាន​ប្រែ​ក្លាយ ទៅ​ជា​បញ្ហា​មុត​ស្រួច ដែល​បាន​នាំ​ឲ្យ​មាន​ជំលោះ​ដី​ធ្លី ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

នេះជាការលើកឡើង របស់​វាគ្មិន​នៅ​ក្នុង​វេទិការ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​តុលា​នេះ ស្ដី​ពី​ចំណេះ​ដឹង​សីលធម៌ និង​ការ​ចូលរួម​របស់​យុវជន ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន ដែល​មាន​យុវជន​ចូល​រួម​ជាង ២០០នាក់។ យុវជន​ទាំង​នោះ ភាគ​ច្រើន​សុទ្ធ​សឹង​ជា​យុវជន​សកម្ម​ក្នុង​សង្គម និង​ជា​យុវជន​ដែល​ចង់​ដឹង ចង់​ឮ​អំពី​បញ្ហា​ជម្លោះ​ដី​ធ្លី និងចង់​បញ្ចេញ​មតិ ក្នុង​ការ​រក​វិធី​សាស្រ្ត​ដោះ​ស្រាយ [...]

រឿង​វាយ​តប់​ព្រះ​សង្ឃ នៅ​វត្ត​ស្ទឹង​មាន​ជ័យ ជា​រឿង​គំនុំ​ចាស់

រឿង​វាយ​តប់​ព្រះ​សង្ឃ នៅ​វត្ត​ស្ទឹង​មាន​ជ័យ ជា​រឿង​គំនុំ​ចាស់

កន្លងមក ព្រះសង្ឃ សឺន ហាយ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ព្រះ​សង្ឃ​មួយ​អង្គ ដែល​តែង​តែ​ចូល​រួម​ធ្វើ​បាតុកម្ម​តវ៉ា ជា​មួយ​ប្រជា​ពលរដ្ឋ​ជំលោះ​ដី​ធ្លី ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ជួយ​ផ្តល់​ជា​កន្លែង​ស្នាក់​នៅ ដល់​ប្រជា​ពលរដ្ឋ​ដែល​មក​ធ្វើ​បាតុកម្ម ឫ​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ​ជា​ដើម។

ពាក់ព័ន្ធ​នឹង​ការ​វាយ​តប់​គ្នា នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដែល​បណ្តាល​ឲ្យ​ព្រះ​សង្ឃ សឺន ហាយ និង​ព្រះ​សង្ឃ​ពីរ​អង្គ​ទៀត​រង​របួស​ធ្ងន់ គឺ​ដោយ​សារ​តែ​មាន​គំនុំ​គុំគួន​គ្នា ពី​ក្នុង​រយៈ​កាល​កន្លង​មក។

តាមការបញ្ជាក់របស់លោក សួន សង្វាត អគ្គលេខាចលនាកូនខ្មែរ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កន្លង​មកព្រះសង្ឃ សឺន ហាយ បានផ្តល់កន្លែងស្នាក់នៅ ក្នុងវត្តស្ទឹងមានជ័យ ឲ្យប្រជាពលរដ្ឋជំលោះដីធ្លី​មក​ពី​ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវព្រះចៅអធិការវត្តមិនឲ្យស្នាក់នៅ។ តែព្រះសង្ឃ សឺន ហាយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...