Posts by "ក. វិច្ចនី"

កូនៗ សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​​ពន្លឿន​ការ​បើក​សវនាការ ព្រោះ​ម្តាយ​ឈឺ​ធ្ងន់

កូនៗ សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​​ពន្លឿន​ការ​បើក​សវនាការ ព្រោះ​ម្តាយ​ឈឺ​ធ្ងន់

ប្រជាពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី ជាង ២០នាក់ និង​កូនៗ​របស់​សកម្មជន​ដី​ធ្លី ដែល​កំពុង​ជាប់​ឃុំ នៅ​ពន្ធនាគារព្រៃសរ បាន​ស្នើរ​ឲ្យ​សាលា​ឧទ្ធរណ៍ ពន្លឿន​ការ​បើក​សវនាការ​ដោះ​សា្រយ ចំពោះ​សកម្ម​ជន​ទាំង ១១​អង្គ និង​នាក់ ឲ្យ​បាន​ឆាប់ ព្រោះ​បច្ចុប្បន្ន​នេះ ម្ដាយ​របស់​ពួក​គេ កំពុង​មាន​ជំងឺ​ជា​ទម្ងន់​នៅ​ក្នុង​ពន្ធនាគារ ហើយ​ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​ស្ត្រី​មា្នក់​មាន​ជំងឺ​បេះ​ដូង​ធ្ងន់​ធ្ងរ។

អ្នកស្រី ប៊ូវ សុភា តំណាង​ឲ្យ​ក្រុម​សកម្មជន​​ដី​ធ្លី មក​ពី​សហគមន៍​បឹង​កក់ បាន​និយាយ​ថា ម្តាយ​ក្មេងៗ​ដែល​ជាប់​ពន្ធនាគា រួម​ទាំង​អ្នក​ស្រី ទេព វន្នី ផង​នោះ កំពុង​មាន​ជំងឺ​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​គ្មាន​គ្រូ​ពេទ្យ​ព្យាបាល នៅ​ក្នុង​ពន្ធនាគារ​ទេ។ អ្នក​ស្រី​បាន​​បន្ថែម​ទៀត​ថា ក្រុម​សហគមន៍​ធ្លាប់​បាន​សុំ​យក​គ្រូ​ពេទ្យ​នៅ​ខាង​ក្រៅ ឲ្យ​ចូល​ទៅ​ព្យាបាល​ជំងឺ​អ្នក​ទាំង​នោះ ប៉ុន្តែ​សន្តិសុខ​នៅ​គុក​ព្រៃ​សរ [...]

ព្រះសង្ឃ កែវ សុម៉ាលី៖ ការ​កោះ​ហៅ​របស់​តុលាការ ជា​និតិវិធី​ធ្វើ​តាម​ច្បាប់

ព្រះសង្ឃ កែវ សុម៉ាលី៖ ការ​កោះ​ហៅ​របស់​តុលាការ ជា​និតិវិធី​ធ្វើ​តាម​ច្បាប់

ព្រះរាជអាជ្ញាចេញដីការ កោះ​និមន្ត​ព្រះ​តេជគុណ កែវ សុម៉ាលី មក​សាក​សួរ គឺ​ធ្វើ​ទៅ​តាម​ពាក្យ​បណ្តឹង ហើយ​វា​ជា​និតិវិធី​របស់​ច្បាប់ ដែល​មិន​អាច​កំណត់​ថា បុគ្គល​ណា​ជា​បុគ្គល​ណា​មួយ​នោះ​ឡើយ ព្រោះ​ព្រះសង្ឃ​ក៍​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ច្បាប់​ដែរ។ ដូច្នេះ តុលាការ​ត្រូវ​តែ​កោះ​ហៅ​ព្រះស​ង្ឃ មក​បំភ្លឺ​ដូច​ជា​ជន​ដទៃ​ទៀត។ នេះ​ជា​សង្ឃ​ដីការ​របស់​ព្រះ​តេជ​គុណ កែវ សុម៉ាលី ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​បាន​និមន្ត​ចេញ​ពី​ក្នុង​តុលាការ​មក​វិញ។

ការកោះនិមន្តព្រះសង្ឃ ឲ្យ​ចូល​​ទៅ​បំភ្លឺ​ក្នុង​តុលាការ​នេះ បាន​រង​ការ​រិះ​គន់ និង​ការ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​គាំទ្រ​ព្រះ​សង្ឃ កែវ​ សុម៉ាលី ដោយ​ពួក​គេ​យល់​ថា ដីការ​កោះ​របស់​តុលាការ ជា​ការ​ម៉ាក់​ងាយ​ដល់​ព្រះ​ពុទ្ធ​សាសានា និង​ខុស​ធម៌​វិន័យ​របស់​ព្រះ​សង្ឃ។ លោក អំ សំអាត មន្ត្រី​គ្រប់​គ្រង​បច្ចេកទេស [...]

