Posts by "ប្រាថ្នា"

ម៉ូដ​សក់​ថ្មី​សាមញ្ញ តែ​ស្អាត និង​ងាយ​ស្រួល​ធ្វើ (vdo)

ម៉ូដ​សក់​ថ្មី​សាមញ្ញ តែ​ស្អាត និង​ងាយ​ស្រួល​ធ្វើ (vdo)

ថ្ងៃនេះទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងនាំអ្នកនូវការរបៀបធ្វើម៉ូដសក់មួយ ដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែមើល​ទៅ​ស្អាត គួរឱ្យចាប់អារម្មណ៍ និងមានភាពងាយស្រួលក្នុងការធ្វើវា។


ម៉ូដ សក់ក្រង់បែបថ្មី រហ័សនិងសាមញ្ញ តែស្អាត។ (រូបថតផ្ដិតពីវីដេអូ)

ការតុបតែង - សម្រាប់សុភាពនារីដែល ស្រលាញ់ចូលចិត្តការតុបតែងម៉ូដសក់សាមញ្ញៗ និងការក្រងសក់ ឥលូវ​នេះ​មកសាកល្បងតុបតែងជាមួយនិងម៉ូដសក់ថ្មី ដែលមានលក្ខណៈងាយៗ សាមញ្ញស្អាត មិនចាញ់ការក្រងសក់​ប៉ុន្មាន​ឡើយ។

ម៉ូដសក់ថ្មីនេះ គឺស្រដៀងគ្នាទៅម៉ូដសក់ក្រងដែរ ប៉ុនតែបើមើលទៅវាមានលក្ខណៈងាយស្រួលធ្វើជាង និងលឿន​ជាង [...]

ក្រសួង និង​សហជីព​ជាតិ​អន្តរជាតិ រួម​គ្នា​មើល​ពី​បញ្ហា​សន្តិសុខ​ការងារ

ក្រសួង និង​សហជីព​ជាតិ​អន្តរជាតិ រួម​គ្នា​មើល​ពី​បញ្ហា​សន្តិសុខ​ការងារ

នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤នេះ ក្រសួងការងារ និងក្រុមសហជីពជាតិ និងអន្តរជាតិ បានរៀបចំសិក្ខា​សាលា​មួយ ដើម្បីជជែកពីមូលហេតុ និងរកដំណោះស្រាយពីបញ្ហា ដែលនាំឱ្យការងារវិស័យកាត់ដេរនៅកម្ពុជា មិនមាន​សន្តិសុខ។


សិក្ខាសាលា ស្តីពីសន្តិសុខការងារ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ការងារ - ក្នុងរយៈពេលថ្ងៃពីរនេះ ចាប់ពីថ្ងៃទី០៤ ដល់ទី០៥ ខែកក្កដា ឆ្នាំ២០១៤ ក្រុមប្រឹក្សាសហភាពការងារ​អន្តរជាតិ​ ប្រចាំកម្ពុជា បានរៀបចំធ្វើសិក្ខាសាលាមួយស្តីពីសន្តិសុខការងារ និងទំនាក់ទំនងឧស្សាហកម្មនៅកម្ពុជា ដោយមានការចូលរួម ពីតំណាងសហជីពធំៗមួយចំនួន មន្ត្រីក្រសួងការងារ និងម្ចាស់ជំនួយពីប្រទេសជប៉ុន [...]

«The Voice»នៅ​កម្ពុជា នឹង​ចាប់​ផ្តើម​បើក​ប្រកួត​វគ្គ​ថ្មី ចាប់​ពី​ថ្ងៃ​នេះ

«The Voice»នៅ​កម្ពុជា នឹង​ចាប់​ផ្តើម​បើក​ប្រកួត​វគ្គ​ថ្មី ចាប់​ពី​ថ្ងៃ​នេះ

កម្មវិធី «The Voice Cambodia» ចាប់ពីថ្ងៃនេះតទៅ នឹងចាប់ផ្តើប្រកួតវគ្គបន្តទៀត គឺ Blind Audition សម្រាប់​បេក្ខជន​ដែលជាប់ ក្រោយពីជម្រុះក្នុងវគ្គ Pre-Audition រួច។


កម្មវិធី ឌឺវ័យ្ស (The Voice) នៅកម្ពុជា រៀបរៀងដោយទូរទស្សន៍ ហង្សមាស។ (រូបថត ផ្តិតពីទូរទស្សន៍)

ចម្រៀង - បន្ទាប់ពីប្រើរយៈពេលពេញមួយខែ ក្នុងការជ្រើសបេក្ខភាព ឱ្យចូលរួមប្រលង ក្នុងវគ្គ Pre-Audition នៅ​តាមបណ្ដាខេត្តធំមួយចំនួនដូចជា កំពង់ចាម សៀមរាម បាត់ដំបង និងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ កម្មវិធី The Voice Cambodia ទទួលបានសិទ្ធផ្តាច់មុខដោយ ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានរៀបចំប្រកួតវគ្គទីពីរ Blind Auditionបន្តទៀត ។

វគ្គ Blind Audition [...]

