Posts by "ប្រាថ្នា"

ព្រាប កុល បារម្ភ​ពី​គំរូ​តារា​ល្បីៗ ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​យុវជន

ព្រាប កុល បារម្ភ​ពី​គំរូ​តារា​ល្បីៗ ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​យុវជន

បន្ទាប់ពីអ្នកដឹកនាំធំៗ និងបុគ្គលសាធារណៈ ដែលមានឥទ្ធិពលលើយុវជន៨៧% ទៅលើយុវជន ក្រុមតារាល្បីៗ ក៏​មាន​ឥទ្ធិពលខ្លាំងផងដែរ ក្នុងនោះពួកគេ មានឥទ្ធិពល រហូតដល់៧១%។ រាល់ឥរិយាបទ និងទង្វើនៃការប្រព្រឹត្ត គ្រប់បែប​យ៉ាង សុទ្ធតែបង្ហាញនូវគំរូ និងជះឥទ្ធពលដល់យុវជន។ ហើយគម្រូមួយចំនួន គឺជាគម្រូមិនល្អ ដែលអាចឱ្យ​យុវជន​ធ្វើ​ត្រាប់​តាម។ នេះ បើតាមការលើកឡើង របស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។

ការលើកឡើងរបស់លោក ព្រាប កុល ធ្វើឡើង នៅក្នុងកម្មវិធីសម្ពោធរ បាយការណ៍ស្ទង់មតិ ថ្នាក់ជាតិស្តីពី «ការយល់​ឃើញ របស់យុវជន អំពីអំពើពុករលួយ និងសុចរិតភាព នៅប្រទេសកម្ពុជា» នៅថ្ងៃទី១៨ មីនា ឆ្នាំ២០១៥នេះ នៅឯ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី។

ប្រធានអង្គការតម្លាភាពដដែលនេះ បានបន្តថា៖ «ហើយខ្ញុំនិយាយ មិនមែនក្នុងន័យរិះគន់ទេ និយាយក្នុងន័យថា បង្ហាញ​ការព្រួយបារម្ភ ខ្ញុំឃើញតារាល្បីៗយើង [...]

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ប្រតិកម្ម​នឹង​រូប​ហិង្សា​លើ​កុមារ​ម្នាក់

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ប្រតិកម្ម​នឹង​រូប​ហិង្សា​លើ​កុមារ​ម្នាក់

នៅថ្ងៃទី១៧ មីនានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការអារម្មណ៍ជាខ្លាំង ទៅលើរូបថតរបស់កុមារាម្នាក់ ដែល​ត្រូវបានគេប្រើប្រាស់អំពើហិង្សាលើ។ ក្មេងប្រុសដែលមានវ័យ ប្រមាណ៥ឆ្នាំរូបនោះ ត្រូវបានគេចងភ្ជាប់ទៅនឹង​សរសរ​ផ្ទះ និងប្រើអំពើដាក់ហិង្សា យ៉ាងព្រៃផ្សៃ។

គេនៅមិនទាន់ដឹងថា តើអ្នកណាជាអ្នកប្រើអំពើហិង្សាឃោឃៅ លើកុមារាតូចម្នាក់នេះឡើយ រីឯអត្តសញ្ញាណ និង​ទី​កន្លែង​​កើតហេតុ ក៏គេនៅទាន់ដឹងច្បាស់។ ម្យ៉ាងទៀត ភាពពិតប្រាកដនៃរូបភាព ក៏នៅបង្កមន្ទិលនៅឡើយដែរ។

ទោះពិត ឬមិនពិត ប៉ុន្តែរូបភាពនៃការប្រើប្រាស់ អំពើហិង្សាលើកុមារារូបនោះ បានបង្កឱ្យមាន ការក្តៅក្រហាយ និង​ប្រតិកម្ម​យ៉ាងខ្លាំង ពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម។

អ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយហ្វេសប៊ុកម្នាក់ បានលើកឡើងថា៖ «តើក្មេងនេះមានទោសអី បានជាធ្វើបាប ដល់​ថ្នាក់ហ្នឹង? កូនគេ កូនយើង មិនថាមានកំហុសប៉ុណ្ណា ក៏មិនត្រូវប្រើអំពើហិង្សា យ៉ាងនេះដែរ។ [...]

តំណាង​អ្នក​បឹង​កក់ បដិសេធ​ព័ត៌មាន​«ជួល​ក្មេង​ឱ្យ​ធ្វើ​បាតុកម្ម»

តំណាង​អ្នក​បឹង​កក់ បដិសេធ​ព័ត៌មាន​«ជួល​ក្មេង​ឱ្យ​ធ្វើ​បាតុកម្ម»

បន្ទាប់ពីមាន ការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថា សហគមន៍ដែលតែង ធ្វើសកម្មភាពតវ៉ា ឱ្យដោះលែងស្រ្តី កំពុងជាប់ពន្ធនាគារ មានជួលកុមារតូចៗ ឱ្យចូលរួមធ្វើបាតុកម្ម តំណាងសហគមន៍បឹងកក់ លោក ចាន់ ពុទ្ធិសក្កិ បាន​អះអាងថា ក្រុមកុមារៗ ដែលបានមកចូលរួមតវ៉ា ឱ្យមានការដោះលែង សកម្មជនដីធ្លី ដែលកំពុងជាប់ពន្ធនាគារនោះ គឺជាកុមាររងគ្រោះ ពីការបាត់បង់ដីធ្លី ជាពិសេសនោះ ក្នុងចំណោមពួកគេ គឺជាកូនរបស់ស្រ្តី ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារព្រៃស។ លោកបានពន្យល់ថា កុមារទាំងនោះ មកពីសហគមន៍បឹងកក់ ថ្មគោល និងកុមារមួយ​ចំនួន​ទៀត គឺជាកុមារដែលបានរង នូវការរំលោភសិទ្ធកុមារ។

