Posts by "ដារា រិទ្ធ"

ចាក​ចេញ​ក្រៅ​ប្រទេស បន្ទាប់​ពី​ត្រូវ ហ៊ុន សែន ហៅ​ថា​ជា​«មេចោរ»

ចាក​ចេញ​ក្រៅ​ប្រទេស បន្ទាប់​ពី​ត្រូវ ហ៊ុន សែន ហៅ​ថា​ជា​«មេចោរ»

នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានចាកចេញ​ពី​ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី ក្នុងរយៈពេល១០ថ្ងៃ។ គេមិនដឹងឲ្យច្បាស់ថា តើប្រធាន​គណបក្ស​ប្រឆាំងរូបនេះ ចាកចេញទៅកាន់ទីនោះ មានមូលហេតុអ្វីទេ ប៉ុន្តែវាជាការចាកចេញមួយ ដែលធ្វើ​ឡើង​​ខណៈ​ក្រុម​មន្ត្រី និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្នុងការជាប់ឃុំ ក្នុងពន្ធនាគារ ហើយ​ការ​បោះ​ដៃ​របស់​លោក ទៅ​រក​រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងរឿងទាំងនេះ ទំនងជាបានជួបបរាជ័យ។

ប្រភពពីមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្ក្រោះជាតិ បាននិយាយថា លោក សម រង្ស៊ី បានចាកចេញទៅនេះ ដើម្បីជួបជាមួយនឹងសកម្មជន នៅប្រទេសអូស្ត្រាលី និងជួបជាមួយអនុប្រធានរបស់លោក គឺលោក កឹម សុខា ដែលកំពុងស្ថិតទីនោះស្រាប់។ លោក កឹម សុខា ដែលបានចាកចេញពីប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ តែប៉ុន្មានម៉ោង ក្រោយការត្រឡប់ មកប្រទេសវិញ របស់លោក សម [...]

អតីត​ប្រធាន​តុលាការ​រាជធានី ត្រូវ​ឃុំ​ខ្លួន​«ស្ងាត់ៗ»​នៅ​ពន្ធនាគារ

អតីត​ប្រធាន​តុលាការ​រាជធានី ត្រូវ​ឃុំ​ខ្លួន​«ស្ងាត់ៗ»​នៅ​ពន្ធនាគារ

នៅវេលាម៉ោងជិត១៨ ល្ងាចថ្ងៃទី១៦ ខែសីហានេះ លោក អាំង មាលតី អតីតប្រធានតុលាការរាជធានី ត្រូវបាន​តុលាការ​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន យ៉ាងស្ងាត់កំបាំងជាទីបំផុត នៅ​ក្នុងពន្ធនាគារ​ខេត្តកណ្តាល​។ លោក មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា មុននឹងបញ្ជូនលោក មក​កាន់​តុលាការខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៦ ខែសីហានេះ ដើម្បីទទួលការសម្រេចរបស់តុលាការ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងឲ្យដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អញ្ជើញលោក ​អាំង ​មាលតី ចូលមកសាកសួរ​ស្តាប់​ចម្លើយ កាលពីថ្ងៃទី១៤ ខែសីហា។ ការសាកសួរនេះ បានធ្វើឡើងជាច្រើនដងមកហើយ ប៉ុន្តែការសាកសួរលើកនេះ លោក អាំង មាលតី ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រេច​ឃាត់ខ្លួនទុកតែម្ដង ជុំវិញបទចោទ វិ​តិ​ក្រម ( ជំរិត​ទារប្រាក់ )​ កាលពីវេលាថ្ងៃត្រង់ ថ្ងៃ​ដដែលនោះ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង [...]

ហុង សុខ​ហួរ អាច​​ប្រឈម​​នឹង​បទ​ចោទ ចំនួន​​៣ករណី

ហុង សុខ​ហួរ អាច​​ប្រឈម​​នឹង​បទ​ចោទ ចំនួន​​៣ករណី

សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្សី និងជាអ្នកជំនាញខាងព្រំដែន របស់គណបក្សសង្គ្រោះជាតិ លោក ហុង សុខហួរ អាចនឹងប្រឈមទល់នឹងបទចោទ ចំនួន៣ ដែលបទចោទណាមួយ ក៏សុទ្ធតែមានទោស ត្រូវជាប់ពន្ធនាគារ ជាច្រើនឆ្នាំ។ នេះបើតាមប្រភព ពីមន្ត្រីតុលាការ បានថ្លែងបង្ហើបដឹង នៅព្រឹកថ្ងៃទី១៦ ខែ​សីហានេះ។

