Posts by "ជា ធីរិទ្ធ"

ធម្មិកោ៖ ហ៊ុន សែន និង​ជាម យៀប ធ្លាប់​គម្រាម​របប​រាជានិយម​

ធម្មិកោ៖ ហ៊ុន សែន និង​ជាម យៀប ធ្លាប់​គម្រាម​របប​រាជានិយម​

ស្ថាប័នព្រះមហាក្សត្រ គឺជាស្ថាប័នកំពូលមួយរបស់ជាតិ ដែលមានលក្ខណៈឯករាជ្យ អព្យាក្រិត្យ ដែលគ្មាននរណាអាច​រំលោភបំពានបានឡើយ។ តែនាពេលកន្លងមក ស្ថាប័នដែលជាទីគោរពសក្ការៈ របស់ប្រជាជនខ្មែរមួយនេះ ត្រូវបានអ្នក​នយោបាយខ្មែរជាច្រើន មានលោក ហ៊ុន សែន និងលោក ជាម យៀម ជាដើម ហាក់មិនបានឲ្យតម្លៃនោះទេ ថែមទាំង​គម្រាមចង់ផ្តួលរំលំរបបរាជានិយមទៀតផង។ នេះបើតាមការលើកឡើង របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះរាជ​លេខា​ផ្ទាល់របស់ព្រះមហាវីរក្សត្រ។


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត samjamphoto.com)

«កម្ពុជាគឺជាប្រទេសកម្មុយនីស គ្រប់ស្ថាប័នទាំងអស់ គឺជាស្ថាប័នរបស់បក្ស»។ [...]

អត្ថន័យ​«នយោបាយ» ទៅ​តាម​របប​គ្រប់​គ្រង​ប្រទេស

អត្ថន័យ​«នយោបាយ» ទៅ​តាម​របប​គ្រប់​គ្រង​ប្រទេស

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ពលរដ្ឋខ្មែរភាគច្រើនយល់ថា នយោបាយគឺជារឿងដែលគេមិនគួរប៉ះពាល់ នយោបាយ​គឺជា​«នយោបោក»ជាដើម ហើយពួកគេតែងតែនិយាយថា មនុស្សទូទៅគេមិនគួរពាក់ព័ន្ធ នឹងបញ្ហានយោបាយនោះទេ។ ប៉ុន្តែ​នៅក្នុងបរិបទសព្វថ្ងៃ មានមនុស្សច្រើនឡើងៗ កាន់តែយល់ពីបញ្ហានយោបាយ។ តែពួកគេខ្លះទៀត នៅមិនទាន់ចែក​ឲ្យ​ដាច់ស្រេចពីពាក្យនយោបាយនេះនៅឡើយ។ នោះគឺដោយសារតែ​អត្ថន័យនៃ«នយោបាយ» ទទួលបានការបកស្រាយ​ខុសៗគ្នា និងប្រែប្រួលទៅតាមរបបសង្គមដែលប្រទេសមួយប្រកាន់យក។


លោក ហ៊ុន សែន អ្នកនយោបាយខ្មែរមួយរូប ដែលបានប្រែប្រួលមិនឈប់ឈរ រាប់ចាប់តាំងពីលោក នៅជាជនកុំម្មុយនីស​បែបខ្មែរក្រហមរហូតមកសព្វថ្ងៃ។ រូបនេះថតនៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang [...]

មេ​បក្ស​ប្រឆាំង ប្តូរ​ទៅ​ទទួល​ព្រះមហាក្សត្រ​នៅ​ព្រលាន​យន្តហោះ​វិញ ដោយ​សារ​ខុស​បច្ចេកទេស

មេ​បក្ស​ប្រឆាំង ប្តូរ​ទៅ​ទទួល​ព្រះមហាក្សត្រ​នៅ​ព្រលាន​យន្តហោះ​វិញ ដោយ​សារ​ខុស​បច្ចេកទេស

មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានសម្រេចប្តូរកម្មវិធីរបស់ខ្លួនចំពោះដំណើរ យាងនិវត្ត​ន៍របស់​ព្រះមហាក្សត្រមកកាន់ប្រទេសកម្ពុជា។ ដំបូងឡើយលោកប្រមុខដឹកនាំបក្សប្រឆាំងទំាងពីរនេះ គ្រោងនឹងចូលក្រាបបង្គំ​គាល់ព្រះមហាក្សត្រ។ តែកម្មវិធីនេះ ត្រូវប្តូរទៅជាការទៅ ទទួលព្រះរាជដំណើរផ្ទាល់របស់ព្រះមហាក្សត្រ នៅព្រលាន​យន្តហោះពោធិ៍ចិនតុងវិញ។ បើតាមលោក យឹម សុវណ្ណ អះអាងថា នេះមិនមែនជាការផ្លាស់ប្តូរកម្មវិធីអ្វីនោះទេ គ្រាន់តែខុស​ផ្នែកបច្ចេកទេសប៉ុណ្ណោះ។


