Posts by "ក. វិច្ចនី"

​អ្នក​បក​ប្រែ​ភាសា​ក្នុង​រោងចក្រ​ចិន ត្រូវ​រថយន្ដ​កិន​បែក​ក្បាល នៅ​ភ្នំពេញ

​អ្នក​បក​ប្រែ​ភាសា​ក្នុង​រោងចក្រ​ចិន ត្រូវ​រថយន្ដ​កិន​បែក​ក្បាល នៅ​ភ្នំពេញ

បុរសម្នាក់ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា ជា​អ្នក​បក​ប្រែ​ភាសា​ចិន នៅ​រោងចក្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​រថយន្ដ​បុក​មួយ​ទំហឹង ហើយ​កិន​ពី​លើ​ក្បាល បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ កាល​ពី​ម៉ោង ១២ និង​៣០​នាទី យប់​រំលង​អាធ្រាត ថ្ងៃ​ទី​១៣ ឈាន​ចូល​ថ្ងៃ​ទី១៤ ខែ​ធ្នូ​នេះ។

បុរសអ្នកបកប្រែភាសានោះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា ឱក ទ្រី អាយុ ២៨ ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ស្កុពី ពាក់​ស្លាក​លេខ 1CK3960។ កម្លាំង​នគរបាល​ដែល​នៅ​ផ្ទាល់​កន្លែង បាន​បញ្ជាក់​ថា​បុរស​ម្នាក់​នេះ ត្រូវ​បាន​រថយន្ដ​បុក​ម៉ូតូ​របស់​គាត់ ហើយ​កិន​ចំ​ពី​លើ​ក្បាល​ជន​រង​គ្រោះ ទើប​ណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ដូច្នេះ។

បន្ទាប់ពីឆែកឆេរកឃើញប័ណ្ណសំគាល់ខ្លួន របស់ជនរងគ្រោះ សមត្ថកិច្ចបានទាក់ទងទៅសាច់ញ្ញាតិ កាលពី​យប់ដដែលនេះ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ នៅយប់ថ្ងៃកើតហេតុនេះ គ្រួសារសាក​សព​មិនអាចបញ្ជាក់ថា ជនរងគ្រោះធ្វើដំណើរទៅណាមកណា [...]

ជន​ជាតិ​ដើម​ភាគ​តិច សំណូម​ពរ​ដល់​រដ្ឋាភិបាល ចំនួន ៧ចំណុច

ជន​ជាតិ​ដើម​ភាគ​តិច សំណូម​ពរ​ដល់​រដ្ឋាភិបាល ចំនួន ៧ចំណុច

ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ​នេះ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច បាន​ផ្តល់​ជា​អនុសាសន៍ និង​សំនូមពរ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិចារណា និង​គិតគូរ​ឡើង​វិញ ពី​ការ​រស់​នៅ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដែល​កំពុង​ជួប​នឹង​ការ​លំបាក ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ ដោយ​អ្នក​មាន​អំណាច ដែល​បាន​យក​ដី​ស្រែ​ចំការ​អាស្រ័យ​ផល និង​ព្រៃ​ឈើ​ជា​ដើម​ដើម្បី​ធ្វើការ​កាប់​គាស់ ក្នុង​គម្រោង​វិនយោគ​របស់​ពួក​គេ។

សំណូមពរ និងអនុសាសន៍ទាំងនោះរួមមាន៖

ទី១- ស្នើរ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន ការ​ចុះ​បញ្ជី​ដី​សមូហភាព របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង ១៥ខេត្ត និង​ព្រៃ​សហគមន៍​ឲ្យ​បាន​ឆាប់។
ទី២- ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អជ្ញា​បណ្ណ ពី​ក្រុម​ហ៊ុន​ណា​ដែល​មិន​គោរព​កិច្ច​សន្យា។
ទី៣- មុនផ្តល់ដីដល់ក្រុមហ៊ុន រដ្ឋាភិបាលត្រូវធ្វើការសិក្សាពីផលប៉ះពាល់ដល់បរិស្ថាន [...]

សម រង្ស៊ី ថា​នឹង​បន្ត​វេន​កិច្ចការ​របស់ ចាន់ សូវ៉េត

សម រង្ស៊ី ថា​នឹង​បន្ត​វេន​កិច្ចការ​របស់ ចាន់ សូវ៉េត

លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​សាច់​ញាតិ និង​គ្រួសារ​សព​របស់​លោក ចាន់ សូវ៉េត ថា លោក​នឹង​បន្ត​ការងារ​ដែល​លោក ចាន់ សុវ៉េត បាន​ធ្វើ​កន្លង​មក ទាក់​ទង​ទៅ​នឹង ការ​ការពារ​ព្រៃ​ឈើ សត្វ​ព្រៃ និង​ការពារ​សិទ្ធិ​មនុស្ស​ជា​ដើម។ ការ​ថ្លែង​របស់​មេ​ដឹកនាំ​ប្រឆាំង បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ២០១៤ ក្នុង​ពេល​ដែល​លោក និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​របស់​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ទើប​នឹង​ទទួល​មរណៈភាព កាល​ពី​ម្សិល​ម៉ិញ​នេះ។

បន្ទាប់ពីលោក សម រង្ស៊ី បាន​អុច​ធូប​គោរព​វិញ្ញាណក្ខន្ធសព​លោក ចាន់ សុវ៉េត រួច​រាល់​អស់​ហើយ មេ​ដឹកនាំ​គណៈបក្ស​រូប​នេះ បាន​ថ្លែង​អះអាង​ថា លោក​នឹង​យក​គំរូ​តាម​លោក ចាន់ សូវ៉េត ហើយ​លោក​សង្ឃឹម​ថា វិញ្ញាណខ័ន្ត​របស់​អ្នក​ការពារ​សិទ្ធ​មនុស្ស​ម្នាក់​នេះ [...]

