ប្រដាល់ប្រចាំសតវត្សន៍រវាង ម៉ានី ផាកហ្គីអៅ និង ផ្លយ ម៉ាយវេឌ័រ (Live)
ទស្សនាការប្រកួតដោយផ្ទាល់បាន នៅទីនេះ ប៉ុន្តែអាចជួប នឹងភាពរអាក់រអួល ព្រោះមានអ្នកចូលមើលច្រើន ... (សូមចុច REPLAY or PAGE REFRAISH នៅពេលគាំង)។
ទស្សនាការប្រកួតដោយផ្ទាល់បាន នៅទីនេះ ប៉ុន្តែអាចជួប នឹងភាពរអាក់រអួល ព្រោះមានអ្នកចូលមើលច្រើន ... (សូមចុច REPLAY or PAGE REFRAISH នៅពេលគាំង)។
ផ្លយ ម៉ាយវេដ័រ ជាប់ឈ្មោះជាអ្នកប្រដាល់ មិនដែលចាញ់ របស់អាមេរិក នៅក្នុងការប្រកួត ទាំង៤៧ដង ឈ្នះទាំង៤៧ដង និងបានវាយបំបាក់ ផ្ដួលឲ្យសន្លប់ ទៅលើគូប្រកួតបាន ២៦ដង។ ប្រសិនជាអ្នកប្រដាល់ស្បែកខ្មៅរូបនេះ ពិតជាមានប្រៀបជាង ម៉ានី ផាកហ្គីអៅ អ្នកប្រដាល់ជាតិហ្វីលីពីន នោះមែនក៏ដោយ តែគេមិនត្រូវមើលរំលង ចំណុចពិសេសទាំង៥ របស់ ផាកហ្គីអៅ ដូចខាងក្រោមនេះឡើយ៖
១) វាយលុករហ័ស
រឿងសំខាន់ទីមួយ ដែលគេត្រូវប្រយ័ត្ន នៅពេលឡើងវ៉ៃ ជាមួយ ផាកហ្គីអៅ គឺក្បាច់វាយលុករហ័ស ហើយករណីនេះ ផ្លយ ម៉ាយវេដ័រ បានដឹងជាមុន និងមិនអាចមើលងាយ ផាកហ្គីអៅ បានឡើយ។ ម៉ាយវេដ័រ មានអាយុ៣៨ឆ្នាំ រីឯ ផាកហ្គីអៅ ដែលមានរហស្សនាម «Pacman» មានអាយុ៣៦ឆ្នាំ ប៉ុន្តែបទពិសោធន៍ នៃការវាយលុករហ័ស របស់ ផាកហ្គីអៅ មានគ្រោះថ្នាក់ជាង ម៉ាយវេដ័រ។
២) ដៃឆ្វេង
មិនមែនអ្នកប្រដាល់ណា ក៏សុទ្ធតែមានដៃឆ្វេង ខ្លាំងទាំងអស់នោះឡើយ។ [...]
នាង ម៉ូនីកា រ៉ូសវ៉ូល (Monika Rostvold) អាយុ២២ឆ្នាំ បានចំណាយពេល៤៥នាទី ដើម្បីទៅអង្គុយ នៅលើជណ្ដើរ នៃបណ្ណាល័យរបស់សកលវិទ្យាល័យ តិចសាស ដោយមានក្រណាត់បិទភ្នែកជិត កាសស្ដាប់ត្រជៀក និងនៅជាប់នឹងដងខ្លួននាង តែខោទ្រនាប់មួយប៉ុណ្ណោះ។ ទង្វើរបស់នាង បានបង្កការភ្ញាក់ផ្អើល ក៏ដូចជាចំងល់ ទៅដល់គ្រប់និស្សិត ស្រីប្រុស ដែលដើរកាត់តាមនោះ។ រូបថតដងខ្លួនននលគោក របស់នាង ត្រូវបានបង្ហោះជាបន្តបន្ទាប់ នៅលើ Twitter និង Snapchat ហើយបណ្ដាអ្នកប្រើប្រាស់ បានលើកជាមតិខុសគ្នា ចំពោះកាយវិការដ៏ចម្លែក របស់នាង មូនីកា។
បន្ទាប់ពីបានបង្កការងឿងឆ្ងល់ទាំងនេះរួច នាង ម៉ូនីកា ដែលជានិស្សិតខាងវិចិត្រកម្ម ហើយកំពុងត្រៀម យកសញ្ញាប័ត្រផងនោះ បានចេញមកបកស្រាយ នៅលើគណនី Instagram របស់នាងថា នេះជាគម្រោងមួយ ដែលមានឈ្មោះថា «ស្រីក្មេងស្រាត»។ គម្រោងរបស់នាងនេះ ចង់បង្កចំណាប់អារម្មណ៍ របស់សាធារណៈជន ពីការរំលោភបំពាន ខាងផ្លូវភេទ។ នាងបានសរសេរថា៖ [...]
