Posts by "ប្រាថ្នា"

ក្រសួង​កិច្ចការ​នារី និង​សង្គម​ស៊ីវិល​ជជែក​គ្នា ពី​សេច​ក្តី​ព្រាង​ផែន​ការ​ទប់​ស្កាត់​ហិង្សា​លើ​ស្រ្តី

ក្រសួង​កិច្ចការ​នារី និង​សង្គម​ស៊ីវិល​ជជែក​គ្នា ពី​សេច​ក្តី​ព្រាង​ផែន​ការ​ទប់​ស្កាត់​ហិង្សា​លើ​ស្រ្តី

ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង នាព្រឹកថ្ងៃទី១៦នេះ លោកស្រី ស៊ី ដេហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការ​នារី បាន​ឱ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រសួងលោកស្រី ធ្វើ​​សេចក្តី​ព្រាង​ផែនការ ស្តី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី បន្ទាប់​ពី​សេចក្ដី​ព្រាង​លើក​ទី​មួយ បាន​ផុត​​កំណត់។ ហើយ​ផែនការ​លើក​ទី​ពីរ​នេះ នឹង​ដក​បទ​ពិសោធ​ពី​លើក​ទី​១ ដោយ​សារ​មាន​កង្វះ​ចន្លោះ​ច្រើន នៅ​ក្នុង​សេចក្ដី​ព្រាង​ផែនការ កន្លង​មក​នោះ។

លោកស្រី​បន្ត​ថា ផែនការ​ថ្នាក់​ជាតិ​ទី​២​នេះ នឹង​ធ្វើការ​សិក្សា​ឱ្យ​បាន​ល្អិត​ល្អន់ ទាំង​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ មិន​មែន​ធ្វើ​ឡើង​ឱ្យ​តែ​បានៗ ហើយ​យក​ទៅ​ឱ្យ​អនុវត្ត​នោះ​ទេ។ លោក​ស្រី​ពន្យល់​បន្ត​ថា៖ «យើង​នឹង​ទៅ​មើល​ថ្នាក់​ក្រោម​ជាតិ ថា​តើ​គេ​ចង់​បាន​អី មិន​មែន​យើង​ជា​ថ្នាក់​លើ ហើយ​ដាក់​ចុះ ឱ្យ​គេ​អនុវត្តន៍​នោះ​ទេ អញ្ចឹង​វា​អត់​ប្រសិទ្ធិភាព។ ឥលូវ​នេះ [...]

អ្នក​សង្កេត​ការណ៍​ប្រលង​មាន​«អង្គរក្ស​ឆ្វេច​ឆ្វាច»​ម្នាក់ រង​ការ​ព្រមាន

អ្នក​សង្កេត​ការណ៍​ប្រលង​មាន​«អង្គរក្ស​ឆ្វេច​ឆ្វាច»​ម្នាក់ រង​ការ​ព្រមាន

សេចក្តីប្រកាសព័ត៌មាន របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែលចេ​ញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា បាន​ឱ្យ​ដឹង​ថា អ្នក​សង្កេត​ការណ៍​មួយ​រូប​ឈ្មោះ នូ សុវណ្ណារ៉ា មក​ពី​អង្គការ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ដែល​កាល​ពី​សម័យ​ប្រលង​លើក​ទី​មួយ ប្រើ​ឈ្មោះ​ជា​មន្រ្តី​បម្រើ​ការ នៅ​អង្គការ​ច្បាប់​នោះ បាន​បំពាន​ទៅ​នឹង​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ឆ្លៀត​យក​តួនាទី​ជា​អ្នក​សង្កេត​ការណ៍ របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទៅ​ប្រើ​ប្រាស់​ជា​អំណាច​ផ្ទាល់​ខ្លួន បំពាន​លើ​ដំណើរការ​ប្រលង ដែល​អង្គភាព​មិន​អាច​ទទួល​យក​បាន។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា៖ «បុគ្គលនេះ បាននាំមខនុស្សមួយចំនួន ចូលទៅក្នុងមណ្ឌល​ប្រលងដោយបំពានច្បាប់ គ្មាន​ប័ណ្ណ​អនុញ្ញាត​ជា​អ្នក​សង្កេត​ការណ៍ ហើយទាមទារពីមណ្ឌលប្រលង ដែល​ត្រូវរៀបចំឱ្យខ្លួន នូវលក្ខណៈពិសេសផ្តាច់មុខជាច្រើន ដែល​ខ្លួន​មិន​មាន​សិទ្ធិ។ [...]

អឿម រុន បាន​ជាប់ ព្រោះ​ទស្សនិកជន The Voice ស្រក់​ទឹក​ភ្នែក (vdo)

អឿម រុន ជា​បេក្ខជន​ម្នាក់ មក​ពី​ខេត្ត​សៀមរាប និង​មាន​ជីវភាព​លំបាក ហើយ​សព្វថ្ងៃ​ខ្លួន​រស់​នៅ តែ​ជាមួយ​ជីដូន​ចាស់​ម្នាក់​ប៉ុណ្ណោះ។ នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​វគ្គ Live Show សប្តាហ៍​ទីមួយ ដែល​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស កាល​ពី​យប់ ថ្ងៃ​អាទិត្យទី ១២ ម្សិល​មិញ​នេះ អឿម រុន បាន​ប្រកួត​ជា​មួយ​បេក្ខជន​ពីរ​រូប​ទៀត គឺ​លោក​ កែវ ប៊ុនធា និង​លោក សុខ ចាន់ណេ ដែល​អ្នកណា​ក៏​ដឹង​ដែរ​ថា បេក្ខជន​ទាំង​ពីរ​នាក់​សុទ្ធ​តែ​មាន​សមត្ថភាព និង​ធ្វើ​ឱ្យ​រញ្ជួយ​ឆាក​ឌឹវយ្សន៍។