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ នេះ លោក ហុង សុខហួរ ត្រូវបានក្រុមអាជ្ញាធរ បញ្ជូនត្រឡប់មក​តុលាការ​វិញ ដើម្បីអនុញ្ញាឲ្យចៅក្រមស៊ើបសួរ លោក ​កោ វណ្ឌី ​ធ្វើការ​សាកសួរ​។ សមាជិកព្រឹទ្ធសភា មកពី​គណបក្សប្រឆាំងរូបនេះ ត្រូវបានអាជ្ញាធរ គ្រប់គ្រងដោយរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនកាលពី​ព្រឹក​ថ្ងៃ​ម្សិលម៉ិញ ពីក្នុងគេហដ្ឋានរបស់តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោក យន្ដ ថារ៉ូ នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា ទាំងអភ័យឯកសិទ្ធិនេះ បានធ្វើឡើងតាមបញ្ជា លោកនាយករដ្ឋមន្ត្រី [...]

នេត សាវឿន ថា​ការ​ចាប់​ខ្លួន ហុង សុខហួរ ធ្វើ​ឡើង​តាម​ពីរ​មាត្រា

នេត សាវឿន ថា​ការ​ចាប់​ខ្លួន ហុង សុខហួរ ធ្វើ​ឡើង​តាម​ពីរ​មាត្រា

«ការឃាត់ខ្លួន ឯកឧត្តម ហុង សុខហួរ ធ្វើឡើងក្នុងក្របខ័ណ្ឌ នៃបទល្មើសជាក់ស្តែង ស្របតាមក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១០៤ថ្មី និងច្បាប់ស្តីពីលក្ខនិ្តកៈ សមាជិកព្រឹទ្ធសភា ត្រង់មាត្រា១២» នេះជាអ្វី ដែលគេអាចអានបាន នៅលើលិខិត​ផ្លូវ​ការមួយច្បាប់ របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើរជូនលោក នៃ ប៉េណា​ ប្រធានស្តីទីព្រឹទ្ធសភា របស់ប្រទេសកម្ពុជា។

ការចេញលិខិតនេះ បានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការចាប់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី  កាលពីវេលាម៉ោង៦ និង៥នាទី ព្រឹកថ្ងៃទី១៥ ខែសីហានេះ។ ក្នុង​លិខិត​នោះ លោក នេត សាវឿន បានបញ្ជាក់ពីអង្គហេតុ ដែលឈានទៅដល់ការចាប់ខ្លួន សមាជិកព្រឹទ្ធសភា ទាំង​នៅ​អភ័យ​ឯកសិទ្ធ​ថា គឺកាលពីថ្ងៃទី១២ ខែសីហា ក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី [...]

សមាជិក​ព្រឹទ្ធសភា​បក្ស​សមរង្ស៊ី៖ ការ​ចាប់​ខ្លួន ហុង សុខហួរ មិន​ស្រប​តាម​នីតិវិធី​ច្បាប់

សមាជិក​ព្រឹទ្ធសភា​បក្ស​សមរង្ស៊ី៖ ការ​ចាប់​ខ្លួន ហុង សុខហួរ មិន​ស្រប​តាម​នីតិវិធី​ច្បាប់

ក្រុមសមាជិកព្រឹទ្ធសភាទាំង៩រូប មកពីគណបក្សសមរង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយ នៅប៉ុន្មាន​ម៉ោង​ក្រោយ​ការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី និងជាអ្នក​ជំនាញខាង​ព្រំដែន របស់គណបក្សសង្គ្រោះជាតិ ដោយបានហៅការចាប់ខ្លួននេះ ថាជាការមិនបានអនុវត្តន៍ ទៅតាម​នីតិវិធី​នៃច្បាប់ ពីសំណាក់កងកម្លាំងអាជ្ញាធរ។

សេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៥ ខែសីហានេះ បានសរសេរថា សមត្ថកិច្ចរបស់រដ្ឋាភិបាល បានចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ហុង សុខហួរ ទាំងមិនទាន់បានដកអភ័យឯកសិទ្ធិ ពីរូបលោកនៅឡើយ។ សេចក្ដី​ថ្លែងការណ៍ បានស្រង់សម្ដីអ្នកនាំពាក្យព្រឹទ្ធសភា មកសរសេរពន្យល់ទៀតថា ព្រឹទ្ធសភា ក៏នៅមិនទាន់ទទួល​បានលិខិតណាមួយ ស្នើសុំព្រឹទ្ធសភា បើកកិច្ចប្រជុំដើម្បីដកអភ័យឯកសិទ្ធិ របស់លោក ហុង សុខហួរ នៅ​ឡើយ។

«តាមស្មារតីរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង របស់ព្រឹទ្ធសភា សមត្ថកិច្ចត្រូវធ្វើរបាយការណ៍ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...