Posts by "ប្រាថ្នា"

កែម ឡី៖ បណ្ដឹង​ទៅ ICC «មិន​បាច់»​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ទេ

កែម ឡី៖ បណ្ដឹង​ទៅ ICC «មិន​បាច់»​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ទេ

ប្រព័ន្ធយុត្តិធម៌ - ករណីបង្រ្កាបនៅមុខសួនកាណាឌីយ៉ា ដែលបានបណ្តាលអោយកម្មករយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀត្រូវរងរបួស ដែលបញ្ហានេះត្រូវបានគណបក្សប្រឆាំង អង្គការសង្គម ស៊ីវិល និងអន្តរជាតិធ្វើការថ្កោលទោស។ ចំពោះករណីនេះដែរ គណបក្សសង្រ្គោះជាតិ និងអង្គការសង្គមស៊ីវិល​មួយ​ចំនួន បាននឹងកំពុងរៀបចំសំនុំឯកសារ និងមេធាវី ដើម្បីប្តឹងលោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ទៅ​កាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។

ចំពោះបញ្ហានេះ លោក ជាម យៀប ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ធ្លាប់​បានអោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដឹងថា «តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនមែនចេះតែប្តឹង​បានតាមចិត្ត​នោះ​ទេ វាមាននិតិវិធីរបស់វា។ បើអ្វីៗមិនមានការឯកភាពពីរដ្ឋាភិបាលទេនោះ តុលាការព្រហ្មទណ្ឌអាច​នឹងទទួល​នូវ​ពាក្យបណ្តឹងទាំងនោះ ទុកជាឯកសារ [...]

សេដ្ឋកិច្ច​​កម្ពុជា​អាច​បញ្ជៀស​ការ​ធ្លាក់​​ចុះ​ បើ​​នយោបាយ​នៅ​ជាប់​គាំង?

សេដ្ឋកិច្ច​​កម្ពុជា​អាច​បញ្ជៀស​ការ​ធ្លាក់​​ចុះ​ បើ​​នយោបាយ​នៅ​ជាប់​គាំង?

បើទោះបីជាក្នុងឆ្នាំ២០១៣ កំណើនសេដ្ឋកិច្ចបានកើនឡើង៧%ក៏ពិតមែន តែបើនយោបាយកម្ពុជានៅតែបន្តជាប់គាំង ហើយមិនត្រូវបានដោះស្រាយនោះ តើកម្ពុជាអាចរក្សាកំណើននេះបានដែរឬទេ? សូមតាមដានកិច្ចសម្ភាសន៍​ខាង​ក្រោម ជាមួយសាស្ត្រាចារ្យជំនាញខាងសេដ្ឋកិច្ចមួយរូប និងការបកស្រាយរបស់អ្នកវិភាគឯករាជ្យ លោក សុខ ទូច។


កម្មការិនីរោងចក្រកាត់ដេរមួយកន្លែង ក្បែររាជធានីភ្នំពេញ។ (រូបថត melty.fr)

សម្ភាសន៏ - កម្ពុជាបានប្រកាសថាកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៣បានកើនឡើង៧% ដែលនេះជាជោគជ័យមួយ សំរាប់​ប្រទេស​កំពុងអភិវឌ្ឍន៏មួយនេះ ក្នុងទាក់ទាញនិយោជក អោយចាប់អារម្ភណ៏មកបោះទុនវិនិយោគនៅកម្ពុជា។ រយៈកាល​ចុងក្រោយមកនេះ ចាប់តាំងពីក្រោយពេលបោះឆ្នោតរួចមក [...]

