នាយករដ្ឋមន្រ្តីហ៊ុនសែន នឹងទៅទស្សនកិច្ចនៅឡាវពីរថ្ងៃ
នៅថ្ងៃទី៦ និងទី៧ខែកុម្ភៈខាងមុខនេះ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន នឹងទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសឡាវ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន និងលោកថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នឹងត្រូវចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងកម្ពុជា និងឡាវចំនួន៧ផងដែរ។
លោក ហ៊ុន សែន នៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang Pring)
ការទូត - លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវចំនួនពីរថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកុម្ភៈខាងមុខនេះ តាមការអញ្ចើញរបស់លោក ថងស៊ីង ថាំម៉ាវង្ស [...]