ស្នេហា ទឹម រដ្ឋា ជា​មួយ​បុរស​ប៉ាគីស្ថាន ស្ថិត​នៅ​ត្រឹម​មើល​ចិត្ត​គ្នា​សិន

ស្នេហា ទឹម រដ្ឋា ជា​មួយ​បុរស​ប៉ាគីស្ថាន ស្ថិត​នៅ​ត្រឹម​មើល​ចិត្ត​គ្នា​សិន

រយៈពេលបួនឆ្នាំហើយ ដែលកញ្ញា ទឹម រដ្ឋា និងបុរសជនជាតិប៉ាគីស្ថាន មានទំនាក់ទំនងជាមួយគ្នា ក៏ប៉ុន្តែបើទោះបី​ជាការស្គាល់យូរឆ្នាំហើយយ៉ាងណាក៏ដោយ អ្នកទាំងពីរនៅតែស្ថិតក្នុងការមើលចិត្តថ្លើមគ្នា និងមិនទាន់មានគម្រោង​ដឹកដៃគ្នា ចូលរោងការច្បាស់លាស់នៅឡើយទេ។


កញ្ញា ទឹម រដ្ឋា និងបុរសប៉ាគីស្ថាន។ (រូបថត ហ្វេសប៊ុក)

តារា - ភាពល្អូនល្អើនរវាងតារាម៉ូឌែលរាងខ្ពស់ស្រលះ កញ្ញា ទឹម រដ្ឋា ត្រូវបានគេមើលឃើញថា បានចាប់ផ្តើម​អស់​រយៈពេល​ប្រហែលជិត៤ឆ្នាំមកហើយ។ ប៉ុន្តែទើបតែពេលនេះទេ ដែលម្ចាស់ខ្លួនបានទម្លាយឱ្យដឹង ពីទំនាក់ទំនង​ស្នេហាមួយនេះ ក្រោយពីក្រដាសមិនអាចខ្ចប់ភ្លើងបាន និងជាលេចរូបរាងច្បាស់ និងផ្អែមល្ហែមជាងមុនទ្វេដង។

នៅក្នុងជំនួប [...]

អ៊ឹង និមល អោប​​ថើប​ប្អូន​ ចន ច័ន្ទលក្ខិណា ដើម្បី​ទាញ​ចំណាប់​អារម្មណ៍

អ៊ឹង និមល អោប​​ថើប​ប្អូន​ ចន ច័ន្ទលក្ខិណា ដើម្បី​ទាញ​ចំណាប់​អារម្មណ៍

ទាំងប្រភពស្និតនឹងកញ្ញា អ៊ឹង និមល ព្រមទាំងលោក ចន ច័ន្ទតារា សុទ្ធបានចេញមុខបកស្រាយ ពីទំនាក់ទំនងរបស់​តារាពីរនាក់នេះ បន្ទាប់ពីទស្សនិកជាប់មន្ទិលសង្ស័យ ជាមួយរូបថតអោបថើបដែលកញ្ញា អ៊ឹង និមល បានបង្ហោះនៅ​លើទំព័ររបស់ខ្លួនកន្លងមក។


កញ្ញា អ៊ឹង និមល និងលោក ចន ច័ន្ទតារា។ (រូបថត ហ្វេសប៊ុក)

តារា - ក្រោយពីតារាបង្ហាញម៉ូតរបស់ក្រុម Cambodia Super Model កញ្ញា អ៊ឹង និមល បានយករូបថតជាច្រើន​សន្លឹក របស់នាងដោយបង្ហាញភាពស្និតស្នាលប្លែក ជាមួយប្អូនប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា លោក ចន ច័ន្ទតារា នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់នាងនោះមក ដែលធ្វើឱ្យទស្សនិកជនអ្នក​ដានតាម​សិល្បៈ កាន់​តែមានមន្ទិលសង្ស័យនោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...