ប៉ុន្តែ​ការ​ដាក់​មនោសញ្ចេតនា​ជ្រាល​ជ្រៅ ដើម្បី​សម្តែង​នូវ​ទឹក​ចិត្ត នឹក​ស្រណោះ​ម្តាយ ដែល​បាន​ចែក​ឋាន នៅ​ក្នុង​បទ​ចម្រៀង​មួយបទ ដែល​មាន​ចំណង​ជើង​ថា​«ទឹក​ចិត្ត​កូន​ប្រុស» [...]

ហ្វីហ្វី បង្អួត​ស្នាម​សាក់

ហ្វីហ្វី បង្អួត​ស្នាម​សាក់

តាមពិតទៅ គេមិនដឹងថា ស្នាម​សាក់​ដែល​តារា​បង្ហាញ​ម៉ូដ និង​ជា​ពិធី​ការិនី នាង ហ្វីហ្វី បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​របស់​នាង ជា​ការ​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​តាម​រយៈ​ការ​ឆ្លើយ​តប​សំនួរ​របស់​ប្រិយមិត្ត​របស់​នាង​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​នោះ តារា​សម្តែង​ល្បី​ឈ្មោះ​ខាង​ស៊ិចស៊ី​រូប​នេះ បាន​បញ្ជាក់​ថា​នោះ​គឺ​ជា​ការ​ពិត។

នៅក្នុងទំព័រហ្វេសប៊ុករបស់ហ្វីហ្វី មុន​នេះ​បន្តិច គេ​បាន​ប្រទះ​ឃើញ នាង​បញ្ចេញ​រូប​ថត មួយ​សន្លឹក​ដែល​បញ្ចេញ​ស្នាម​សាក់​នៅ​លើ​ខ្នង អម​នឹង​វាចារ​ដែល​សរសេរ​ថា៖ «ដោយតែវាមួយគត់ ឥលូវយ៉ាប់ហើយ (Doy ta vea 1 kot lov yab huy) !»។

ចំពោះការបញ្ចេញស្នាមសាក់នេះ មានទស្សនិកជនចំនួន បានសម្តែងអារម្មណ៍មិនពេញចិត្ត ប៉ុន្តែក៏​មាន​ទស្សនិកជនមួយចំនួន សរសើរមិនដាច់ពីមាត់ផងដែរ និងមានប្រិយមិត្តមួយចំនួនទៀតបានចោទសួរថា តើ​នេះ​អាច​ជាចេតនា របស់ ហ្វីហ្វី [...]

បាញ់​សម្លាប់​អ្នក​ការសែត៖ ស្ថាប័ន​ព័ត៌មាន និង​សង្គម​ស៊ីវិល​រួម​គ្នា​ថ្កោល​ទោស

បាញ់​សម្លាប់​អ្នក​ការសែត៖ ស្ថាប័ន​ព័ត៌មាន និង​សង្គម​ស៊ីវិល​រួម​គ្នា​ថ្កោល​ទោស

នៅក្នុងសេចថ្លែងការណ៍ របស់​ក្រុម​ប្រឹក្សា​ព័ត៌មាន​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្រុមប្រឹក្សា​ព័ត៌មាន​កម្ពុជា មាន​ការ​សោក​ស្តាយ និង​ថ្កោលទោស​ចំពោះ​អំពើ​ដ៏​ព្រៃផ្សៃ មក​លើ​អ្នក​សារព័ត៌មាន។ សេចក្តី​ថ្លែងការណ៍​​របស់​​ស្ថាប័ន​ដដែល បាន​ស្នើ​ឱ្យ​គ្រប់​លំដាប់​ថ្នាក់ ស្វែង​រក​ជន​ដៃ​ដល់​និង​បក្ស​ពួក មក​ផ្តន្ទាទោស​តាម​​ច្បាប់​​ឱ្យ​ធ្ងន់ធ្ង។

ចំណែកឯមជ្ឈមណ្ឌល​ព័ត៌មាន ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​ថ្កោល​ទោស​ចំពោះ​​ឃាតកម្ម​នេះ និង​អំពាវនាវ​ឲ្យ​អាជា្ញធរ​ក្នុង​តំបន់ ចាត់​វិធានការ​ក្នុង​ការ​ស៊ើប​អង្កេត ដោយ​នាំ​យក​ឃាតករ​មក​ផ្តន្ទា​ទោស ដើម្បី​​បញ្ចប់​និទណ្ឌភាព សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​ហិង្សា ប្រឆាំង​នឹង​អ្នក​កាសែត​នៅ​កម្ពុជា។ រីឯ​សមាគម​​អាដហុក​​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ករណី​សម្លាប់ ដើម្បី​បំបិទ​មាត់​ជន​រង​គ្រោះ។

លោក សឺន ជុំសុធន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...