Posts by "ប្រាថ្នា"

សម្ភាស​ចិន្ត ច័ន្ទរតនា៖ គំរូ​ប្លង់​ប្រាសាទ​នៅ​កោះកែ តាំង​ក្នុងពិធី​បុណ្យ​«អង្គរ​សង្ក្រាន្ត»

សម្ភាស​ចិន្ត ច័ន្ទរតនា៖ គំរូ​ប្លង់​ប្រាសាទ​នៅ​កោះកែ តាំង​ក្នុងពិធី​បុណ្យ​«អង្គរ​សង្ក្រាន្ត»

បន្ទាប់ពីបញ្ចប់ការតាំងពិពណ៌ ស្តីពីស្ថាបត្យកម្មក្នុងរាជធានីកោះកេរក្នុងពេលកន្លងមក នាពេលបច្ចុប្បន្ននេះ ក្រុម​ការងារកេរដំណែលខ្មែរគ្រោងនឹង រៀបចំគំរូប្លង់សំរាប់ដាក់តាំងបង្ហាញ ពីស្នាដៃសម្រាប់ចូលរួមតាំងពិព័ណ៍រូបថត នៅក្នុងពិធីបុណ្យអង្គរសង្ក្រាន្ត នៅថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ២០១៤ នៅទឹកដីអង្គរ ខេត្តសៀមរាប។


ប្រាសាទប្រាង្គ នៅកោះកេរ ឃុំស្រយ៉ង់ជើង ស្រុកគូលេន ខេត្តព្រះវិហារ។ (រូបថត កេរ្តិ៍ដំណែលខ្មែរ)

ស្នាដៃកូនខ្មែរ - «ខ្ញុំសង្ឃឹមថា រយៈពេលនៃតាំងពិពណ៌ខាងមុខនេះ យើងនឹងអាចផ្តល់ជាសញ្ញាវិជ្ជមានមួយ ទៅ​ឲ្យ​យុវជនខ្មែរជំនាន់ក្រោយ អោយគាត់បានដឹងអំពីអ្វី ដែលហៅថាបេតិកភ័ណ្ឌជាតិ ប្រវត្តិសាស្រ្តនិ ងការងារស្រាវជ្រាវ» នេះជាក្តីរពឹងទុករបស់ [...]

ស្តាប់ ពៅ បញ្ញាពេជ្រ បង្ហើរ​សំនៀង​តាម​ហ្វេសប៊ុក ម្តង! (vdo)

ស្តាប់ ពៅ បញ្ញាពេជ្រ បង្ហើរ​សំនៀង​តាម​ហ្វេសប៊ុក ម្តង! (vdo)

ប្រសិនបើអ្នកចូលទៅកាន់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Peou Panha Pich (ពៅ បញ្ញាពេជ្រ) ដែលគេដឹងថា​ជាទំព័រផ្ទាល់របស់តារាចម្រៀង ពៅ បញ្ញាពេជ្រ នោះ អ្នកប្រាកដជាបានស្តាប់ចម្រៀង ដែលនាងហាត់សម​ច្រៀង​ឡើងវិញ ដោយខ្លួនឯង​ក្នុងពេលថ្មីៗនេះជាច្រើន។


រូបថតអនុស្សាវរីយ៍ នៅមុននាងត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារនាង។ (រូបថត ហ្វេសប៊ុក)

តារា - តារាចំរៀងដែលរងការបាញ់ប្រហារ កាលពីជាង៧ឆ្នាំមុន កញ្ញា ពៅ បញ្ញាពេជ្រ នៅវេលានេះ បានកំពុងច្រៀង​ឡើងវិញ នូវ​ចម្រៀង​​​ទាំង​ភាសាខ្មែរនិងភាសាថៃ និងបានបង្ហោះចម្រៀងទាំងនោះ នៅលើទំព័រហ្វេសប៊ុករបស់នាង ដើម្បីជា​ការ​ហាត់​សមទឹកដមសម្លេងផង និងផ្ញើជូនដល់ប្រិយមិត្ត [...]