ព្រះមហាក្សត្រ នរោត្តម សី ហមុនី យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ចូលព្រះបរមរាជវាំង។ (រូបថត MONOROOM.info Photo/ O.Vary)

នៅថ្ងៃស្អែកនេះព្រះមហាក្សត្រនៃប្រទេសកម្ពុជា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី នឹងយាង [...]

តើ​ព្រះ​សង្ឃ​​ធ្វើ​បាតុកម្ម ឬ​សម្ដេច​​សង្ឃ ដែល​គិត​តែ​ពី​«ឆាន់​សិងៗ»​?

តើ​ព្រះ​សង្ឃ​​ធ្វើ​បាតុកម្ម ឬ​សម្ដេច​​សង្ឃ ដែល​គិត​តែ​ពី​«ឆាន់​សិងៗ»​?

បើទោះបីជាសម្តេចព្រះសង្ឃរាជទំាងពីរគណៈ បានចេញបញ្ជាមិនអនុញ្ញាតឲ្យព្រះសង្ឃ ចូលរួមធ្វើបាតុកម្មនោះយ៉ាងណា​ក៏ដោយ ក៏នៅថ្ងៃទី៧ខែកញ្ញានេះ ព្រះសង្ឃជាច្រើនរយអង្គ នៅតែចូលរួមធ្វើមហាបាតុកម្ម ជាមួយនឹងគណៈបក្សសង្គ្រោះ​ជាតិដដែល។ ព្រះថេរានុថេរៈដែលបានទៅចូលរួម នៅក្នុងមហាបាតុកម្មនោះ សុទ្ធតែអះអាងដូចៗគ្នាថា លោកមិនខ្លាច​សម្តេចសង្ឃដាក់ទោសនោះទេ។


ភាគមួយនៃព្រះសង្ឃ ដែលបានទៅចូលរួមក្នុងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិថ្ងៃទី០៧ខែកញ្ញា។ (រូបថត MONOROOM.info/ O. Vary)

«អាត្មាមិនខ្លាចនោះទេ ពីព្រោះអាត្មាធ្វើដើម្បីជាតិមាតុភូមិអាត្មា» នេះគឺជាសង្ឃដីកាជាទូទៅ ប្រកបដោយព្រះភ័ក្ដស្លូតបូត តែមានភាពក្លាហាន​របស់ព្រះថេរានុថេរៈ ដែលបាននិមន្តមកចូលរួម ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ [...]

ប្រតិកម្ម​ប្រឆាំង​ការ​អំពាវនាវ​របស់​សម្តេច​សង្ឃ មិន​ឲ្យ​ព្រះសង្ឃ​ធ្វើ​បាតុកម្ម

ប្រតិកម្ម​ប្រឆាំង​ការ​អំពាវនាវ​របស់​សម្តេច​សង្ឃ មិន​ឲ្យ​ព្រះសង្ឃ​ធ្វើ​បាតុកម្ម

ស្របពេលដែលគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃស្អែកនេះ កាលពីថ្ងៃទី៥ខែកញ្ញា សម្តេច​ព្រះសង្ឃរាជខ្មែរទំាងពីរគណៈ បានចេញសង្ឃប្រកាស ដោយព្រមានមិនឲ្យព្រះសង្ឃក្នុងប្រទេសកម្ពុជាចូលរួមធ្វើបាតុកម្ម និងមិនអនុញ្ញាតឲ្យយកទីអារាមធ្វើជាកន្លែងជួបជុំគ្នា ក្នុងរូបភាពដែលផ្ទុយនឹងច្បាប់។ មន្រ្តីបក្សប្រឆំាងបានចាត់ទុក ព្រះ​រាជសង្ឃប្រកាសនេះថា គឺជាការរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ។


ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយសម្តេច បួរ គ្រី សម្តចព្រះ​មហា​សង្ឈរាជគណៈធម្មយុត្តិកនិកាយ ក្នុងព្រះជន្មាយុ គម្រប់៦៦ យាងចូល​៦៧​ព្រះវស្សា កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០១១ នៅវត្តស្វាយពពែ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ហ៊ុន សែន។ (រូបថត MONOROOM.info/ Dara)

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...