Posts by "ប្រាថ្នា"

ភាសា​ក្នុង​របាយការណ៍​ក្រសួង​មហាផ្ទៃ រង​ការ​រិះ​គន់​ថា ជា​ការ​លាប​ពណ៌

ភាសា​ក្នុង​របាយការណ៍​ក្រសួង​មហាផ្ទៃ រង​ការ​រិះ​គន់​ថា ជា​ការ​លាប​ពណ៌

ក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបូកសរុបការងារប្រចាំឆ្នាំ២០១៣ ការប្រើប្រាស់នូវពាក្យពេចន៍មួយចំនួន បានធ្វើឲ្យគេយល់ថា មានន័យចោទប្រកាន់ទៅលើក្រុមបាតុករ ដែលធ្វើបាតុកម្មកន្លងមក។ ការប្រើប្រាស់​ពាក្យ​នេះ​ទៀតសោត ត្រូវបានរងការរិះគន់ថា មិនសមគួរ ក្នុងន័យលាបពណ៌ប្រជាពលរដ្ឋ ដែលក្នុងនាមខ្លួនជារដ្ឋាភិបាល​របស់​ប្រជាជននោះទេ។


ផ្នែកមួយនៃរបាយការណ៍ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃកម្ពុជាបង្ហាញដោយលោក ខៀវ សុភ័គ។

ការលាបពណ៌ - កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃបានបង្ហាញពីរបាយកាណ៍ នៃលទ្ធផល​ការងារឆ្នាំ២០១៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៤ ដែលធ្វើបទបង្ហាញដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យ និងជាអគ្គលេខាធិការក្រសួងមហាផ្ទៃ ។ [...]

បក្ស​សង្រ្គោះ​ជាតិ ស្នើ​ក្នុង​ជំនួប ឲ្យ​មាន​ការ​ដោះ​លែង​ជន​ទាំង​២១

បក្ស​សង្រ្គោះ​ជាតិ ស្នើ​ក្នុង​ជំនួប ឲ្យ​មាន​ការ​ដោះ​លែង​ជន​ទាំង​២១

ទន្ទឹមនឹងការជួបពិភាក្សាព្រមព្រៀងគ្នាបង្កើត គណៈកម្មការចម្រុះ ដោយមានសមាសភាពស្មើគ្នា ដើម្បីរៀបចំ​ក្រប​ខណ្ឌ​កំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ គណបក្សសង្រ្គោះជាតិ ក៏ស្នើអោយមាន​ការដោះលែង​អ្នកដែល​កំពុងជាប់ឃុំនៅពន្ធនាគារ ទាំង២១នាក់ផងដែរ។


កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - ថ្លែងនៅក្នុងសន្និសិទកាសែត បន្ទាប់ពីជំនួបចរចារវាងគណបក្សរវាងទាំងពីរ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា លោក ស៊ុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ បាននិយាយថា​គណបក្សសង្រ្គោះជាតិ ចង់អោយមានការដោះលែងអ្នកទាំង ២១នាក់ [...]

សង្គមស៊ីវិល​ស្នើ​អោយ​គណបក្ស​ជាប់​ឆ្នោត បញ្ចូល​បេក្ខភាព​ជា​យុវជន

សង្គមស៊ីវិល​ស្នើ​អោយ​គណបក្ស​ជាប់​ឆ្នោត បញ្ចូល​បេក្ខភាព​ជា​យុវជន

អង្គការសង្គមស៊ីវិលជាតិចំនួន៦ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ ដើម្បីស្នើទៅគណបក្ស​នយោបាយ ជាពិសេសគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដាក់បេក្ខភាព​ជាយុវជន​នៅ​ក្នុងការ​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត/ក្រុង នាពេលខាងមុខនេះ។


ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។

ការបោះឆ្នោត - នៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៤នេះ អង្គការសង្គមស៊ីវិលចំនួន៦ ដែលរួមមានអង្គការ​ក្រុមប្រឹក្សា​យុវជនកម្ពុជា (YCC) សមាគមយុវជនខ្មែរ (KYA) អង្គការយុវជនខ្មែរ និងអភិវឌ្ឍន៍សង្គម (KYSD) មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ (KIND) សម្ព័ន្ធ​ដើម្បី​សុចរិតភាព និងគណនេយ្យភាពសង្គម [...]

ព្រុំ សុខា៖ ការ​បោះឆ្នោត​មុន​អាណត្តិ​នឹង​មិន​លើក​មក​ចរចា

ព្រុំ សុខា៖ ការ​បោះឆ្នោត​មុន​អាណត្តិ​នឹង​មិន​លើក​មក​ចរចា

ក្នុងជំនួបប្រជុំចរចានៅថ្ងៃទី១៨ ខែកម្ភៈនេះ គណបក្សជាប់ឆ្នោតទាំងពីរ មិនបានលើកយកបញ្ហា នៃការបោះឆ្នោត​មុនអាណត្តិយកមកពិភាក្សា ដូចការទាមទារកន្លងមករបស់គណបក្សសង្រ្គោះជាតិឡើយ។


លោក ព្រំ សុខា (ខាងឆ្វេង) និងលោក សុន ឆៃ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់បីកិច្ចប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ក្នុងអំឡុងធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ មេដឹកនាំគណបក្សប្រឆាំងទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា តែងបានប្រកាសក្តែងៗថា ការបោះឆ្នោតមុនអណត្តិត្រូវតែកើតមាន ហើយពួកលោក​តែងព្យាយាមមធ្វើយ៉ាងណា ដើម្បីអោយរដ្ឋាភិបាលដែលគ្រប់គ្រង ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះ​ចេញ​ពីតំណែង មុនឹងធ្វើការបោះឆ្នោតសារឡើងវិញ។ [...]

តេជគុណ ប៊ុត ប៊ុនតិញ លែង​ដុត​ព្រះ​កាយ​ហើយ

តេជគុណ ប៊ុត ប៊ុនតិញ លែង​ដុត​ព្រះ​កាយ​ហើយ

«អាត្មាជឿ ១០០%រដ្ឋាភិបាល នឹងដោះលែងអ្នកទាំង២១ ដោយគ្មានលក្ខខណ្ឌ» នេះជាថេរដីការរបស់​ប្រធាន​បណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បកស្រាយពីមូលហេតុដែលធ្វើអោយព្រះអង្គ​មិនដុត​ព្រះកាយ តាមការគម្រាមរបស់ព្រះអង្គ។

សិទ្ធិ - កាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅមុខសាលាឧទ្ធរណ៍ខណៈ​កំពុងធ្វើសវនាការសម្រេចករណី សុំនៅ​ក្រៅឃុំរបស់ជនជាប់ចោទទាំង២១នាក់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានគំរាមថា បើសិនជាសាលាឧទ្ធរណ៍ មិន​ធ្វើ​ការដោះលែងអ្នកទាំង២១នាក់ អោយមានសេរីភាពក្នុងថ្ងៃនោះទេ ព្រះសង្ឃអង្គនេះ នឹងដឹកនាំការដង្ហែក្បួនទៅផ្ទះ នាយករដ្ឋមន្ត្រី ហ៊ុន សែន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...