បន្ទាប់បម្រើការ ជាទាហាតលោតឆ័ត្រយោង អស់រយៈកាល៤ឆ្នាំ លោក ម៉ាតជូ តាធើស័ល (Matthew Tattersall) ចង់ឲ្យការលោតឆ័ត្រយោង របស់ខ្លួនជាលើកចុងក្រោយ ទទួលបាននូវការកត់សម្គាល់ ដ៏ពិសេសមួយ។ ឆ្លៀតឱកាស នៃការលោតឆ័ត្រយោង ចុងក្រោយបំផុត ទាហានដ៏ចំណាន បាននាំ វីល្លី ម៉ាខេត (Willy Makelt) មិត្រចាស់របស់លោកម្នាក់ ទៅលោតជាមួយ... តែមិត្រចាស់នោះ មិនមែនជាមនុស្សទេ តែជាត្រីមួយក្បាល នៅក្នុងដបដែលមានទឹក ឲ្យមិត្តចាស់នេះ អាចហែលលេងបាន។
មិត្រចាស់របស់លោក ម៉ាតជូ បានចុះមកដល់ដី ដូចលោកដែរ ដោយគ្មានកើតហេតុភេទ អ្វីចម្លែកនោះទេ។ ក្នុងរយៈពេលនោះ លោក ម៉ាតជូ មិនបានភ្លេច ថតរូបដោយខ្លួនឯង ពីគំនិតដែលនាំមិត្តចាស់ មកលោតជាមួយនេះ ហើយថែមទាំងបានយកទៅបង្ហោះ នៅលើជញ្ជាំងហ្វេសប៊ុក របស់លោកទៀត។ លោកបានថ្លែងប្រាប់ «New York Daily News» ថា៖ «រូបថតនេះ បានក្លាយជារូបដ៏ពេញនិយម ដែលខ្ញុំមិននឹកស្មានដល់»។
[...]នាង គ្រីស្តែន លីនសី (Kristen Lindsey) បានបង្កឲ្យភ្នំភ្លើង ប្រឆាំងនឹងការរើសអើង ចំពោះសត្វផ្ទុះឡើង ហើយមនុស្សជាច្រើន ដែលបានឃើញរូបថតរបស់នាង បានផ្ញើរសារព្រមាន ត្រឡប់ទៅនាងវិញយ៉ាងច្រើន។ នោះគឺដោយសារតែរូបថត របស់នាង បានបង្ហាញពីស្នាមញញឹម កាន់ព្រួញមួយក្បាល ដែលដោតជាប់ ក្នុងក្បាលឆ្មារស្លាប់ មួយក្បាល សម្បុរសក្រហម។
នៅជាមួយនឹងរូបថត ដែលនាងបង្ហោះ នៅលើបណ្ដាញសង្គម ស្ត្រីពេទ្យសត្វវ័យក្មេង បានសរសេរថា៖ «ងាប់តាំងពីព្រួញទីមួយ ឡុល (lol)។ សត្វឆ្មារចង្រៃអញ្ចឹង បានតែមួយព្រួញចំកណ្ដាលក្បាល! ពានរង្វាន់សម្រាប់ពេទ្យសត្វ ប្រចាំឆ្នាំ (...) ដែលគួរឲ្យទទួលបាន ការយល់ព្រម ដោយរីករាយ។» ប៉ុន្តែសំណេរនេះ ត្រូវបានលប់ចោល ក្នុងពេលក្រោយមក មុននឹងគណនីហ្វេសប៊ុក របស់នាង គ្រីស្តែន ត្រូវបានបិទ លែងមានដំណើរការទៀត។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បាននិយាយថា ឆ្មារនេះ ជារបស់ប្ដីប្រពន្ធវ័យចំណាស់ម្នាក់ [...]