កែម ឡី៖ របបកាន់អំណាចសព្វថ្ងៃ ជិតដួលរលំនិងកំពុងដកចង្កាមាន់
«វាអាចដែរ» ដែលមុននឹងស្លាប់ ត្រូវដកចង្កាមាន់សិន សម្រាប់របបកាន់អំណាច នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ដែលកំពុងរងការចោទប្រកាន់ថា បានយកការចាប់ចង មកធ្វើជាដើមទុននយោបាយ និងហាក់ដូចជាកំពុងអនុវត្តយ៉ាងច្រើន តាមទ្រឹស្ដីខ្មែរក្រហម ស្ដីពី«កង់ប្រវត្តិសាស្ត្រ កំពុងវិលទៅមុខ ហើយបើហ៊ានលូកដៃដាច់ដៃ លូកជើងដាច់ជើង លូកក្បាលដាច់ក»។ នេះជាការថ្លែងឡើង របស់អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី។
តបទៅនឹងការសាកសួរ របស់វិទ្យុសម្លេងអាស៊ីសេរី ជុំវិញពការចាប់ចង មន្ត្រីការពារសិទ្ធិមនុស្ស យកទៅឃុំក្នុងពន្ធនាគារក្នុងពេលថ្មីៗនេះ លោក កែម ឡី បានលើកយកករណី នៅក្នុងប្រទេសជាច្រើនផ្សេងទៀ់ត មកពន្យល់ ដូចជាករណីរបស់អតីតប្រធានាធិបតី សូហារតូ របស់ប្រទេសឥណ្ឌូនេស៊ី អតីតប្រធានាធិបតី ម៉ាកូស [...]