ឃាតកម្មលើអ្នកការសែត៖ រដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់?
«សម្រាប់ខ្ញុំជាអ្នកសារព័ត៌មាន ខ្ញុំមានការព្រួយបារម្ភមែនទែន បើករណីនៃការសម្លាប់ ចេះតែកើតមាន» នេះ ជាការលើកឡើង របស់អ្នកកាសែតមួយរូប លោក ឃឿន សុភា មកពីវិទ្យុខ្មែរប៉ុស្ត។ លោកបន្តថា ជារឿយៗ អ្នកកាសែតកម្ពុជា តែងតែត្រូវបានគេសម្លាប់ និងជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ រីឯអ្នកប្រព្រឹត្តវិញមួយចំនួនធំមិនត្រូវបានចាប់ យកមកផ្តន្ទាទោសឡើយ។
លោកថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ សម្រាប់នាំសារពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋទៅកាន់រដ្ឋភិបាល និងនាំសារផ្សេងៗឱ្យពិភពលោកបានដឹងលឺ ហើយប្រសិនបើអ្នកការសែតនៅតែរងការកាប់សម្លាប់បែបនេះ លោកព្រួយបារម្ភថា វានឹងអាចបន្តនូវការគម្រាមកំហែង ដល់វិស័យសារព័ត៌មាននៅកម្ពុជា។
លោក សេរី មកពីស្ថាប័នព័ត៌មានក្នុងស្រុកមួយទៀត ក៏បានលើកឡើងដែរថា [...]