Posts by "ដារា រិទ្ធ"

ខឹម វាសនា ថា ឈឹម ផលវរុណ ជា​មនុស្ស​«ថោក»​-បី​គណបក្ស

ខឹម វាសនា ថា ឈឹម ផលវរុណ ជា​មនុស្ស​«ថោក»​-បី​គណបក្ស

យុទ្ធនាការស្វែងរកយុត្តិធម៌ ក្រៅប្រព័ន្ធតុលាការ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ ជុំវិញករណីបណ្ដឹង ឡើងដល់សាលាឧទ្ទរណ៍ របស់កសិករ ឌុក មឿង ប្ដឹងលោក ខឹម វាសនា ពីបទឆបោកនោះ ហាក់​ដូចជាបានពង្រីកវិសាលភាព កាន់តែធំឡើង។ សម្រាប់រូបលោក ខឹម វាសនា បានចាត់ទុកការប្ដឹងផ្ដល់នោះថា ជាបណ្ដឹង​ដ៏អយុត្តិធម៌ ដែលកើតឡើង ព្រោះតុលាការ«ខ្វាក់ភ្នែក» និងដោយសារមានលោក ឈឹម ផលវរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅពីក្រោយ។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ក្នុងទីស្នាក់ការគណបក្ស «ជួង»របស់លោក លោក ខឹម វាសនា បានធ្វើការវាយប្រហារធ្ងន់ៗ ទៅលើលោក ឈឹម ផលវរុណ ដោយបានហៅអតីតអ្នកវិភាគ តាមទូរទស្សន៍​ក្នុងស្រុករូបនេះ ថាជា«មនុស្សថោក»។ នៅលើទំព័រហ្វេសប៊ុក របស់លោក ខឹម វាសនា បានសរសេរអមជាមួយ​វីដេអូ​មួយ​ថា៖ «បក្សប្រជាជនថា គណះកម្មការកណ្តាល គណបក្សមិនងាយមានអ្នកណា អាចចូលបានទេ [...]

នៅ​ពេល​អ្នក​គាំទ្រ​ CPP សុំ​ឲ្យ ហោ ណាំហុង ចេញ​ពី​តំណែង...

នៅ​ពេល​អ្នក​គាំទ្រ​ CPP សុំ​ឲ្យ ហោ ណាំហុង ចេញ​ពី​តំណែង...

នៅកម្ពុជា ក្រៅពីលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីចាស់វស្សា នៅមានមន្ត្រីហែរហមរបស់លោក ជាច្រើនទៀត ​ដែល​កាន់​អំណាច នៅអង្គុយជាប់នឹងកៅអី យ៉ាងយូរប្រហាក់ប្រហែលគ្នា នឹងលោក ហ៊ុន សែន ដែរ។ ក្នុងចំណោម​អ្នក​ទាំង​នោះ គេអាចរាប់​ត្រួសៗ បាន ដូចយ៉ាងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (កាន់នគរបាល) លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ (កាន់​ទាហាន) លោក សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណរដ្ឋមន្ត្រី (កាន់ការងារ របស់​រដ្ឋមន្ត្រី​ទាំង​​អស់) និងជាពិសេស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស (កាន់ផ្នែកការទូត)។

អ្នកទាំងប៉ុន្មាននាក់ខាងលើ សុទ្ធសឹងជាមនុស្សជំនិត យ៉ាងស្មោះស្ម័គ្រ របស់លោក ហ៊ុន សែន ក្នុងការក្ដោបក្ដាប់​ក្រសួង​មន្ទីរ​ធំៗ សំខាន់ៗ ឬអាចនិយាយថា ជាចំណុចយុទ្ធសាស្ត្រឈ្នះចាញ់ នៃអំណាចមិនចេះរីងស្ងួត របស់​គណបក្ស​​ប្រជាជនកម្ពុជា។ ប្រសិនជា មនុស្សជំនិតមួយចំនួន ពីក្នុងចំណោមនេះ មិនសូវជាទទួលបាន [...]

មួយ​ថ្ងៃ​នៅ​ភ្នំពេញ អំពើ​ប្លន់​កើត​ឡើង​៣កន្លែង អារ​ក​ស្លាប់​មួយ

មួយ​ថ្ងៃ​នៅ​ភ្នំពេញ អំពើ​ប្លន់​កើត​ឡើង​៣កន្លែង អារ​ក​ស្លាប់​មួយ

តើអ្នកមានសម្ភារៈល្មមៗ ត្រឹមតែម៉ូតូមួយគ្រឿង ខ្សែរក ឬទូរស័ព្ទ ដែលរស់នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវនៅតែក្នុង​ផ្ទះ​រហូត ឬយ៉ាងណា? ចម្លើយខ្លីបំផុត ហើយស្រួលយល់ទៀត៖ ទេ! គ្រាន់តែនៅពេលចេញក្រៅ ត្រូវយ៉ាងហោច​មាន​អង្គរក្ស ឆ្វេងស្ដាំ ដើម្បីតាមការពារ និងបន្លាចគេឯងផង! ព្រោះបើមិនអញ្ចឹងទេ មិនដឹងថា តើយប់ស្អែក ឬខានស្អែក នឹង​ដល់វេន ប៉ះចំលើនរណាទៀតឡើយ។