បណ្ដាញ​សហគមន៍​មួយ ស្រែក​រក​ជំនួយ​ជួយ​ពលរដ្ឋ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​នៅ​បឹង​ឈូក

បណ្ដាញ​សហគមន៍​មួយ ស្រែក​រក​ជំនួយ​ជួយ​ពលរដ្ឋ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​នៅ​បឹង​ឈូក

បណ្តាញសហគមន៍​សន្តិភាព​ការពារ​ដី​ធ្លី ខ្មែរ​អមតៈ បាន​អំពាវនាវ​ដល់​សប្បុរស​ជន ក្នុង​ស្រុក និង​ក្រៅ​ស្រុក ឲ្យ​ជួយ​ផ្តល់​ជំនួយ ដល់​សហគមន៍​បឹង​ឈូក ដែល​​ផ្ទះ​សំបែង​ត្រូវ​បាន​ភ្លើង​ឆេះ ស្ថិត​នៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ  កាល​ពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក​នេះ។

បន្ទាប់​ពី​អគ្គីភ័យ​ឆក់​យក​ផ្ទះ​សំបែង របស់​​សហគមន៍​បឹង​ឈូក​ប្រមាណ​ជា ៣១​ខ្នង​រួច​មក ការ​ខ្វះ​ខាត​បាន​កើត​មាន ចំពោះ​ប្រជាជន​នៅ​តំបន់​នោះ ប្រមាណ​ជា​៥៤​គ្រួសារ ដោយ​ខ្វះ​ទី​ជម្រក គ្មាន​សម្លៀក​បំពាក់ គ្មាន​អង្ករ គ្មាន​អាហារ​ហូប​ឡើយ។ បើ​សូម្បី​តែ​តង់​ចង​ធ្វើ​ជា​ជំរក​ស្នាក់​នៅ ក៍​ប្រជា​ពលរដ្ឋ​ខ្លះ​មិន​មាន​ផង ដោយ​សារ​តែ​អគ្គីភ័យ បាន​ឆេះ​កំទេច​ទាំង​ទ្រព្យ​សម្បត្តិ ទាំង​លំនៅ​ដ្ឋាន​របស់​ពួក​គាត់​ទាំង​អស់ គ្មាន​សល់​អ្វី​នៅ​ជាប់​នឹង​ខ្លួន​ទេ។

ប្រជាពលរដ្ឋដែលរងគ្រោះមួយចំនួន [...]

ព្រះអគ្គិ​ឆេះ​ផ្ទះ​ពលរដ្ឋ​ច្រើន​សិប​ខ្នង​នៅ​បឹង​ឈូក សង្ស័យ​មាន​គម្រោង​ដុត

បើគិតមកទល់យប់ ​ម៉ោង​​១៩​និង​​៤៥​នាទី​ល្ងាច​​ថ្ងៃ​ទី​​២០ ខែធ្នូ​ ឆ្នាំ២០១៤ ម្សិលម៉ិញនេះ ​អគ្គីភ័យដែលបាន​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ​នៅ​សហគមន៍​បឹង​ឈូក ខាង​ត្បូង​ស្នងការ​​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ បាន​​រលត់​ទាំង​ស្រង់​។

​របាយការណ៍​ភ្លាមៗ ​ពី​ខាង​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គីភ័យ​​នេះ បាន​បណ្ដាល​​ឲ្យ​​ខូច​ខាត​​ផ្ទះ​​ចំនួន​ ៣៣​ខ្នង​​ និង​បាន​ប្រើប្រាស់​ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន​១៦ គ្រឿង។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​នៅ​ឡើយ។ ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់ រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​អគ្គីភ័យ​នេះ​ទេ។

សម្រាប់ប្រជាសហគមន៍ នៅតំបន់នោះវិញ បាននិយាយថា អគ្គីភ័យឆាបឆេះបានឆាបឆេះ​អស់លំនៅដ្ឋាន​ជាង​៤០ខ្នង។ គ្រោះអគ្គីភ័យនេះ ត្រូវក្រុមប្រជាសហគមន៍សង្ស័យថា [...]

ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​ព្រះ​សីហនុ​ទទួល​បាន​ដី​មួយ​គ្រួសារ កន្លះ​ហិកតា

ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​ព្រះ​សីហនុ​ទទួល​បាន​ដី​មួយ​គ្រួសារ កន្លះ​ហិកតា

ប្រជាពលរដ្ឋក្រីក្រជាង ២០០គ្រួសារ នៅ​ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​សាលា​ខេត្ត​ផ្តល់​ដី​ឲ្យ​រស់​នៅ ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ចំនួន ៥០អា ស្ថិត​នៅ​ក្នុង​ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ។ ប្រជា​ពលរដ្ឋ​ដែល​បាន​ទទួល​ដី​កម្មសិទ្ធិ​ទាំង​នោះ ភាគ​ច្រើន​ជា​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ តាម​បណ្តា​ឆ្នេរ តំបន់​ក្បាយ​ឆាយ ស្រុក​ស្ទឹងហាវ ស្ពានឆេះ និង​ព្រែក​ត្រែង​ជា​ដើម។

អាជ្ញាធរខេត្តបានរៀបចំដី​នៅ​តំបន់​នោះ​រួច​ហើយ ដែល​មាន​ចំនួន​ជាង ២០០ប្លង់ និង​ក្នុង​មួយ​ប្លង់​មាន​ចំនួន​ដី​កន្លះ​ហិកតា ហើយ​បច្ចុប្បន្ន​នេះ អាជ្ញាធរ​កំពុង​គូស​វាស់​វែង​ដី ដើម្បី​ដំណើរការ​ធ្វើ​ផ្លូវ​សំរាប់​ពួក​គេ​ផង​ដែរ។ ដី​ដែល​ប្រជា​ពលរដ្ឋ​ទទួល​បាន​ក្នុង​មួយ​គ្រួសារ ចំនួន​កន្លះ​ហិកតា​នោះ គឺ​គិត​ទាំង​ដី​លំនៅដ្ឋាន​ និង​ដី​ផលិតកម្ម។

អភិបាលខេត្តព្រះសីហនុ​លោក ឈិន សុខុន បាន​បញ្ជាក់​ថា ដីនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...