អ្នកបូរីកីឡា ព្រមាន​មក​តវ៉ា​នៅ​មុខ​សាលា​ដំបូង នៅ​បី​អាទិត្យ​ទៀត

អ្នកបូរីកីឡា ព្រមាន​មក​តវ៉ា​នៅ​មុខ​សាលា​ដំបូង នៅ​បី​អាទិត្យ​ទៀត

រហូតមកដល់ថ្ងៃនេះ ដោយមិនមានការកោះហៅពីខាងសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះ៧នាក់ ពី​ការបង្រ្កាបយ៉ាងហិង្សា បានដាក់ពាក្យបណ្តឹងប្តឹងអភិបាលខ័ណ្ឌ៧មករា និងគូកនមួយចំនួនទៀតនោះមក ប្រជា​សហគមន៍បូរីកីឡា និងបឹងកក់ បាននាំគ្នាមកតវ៉ា នៅខាងមុខសាលាដំបូង នៅថ្ងៃនេះ។ ក្រុមប្រជាអ្នកតវ៉ា​ទាំងនេះ បាន​ប្ដេជ្ញាថា ពួកគេនឹងត្រឡប់មកវិញ ប្រសិនណាជាតុលាការមិនឯករាជ្យ ឬមិនចាត់វិធានការ​លើពាក្យ​បណ្ដឹង​របស់​ក្រុមខ្លួន។


ប្រជា​សហគមន៍បូរីកីឡា និងបឹងកក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

ប្រព័ន្ធយុត្តិធម៌ - នៅម៉ោង ៩ព្រឹកនេះ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ [...]

រដ្ឋាភិបាល​កម្ពុជា៖ យន្តការ៥ សម្រាប់​កាត់​បន្ថយ​គ្រឿង​ញៀន

រដ្ឋាភិបាល​កម្ពុជា៖ យន្តការ៥ សម្រាប់​កាត់​បន្ថយ​គ្រឿង​ញៀន

បើទោះរដ្ឋាភិបាលកម្ពុជា បានបង្ហាញការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់សារធាតុញៀន និងគ្រឿង​ញៀន​យ៉ាង​ណាក៏ដោយ តែចំនួនលំហំចូលនៃគ្រឿងញៀន និងចំនួនអ្នកប្រើប្រាស់នៅតែមានចំនួនកើនឡើង។ ការ​ប្រឹងប្រែងទប់ស្កាត់ ដែលឈានទៅដល់ ការដាក់ចេញនូវយន្ដការ ៥ ក្នុងការកាត់បន្ថយគ្រឿងញៀនស្រវឹង នៅ​ពេល​នេះ។


សិក្ខាសាលា ស្តីពីការបញ្រ្ជៀបវិធានការហានិភ័យ ក្នុងការសេពគ្រឿងញៀន រៀបចំដោយ ក្រសួងព័ត៌មាន​ នៅថ្ងៃ​ទី១៨ ខែមិនា ឆ្នាំ២០១៤នេះ។ (រូបថត MONOROOM.info/ Channita)

គ្រឿងញៀន - បញ្ហាគ្រឿងញៀន ជាបញ្ហាមួយបង្កឲ្យមានការព្រួយបារម្ភ ដោយភាគច្រើន ​នៃអ្នក​ប្រើប្រាស់​​សុទ្ធ​សឹង​តែជាយុវវ័យដែលស្ថិតនៅក្នុងវ័យសិក្សា។ យុវវ័យមួយចំនួន [...]

កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត៖ ប្រធាន​បទ​គន្លឹះ ដើម្បី​បញ្ចប់​វិបត្តិ

កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត៖ ប្រធាន​បទ​គន្លឹះ ដើម្បី​បញ្ចប់​វិបត្តិ

«បើយើងបណ្តោយអោយមានការគ្រប់គ្រង់ ដែលធ្វើអោយពលរដ្ឋអស់ជំនឿ យើងយល់ថាវាគ្មាន​ហេតុផលអី​ដែល​ធ្វើអោយគណបក្សសង្រ្គោះជាតិ ទៅចូលប្រជុំក្នុងសភានោះទេ។» នេះជាការលើកឡើងរបស់លោក ស៊ុន ឆ័យ ខណៈពេលគណបក្សសង្គ្រោះជាតិ របស់លោក កំពុងទាមទារអោយមានការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីឈានទៅដំណោះស្រាយ នៃវិបត្តិនយោបាយកន្លងមក។


ជួរមុខពីឆ្វេងមកស្ដាំ៖ លោក ប៊ិន ឈិន (គណបក្សប្រជាជនកម្ពុជា) និងលោក សុន ឆ័យ (គណបក្សសង្គ្រោះជាតិ) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយកម្ពុជា - «កំណែរទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត» គឺជាប្រធានបទដ៏សំខាន់មួយ ដែលគណបក្ស​ទាំងពីរកំពុងលើកយកមកពិភាក្សា ក៏ដូចជាការទាមទារពីគណបក្សប្រឆាំងផងដែរ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...