ករណីប្លន់ ឬសង្ស័យថា ជាករណីប្លន់ យ៉ាងហោចចំនួន៣បានកើតឡើង នៅក្នុងថ្ងៃទី១៧ ខែមីនា ម្សិលម៉ិញនេះ។ ករណី​ទីមួយ បានកើតឡើង កាល​ពី​​វេ​លា​​ម៉ោង ២​​និង​៣​០ នា​ទី រំ​ល​ង​អ​ធ្រា​ត្រថ្ងៃទី១៦ ឈា​ន​ចូល​​ថ្ងៃ​ទី​​១៧ ខែ​មី​នានេះ ទៅ​លើ​មនុស្សមួយក្រុម ដែលមានគ្នាដល់ទៅ៤នាក់ ជិះម៉ូតូស្គូពី ពីរគ្រឿង នៅតាមបណ្តោយ​ផ្លូវ​លេខ​១៤១ ស្ថិតក្នុង​សង្កាត់ ​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​ ជន​រងគ្រោះទាំងបួន ប្រុសម្នាក់ និងស្រីបីនាក់ ដែល​ត្រឡប់មកពី​ដើរលេង នៅ​កោះ​ពេជ្រ​វិញ មកដល់​មុខផ្ទះ [...]

ហ៊ុន សែន ចំអក​ឲ្យ​ក្រុម​សង្គម​ស៊ីវិល ថា​មាន​ជំងឺ​«តួ​ឯក»

ហ៊ុន សែន ចំអក​ឲ្យ​ក្រុម​សង្គម​ស៊ីវិល ថា​មាន​ជំងឺ​«តួ​ឯក»

«ដោយសារ​តែ​លង់​ ដោយ​ជំងឺ​តួឯក ហើយ​មាន​អង្គការ​ខ្លះ​ គេ​ធ្វើ​ពហិការ» នេះជាការថ្លែងរិះគន់ របស់នាយករដ្ឋមន្ត្រី​បី​ទសវត្សន៍​របស់កម្ពុជា លោក ហ៊ុន សែន ដើម្បីចំអកទៅ ក្រុមអង្គការសង្គមស៊ីវិល ដែលមិនបានចូលរួច ក្នុងអង្គសិក្ខា​សាលា ពិគ្រោះយោបល់ ទាក់ទងនឹងច្បាប់បោះឆ្នោតថ្មី ដោយធ្វើការប្រៀបធៀប អង្គការសង្គមស៊ីវិលទាំងនោះ ថាមាន​​«ជំងឺ​តួឯក»។

ថ្លែងក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ ​ជូន​ដល់​កម្មសិក្សាការី​ មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ​២០១៤ សិក្ខាកាម​មន្ត្រី​មធ្យម ​នៃ​ក្រសួង​បរិស្ថាន និង​បើក​វគ្គ​បណ្តុះ បណ្តាល​ ឆ្នាំ​២០១៥ របស់​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ម្សិលមិញ​សិក្ខា​សាលា ​អំពី​ច្បាប់​បោះ​ឆ្នោត ​ដែល​មាន​ការ​សម្រប​​សម្រួល ​ដោយ​គណបក្ស​ទាំង​ពីរ ដោយសារ​តែ​លង់​ដោយ​ជំងឺ​តួឯក [...]

សេចក្តី​ព្រាង​ច្បាប់​ទាំង​ស្រុង ​ស្តី​ពី​«ការ​បោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្រ្ត»​ថ្មី

សេចក្តី​ព្រាង​ច្បាប់​ទាំង​ស្រុង ​ស្តី​ពី​«ការ​បោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្រ្ត»​ថ្មី

ក្រុមការងារទាំងពីរគណបក្ស បាន​ឯកភាពគ្នាទាំងស្រុង កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥នេះ ទៅលើខ្លឹមសារ នៃច្បាប់​បោះ​ឆ្នោតថ្មី ដ៏ចម្រូងចម្រាស់។ សេចក្តីព្រាង ដែលបានបញ្ចប់រួចរាល់នេះ មាន១២ ជំពូក។ ១២ជំពូកនេះ មានចែង​ដូច​តទៅ៖

ជំពូកទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ ដែលមាន៤ មាត្រា ចាប់ពីមាត្រា១ ដល់មាត្រា៤។
ជំពូកទី២ ចែងអំពីប្រព័ន្ធបោះឆ្នោត និងការកំណត់អាសនៈ ដែលរួមមាន២មាត្រា ចាប់៥ ដល់៦។
ជំពូកទី៣ ចែងអំពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ដែលរួមមាន១៦មាត្រា ចាប់ពី​មាត្រា​៧ ដល់មាត្រ២២។
ជំពូកទី៤ ចែងអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ដែល​រួមមាន១៥មាត្រ ចាប់ពីមាត្រា២៣ ដល់មាត្រា៣៧។
ជំពូកទី៥ ចែងអំពីការិយាល័យបោះឆ្នោត ដែលរួមមាន៦មាត្រា ចាប់ពីមាត្រា៣៨ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...