ដោយធ្វើការសម្ភាស ជាមួយក្មេងៗតូចៗ ដែលមានចងក្រណាត់ នៅលើក្បាល សារព័ត៌មានក្នុងស្រុកនោះ បានឱ្យ​ដឹង​ថា ការចូលរួមតវ៉ា របស់ក្មេងៗតូចៗទាំងនោះ ដោយសារតែមានការជួល ពីក្រុមអ្នករៀបចំតវ៉ា។ ពួកគេមិនមែនជាកូន ចៅ ឬ ជាញាតិបង្កើត របស់សកម្មជនដីធ្លី ដែលត្រូវបានចាប់ខ្លួន [...]

រដ្ឋាភិបាល​ថៃ​ព្រមាន​ចាប់​ស្ត្រី​ដែល​ថត​បង្ហាញ ពី​សុដន់​មួយ​កំណាត់​ក្រោម

រដ្ឋាភិបាល​ថៃ​ព្រមាន​ចាប់​ស្ត្រី​ដែល​ថត​បង្ហាញ ពី​សុដន់​មួយ​កំណាត់​ក្រោម

ក្នុងប្រទេសថៃឥឡូវនេះ មិនមែនឲ្យតែមានសាច់ពីរដុំ ដ៏ទ្រលុកទ្រលន់ អាចបញ្ចេញស្រេចនឹងចិត្តបានទេ ជា​ពិសេស​ការបញ្ចេញសាច់ មួយកំណាត់ខាងក្រោម។ ព្រោះពួកនាងៗស៊ិចស៊ីទាំងនោះ អាចប្រឈមមុខ ជាទោសរហូតដល់៥ឆ្នាំ នៅក្នុងពន្ធនាគារ ប្រសិនបើរដ្ឋាភិបាលយោធាថៃ រកឃើញថា ពួកនាងបានថតបង្ហាញ ពីសាច់សុដន់មួយកំណាត់ ខាង​ក្រោម បង្ហោះនៅលើបណ្តាញសង្គម។ នេះគឺជាការប្រមានរបស់

រដ្ឋាភិបាលយោធា របស់ប្រទេសដែលល្បីល្បាញ ខាងទេសចរណ៍មួយនេះ បានប្រកាសព្រមានយ៉ាងដូច្នេះ កាលពី​ពេល​ថ្មីៗ បន្ទាប់ពីការថតបែបនេះ ចេះតែមានចំនួនច្រើនឡើងៗ ហាក់បានក្លាយជា កាយវិការកំពុងពេញនិយម នៅក្នុង​ចំណោមយុវតីក្មេងៗ។

អាជ្ញាធរថៃបានចាត់ទុកថា ទង្វើនៃការថតរូប បង្ហាញពីសាច់សុដន់មួយកំណាត់ក្រោម ជារឿងមិនសមរម្យ ខុសទៅនឹង​ប្រពៃណីថៃ។ ស្ត្រីល្មើស នឹងប្រឈមនឹងការចាប់ខ្លួន យកមកកាត់ទោស ក្រោមច្បាប់ព្រហ្មទណ្ឌ ដែលចែងទាក់ទង នឹង​វិស័យវិទ្យាសាស្ត្រ កុំព្យូទ័រ ដ៏តឹងរ៉ឹងបំផុត [...]

ផៃ ស៊ីផាន៖ កឹម សុខា បង្ហាញ​ពី​បរាជ័យ របស់​អ្នក​ដឹកនាំ​បដិវត្តន៍​ពណ៌

ផៃ ស៊ីផាន៖ កឹម សុខា បង្ហាញ​ពី​បរាជ័យ របស់​អ្នក​ដឹកនាំ​បដិវត្តន៍​ពណ៌

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងចំអកដល់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោក កឹម សុខា បានសារភាព និងបង្ហាញក្តីអស់សង្ឃឹម ចំពោះមុខអ្នកគាំទ្រខ្មែរ នៅអាមេរិក ថាលោក និងគណបក្សសង្គ្រោះជាតិ មិនអាចផ្តួលរំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈកម្លាំងមហាជន ធ្វើបាតុកម្ម នៅតាមដងផ្លូវ។

មន្រ្តីជាន់ខ្ពស់ នៃទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា៖ «សេចក្តីសារភាពរបស់ ឯ.ឧ កឹម សុខា ដែលបានចេញជាសារនៅ សហរដ្ឋអាមេរិក បានបង្ហាញពីការពិត នៃភាពបរាជ័យ របស់បដិវត្តន៍អហិង្សា ឬបដិវត្តន៍ពណ៌ ដែលរៀបចំ យ៉ាងហោចណាស់ ដោយបុគ្គលម្នាក់ គឺ ឯ.ឧ កឹម សុខា។ ភាពបរាជ័យ របស់អ្នកដឹកនាំបដិវត្តន៍ពណ៌ របស់ ឯ.ឧ កឹម សុខា គឺជាពិសោធន៍ដ៏ជូរចត់ របស់កម្ពុជា ដែលបង្កឲ្យមានសកម្មភាពវឹកវរ អាណាធិបេតយ្យ បំពាននីតិរដ្ឋ នីត្យានុកូលភាព និងដំណើការទៀងទាត់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...