ផាកហ្គីអៅ អាចជាប់ពន្ធនាគារ នៅអាមេរិក!
នៅសហរដ្ឋអាមេរិក គេមិនត្រូវយកប្រព័ន្ធយុត្តិធម៌ របស់ប្រទេសនេះ មកលេងសើចនោះទេ ជាពិសេសជាមួយពាក្យ«មុសា» ដែលបានធ្វើឡើង ក្នុងគោលបំណងដ៏ខ្មៅកខ្វក់ ចង់បង្វិលព្រឹត្តិការណ៍ មានលក្ខណៈ«ផ្លូវការ»ណាមួយ។ ហើយក៏ដោយសារ តែពាក្យ«កុហក» ដែលបានធ្វើបន្ទាប់ពី «ការប្រកួតប្រចាំសតវត្ស» កាលពីចុងសប្ដាហ៍មុន ទល់នឹង ផ្លយ ម៉ាយវេដ័រ កីឡាករប្រដាល់មិនដែលចាញ់ របស់អាមេរិកនោះ ទើបកីឡាករជាតិហ្វីលីពីន ម៉ានី ផាកហ្គីអៅ អាចនឹងជាប់ទោស ពី១ទៅ៤ឆ្នាំ ក្នុងពន្ធនាគារ និងត្រូវបង់ពិន័យជាប្រាក់ ប្រមាណជា ៥០០០ដុល្លា នោះថែមទៀត។ នេះបើតាមសារព័ត៌មានអង់គ្លេស «The Telegraph» ដែលបានរាយការណ៍ ពីករណីនេះ កាលពីប៉ុន្មានម៉ោងមុខ។
ជាការពិត កីឡាករប្រដាល់ ផាកហ្គីអៅ មានរបួសនៅត្រង់ស្មារ នៅក្នុងអំឡុងកាលកន្លងមក។ ប៉ុន្តែបន្ទាប់ពីការប្រកួត បានមួយថ្ងៃ កីឡាក បានថ្លែងអះអាងថា ការឈឺចុកចាប់ នៅលត្រង់ស្មារខាងស្ដាំនេះ បានរើឡើងចាប់ពីទឹកទី៣ [...]