សៀក ហ៊ន កូន​ស្រី​ស្ត្រី​បឹង​កក់​បង្ហូរ​ទឹក​ភ្នែក​ក្នុង​ទិវា​សិទ្ធិ​មនុស្ស

សៀក ហ៊ន កូន​ស្រី​ស្ត្រី​បឹង​កក់​បង្ហូរ​ទឹក​ភ្នែក​ក្នុង​ទិវា​សិទ្ធិ​មនុស្ស

នៅពេលទស្សនាវដ្តី​លើក​យក​ឈ្មោះ​នាង សៀក ហ៊ន មក​ជម្រាប​ជូន ប្រិយ​មិត្ត​ប្រហែល​ជា​មាន​ចម្ងល់ ដោយ​សារ​តែ​មិន​ដែល​លឺ​ឈ្មោះ​របស់​នាង ពី​មុន​មក​ឡើយ។ សៀក ហ៊ន ជា​កូន​ស្រី​របស់​អ្នក​ស្រី គង់ ចន្ថា សកម្មជន​ដី​ធ្លី​មួយ​រូប​ដែល​រស់​នៅ ក្នុង​សហគមន៍​បឹង​កក់ តែ​បច្ចុប្បន្ន គាត់​កំពុង​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​សរ។ សព្វ​ថ្ងៃ សៀក ហ៊ន កំពុង​មាន​បន្ទុក​ថែម​មួយ​ទៀត ក្រៅ​ពី​ជួយ​មើល​ការ​ខុស​ត្រូវ​ប្អូនៗ​ក្នុង​គ្រួសារ និង​ការ​សិក្សា នោះ​គឺ​នាង​បាន​ចូល​រួម​ក្នុង​សកម្មភាព​ស្វែង​រក​យុត្តិធម៌ ឲ្យ​សកម្មជន​ដី​ធ្លី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អស់ រួម​ទំាង​ម្តាយ​នាង​ផង​ដែរ។

ទឹកភ្នែកកូនស្រី​សកម្ម​ជន​បឹង​កក់​ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទាំង​ចាស់​ទាំង​យុវជន​ប្រមាណ​ជា​ជាង ៥០០០​នាក់ ក្នុង​ទិវា​សិទ្ធិ​មនុស្ស ថ្ងៃ​ទី១០ ខែ​ធ្នូ​នេះ មិន​អាច​ទប់​ទឹក​ភ្នែក​បាន។ ទឹក​ភ្នែក [...]

ពលករ​ខ្មែរ​នៅ​កូរ៉េ គ្រោង​ធ្វើ​បាតុកម្ម​អហឹង្សា​ពីរ​ថ្ងៃ​បន្ថែម​ទៀត

ពលករ​ខ្មែរ​នៅ​កូរ៉េ គ្រោង​ធ្វើ​បាតុកម្ម​អហឹង្សា​ពីរ​ថ្ងៃ​បន្ថែម​ទៀត

តាមការបញ្ជាក់របស់ពលករខ្មែរ នៅ​កូរ៉េ​ខាង​ត្បូង​មួយ​រូប ក្នុង​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ទាមទារ ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី នៅ​កម្ពុជា និង​លោក មាជ សុវណ្ណរ៉ា ដែល​កំពុង​ជាប់​ឃុំ​ឃាំង នៅ​ពន្ធនាគារ​ព្រៃ​សរ​កាល​ពី​ថ្ងៃ​ទី ០៧ ខែ​ធ្នូ ឆ្នាំ២០១៤ រួច​មក ក្រុម​បាតុករ​នឹង​បន្ត​ធ្វើ​បាតុកម្ម​អហឹង្សា​ ចំនួន​ពីរ​ដង ជា​ថ្មី​ទៀត។

បាតុកម្មជា​ថ្មី​នេះ សំដៅ​ចង់​​ឲ្យ​លោក ហ៊ុន សែន និង​ភរិយា បាន​ដឹង​អំពី​គោល​បំណង និង​សកម្មភាព​យ៉ាង​ផុសផុល ដែល​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន កំពុង​គាំទ្រ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ទាំង​នោះ និង​ធ្វើការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី ដូច​ដែល​ប្រជា​ពលរដ្ឋ​គ្រប់​គ្នា អាច​ទទួល​យក​បាន។ អ្នក​រៀបចំ​បាតុកម្ម​នេះ​ នឹង​មាន​ការ​ដាក់​ញតិ្ត​ជូន លោក ហ៊ុន សែន ផង​ដែរ​ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...