តេជគុណប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល

តេជគុណប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល

«រដ្ឋាភិបាលអត់បានបង្រ្កាប អត់បានប្រើអំពើហិង្សាលើបាតុករ» នេះជាការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល បើតាម​ការអះអាងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បណ្ដាលឲ្យព្រះសង្ឃអង្គនេះ សម្ដែងប្រតិកម្មខ្លាំងៗ​ចំពោះការ​ដោះ​សារ​នេះ។ សម្រាប់ព្រះតេជគុណ ការលើកឡើងខាងលើ បង្ហាញពីការមិនទទួលខុសត្រូវរបស់កងកម្លាំងសមត្ថកិច្ច ទៅលើ​ការបង្រ្កាបក្រុមបាតុករ។


ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - នៅក្នុងសន្និសិទកាសែតមួយ ស្តីអំពីការទាមទារអោយមានដោះលែងអ្នកជាប់ឃុំទាំង២៣នាក់ បញ្ឈប់​អំពើហិង្សា និងទាមទារប្រាក់ខែ១៦០ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤នេះ [...]

តើ​កម្មករ​​អាច​​រស់​នៅ​ដោយ​សមរម្យ ជា​មួយ​ប្រាក់​ខែ​១០០​ដុល្លា​បាន​ឬ?

តើ​កម្មករ​​អាច​​រស់​នៅ​ដោយ​សមរម្យ ជា​មួយ​ប្រាក់​ខែ​១០០​ដុល្លា​បាន​ឬ?

«តើប្រាក់ខែ១០០ដុល្លា អាចធ្វើអោយកម្មកររស់បានដោយសមរម្យបានដែរឬទេ បើមើល​ទៅ​លើការស្ថានភាព​សេដ្ឋកិច្ច​កម្ពុជាបច្ចប្បន្ន  ខណៈពេលក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បញ្ជាក់ជំហរនៅ​ថ្ងៃសុក្រនេះថា នឹងមិនមានការប្រជុំដំឡើងប្រាក់ឈ្នួលកម្មករឡើងវិញ នៅឆ្នាំនេះបន្តទៀតនោះ?»  ជាប្រធានបទ​មួយដែលអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ​ធ្វើការចោទ​សួរ​គ្នាទៅវិញទៅមក ដោយសារតែ​សមាគមតំណាងឲ្យថៅកែរោងចក្រមួយនេះ រួមនឹងរដ្ឋាភិបាលផង បានសម្រេចឲ្យប្រាក់ឈ្នួលទៅកម្មករ ត្រឹមតែ​១០០ដុល្លាប៉ុណ្ណោះ ។


ក្រុមកម្មករ កម្មការិនី កំពុងឈរនៅហាលភ្លៀង ដើម្បីរងចាំដំណោះស្រាយ នៅខាងមុខតុលាការខេត្តកំពង់ស្អឺ កាលពីខែមិថុនា ឆ្នាំ២០១៣។ (រូបថត [...]

ប្រតិកម្ម​សហជីព​និង​កម្មករ តប​លិខិត​ GMAC ផ្ញើ​ទៅ​ក្រសួង​ការងារ

ប្រតិកម្ម​សហជីព​និង​កម្មករ តប​លិខិត​ GMAC ផ្ញើ​ទៅ​ក្រសួង​ការងារ

លិខិតមួយ ដែលសមាគមរោងចក្រកាត់ដេរកម្ពុជា បានផ្ញើជួនទៅរដ្ឋមន្រ្តីក្រសួងការងារ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤កន្លងទៅ ត្រូវបានតំណាងសហជីព និងកម្មករប្រតិកម្មតបថា បាតុកម្មអាចនឹងកើតមានសាជាថ្មី។


លោក អាត់ ធន់ (ខាងឆ្វេង) ក្នុងអង្គប្រជុំសម្រេចការតម្លើងប្រាក់បៀវត្សកម្មករ នៅក្រសួងការងារថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ប្រាក់ខែកម្មករ - កាលពីថ្ងៃកាលទី០៨ ខែមករា ឆ្នាំ២០១៤ សមាគមរោងចក្រកាត់ដេរកម្ពុជា បានផ្ញើលិខិតមួយទៅ​រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិត សំហេង ក្នុងគោលបំណងអោយក្រសួង​ចេញសេចក្តី​ជូន​ដំណឹងមួយ អំពីការដែលកម្មករមិនទទួលបានប្រាក់ឈ្នួល ក្នុងអំឡុងពេលធ្វើកូដកម្ម-បាតុកម្មនៅពេលថ្មីៗនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...