ព្រះភិក្ខុលួន សុវ៉ាត៖ ការបាញ់ប្រហារ ផ្គើនសេចក្ដីថ្លែងការណ៍ពលរដ្ឋ
«យើងសូមអោយបញ្ឈប់ការប្រើប្រាស់កាំភ្លើង តែផ្ទុយទៅវិញថែមទាំងយកកាំភ្លើងមកបាញ់ទាំងស្រុង» នេះជាសង្ឃដីការរបស់ព្រះតេជគុណ លួន សុវ៉ាត បន្ទាប់ពីមានខ្មាន់កាំភ្លើងប៉ងបាញ់ ដែលព្រះអង្គហៅថា ដើម្បីជាការគម្រាមកំហែងទៅសកម្មជនដីធ្លី ខណៈព្រះអង្គនិងប្រជាពលរដ្ឋមួយចំនួនទៀត បានចេញសេចក្តីថ្លែងការណ៍ សូមអោយបញ្ឈប់ការការប្រើប្រាស់កាំភ្លើង បាញ់ទៅលើអ្នកតវ៉ាបញ្ចេញមតិ។
ក្រុមសកម្មជនតវ៉ាសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន ដែលនៅក្នុងរថយន្ដរងការវាយប្រហារ។ (រូបថត MONOROOM.info/ O. Vary)
ការបាញ់បោះ -កាលពីយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៤ ម្សិលមិញនេះ ក្នុងអំឡុងពេលប្រហែលជាម៉ោង៧ និង ៣០នាទី យប់បានបង្ក [...]