Posts by "ដារា រិទ្ធ"

អ៊ុំ សំអាន ត្រូវ​សាលា​ឧទ្ធរណ៍​បដិសេធ មិន​ឲ្យ​នៅ​ក្រៅ​ឃុំ

អ៊ុំ សំអាន ត្រូវ​សាលា​ឧទ្ធរណ៍​បដិសេធ មិន​ឲ្យ​នៅ​ក្រៅ​ឃុំ

ចម្បាំងយុត្តិធម៌នៅសាលាឧទ្ធរណ៍ ដើម្បីសុំឲ្យលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន បានជួបនឹងភាពបរាជ័យ នៅព្រឹកថ្ងៃអង្គារទី១៧ ខែឧសភានេះ ដែលមិនខុសគ្នា​ពី​ការ​ស្នើសុំឲ្យនៅក្រៅឃុំ ដែលបានធ្វើកន្លងមក នៅសាលាដំបូងនោះឡើយ។

លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចៅក្រមបានសម្រេច មិន​ឲ្យកូនក្ដីរបស់លោក នៅក្រៅឃុំជាបណ្តោះអាសន្នទេ ដោយយោងតាមមូលហេតុពីរ៖ ទីមួយ សាលា​ដំបូង​មិន​ទាន់បញ្ចប់ការស៊ើបអង្កេត និងទីពីរ លោក អ៊ុំ សំអាន អាចបង្កចលាចលក្នុងសង្គម ប្រសិនបើ​នៅ​ក្រៅ​ឃុំ។

លោកមេធាវី បានថ្លែងឲ្យដឹងថា៖ «សភា​​​ស៊ើប​​​សួរ​​​សាលា​​​ឧទ្ធរណ៍ ​​​​​​យល់​​​ឃើញ​​​ថា ​​​គាត់​​​ជា​​​តំណាង​​​រាស្ត្រ​​​ ការ​​​ដែល​​​ដោះ​​​លែង​​​គាត់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​ [...]

យុទ្ធនាការ​អាវ​ខ្មៅ៖ ស្ត្រី​សកម្ម​ជន​​ដីធ្លី​​​៥​នាក់​ ត្រូវ​​បាន​ឃាត់​​​ខ្លួន

យុទ្ធនាការ​អាវ​ខ្មៅ៖ ស្ត្រី​សកម្ម​ជន​​ដីធ្លី​​​៥​នាក់​ ត្រូវ​​បាន​ឃាត់​​​ខ្លួន

ស្ត្រីសកម្មជនខាងសិទ្ធិលំនៅដ្ឋានទាំងប្រាំរូប មានអ្នកស្រី ង៉ូវ ណារី - អ្នកស្រី ភោគ សុភីន - អ្នកស្រី យិន ស្រីន (អ្នកទាំងបីមកពីសហគមន៍បូរីកីឡា) - អ្នកស្រី ច្រាយ នឹម (មកពីសហគមន៍ថ្មគោល) និងអ្នកស្រី អ៊ឹម ស្រីទូច (មកពីសហគមន៍បឹងកក់)។ អ្នកទាំងប្រាំ ត្រូវបានអាជ្ញាធរខណ្ឌទួលគោល ចាប់បញ្ជូនខ្លួន​ឡើង​រថយន្ដ យក​ទៅ​សាកសួរ​នៅ​ក្នុង​អធិការដ្ឋាន​ខណ្ឌ នៅវេលាម៉ោង ប្រមាណជា៨ និង៥០នាទី ព្រឹកថ្ងៃទី១៦ ខែឧសភានេះ។

ក្រុមស្ត្រីសកម្មជនទាំងនេះ បានព្យាយាមជួបជុំគ្នា នៅត្រង់ចំណុចស្ដុបផ្សារដើមគ រាជធានីភ្នំពេញ ដើម្បី​ជួបជុំ​គ្នា​​​ជាមួយ​នឹង​សកម្មជន​ផ្សេងទៀត ក្នុងយុទ្ធនាការ«ថ្ងៃចន្ទពណ៌ខ្មៅ» ដែលគ្រោងនឹងធ្វើក្នុងព្រឹកនេះ នៅមុខ​ពន្ធនាគារ​ព្រៃស។

ក្រុមអ្នកចូលរួមទាំងនេះ បាននាំគ្នាស្លៀកពាក់ ឬពាក់អាវពណ៌ខ្មៅ ដើម្បីទាមទារ​ ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​​​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤​រូប និង​អគ្គ​លេខាធិការ​រង​ [...]

ផៃ ស៊ីផាន៖ មន្ត្រី​របស់ អ.ស.ប. គួរ​មក​រៀន​ពី​កម្ពុជា​វិញ

ផៃ ស៊ីផាន៖ មន្ត្រី​របស់ អ.ស.ប. គួរ​មក​រៀន​ពី​កម្ពុជា​វិញ

នៅចំពោះការរិះគន់ ឬសំណូមពរណាក៏ដោយ ដែលមានទំនោរចោទរដ្ឋាភិបាលកម្ពុជា ថាមិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ នូវ​ការ​គោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន របស់ពលរដ្ឋនោះ មន្ត្រីរដ្ឋាភិបាល​កម្ពុជា​មាន​ចម្លើយ​តប​ទៅ​វិញ គួរឲ្យចាប់អារម្មណ៍ និងថ្មីៗប្លែកៗ។ ហើយនេះ ជាករណីបន្ថែមមួយទៀត ទៅលើ​ករណី​ដែល​បាន​កើត​មាន កន្លង​មក​ច្រើនរាប់មិនអស់ ទាក់ទងនឹងប្រតិកម្មរបស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទៅនឹងសេចក្ដីថ្លែងការណ៍​លើកចុងក្រោយនេះ របស់ក្រុមអ្នករាយការណ៍​ពិសេស​ ផ្នែក​សិទ្ធិ​មនុស្ស នៃ​ឧត្ដមស្នងការអង្គការសហប្រជាជាតិ ដែលជំរុញឲ្យ ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​​ការ​​ធ្វើ​​បាប​​ទៅ​លើ​​ក្រុម​អង្គការ​សង្គម​ស៊ីវិល តំណាងរាស្ត្រ និងមន្ត្រី​អង្គការ​សហប្រជាជាតិ។

លោក ផៃ ស៊ីផាន បានបង្ហាញការជឿជាក់ថា មន្ត្រីទាំងអស់នោះ គ្មានសមត្ថភាពគ្រប់គ្រង​ប្រទេស ប្រកប​ដោយ​សុខ​សន្តិភាព [...]

សង្គ្រោះ​ជាតិ​បដិសេធ​មិន​ពាក់ព័ន្ធ​រឿង​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

សង្គ្រោះ​ជាតិ​បដិសេធ​មិន​ពាក់ព័ន្ធ​រឿង​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

គណបក្សសង្គ្រោះជាតិ បដិសេធចំពោះការចោទប្រកាន់ណាមួយ ដែលថាគណបក្សនេះ ជាអ្នកប្រឌិត​ព័ត៌មាន​ថា​កូន​ប្រុស​ច្បង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាកូនប្រុស​របស់មេដឹកនាំវៀតណាម។ សេចក្ដី​បដិសេធ​នេះ បាន​ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍មួយ តែប៉ុន្មានម៉ោងក្រោយការព្រមាន របស់លោក ហ៊ុន សែន ដែល​បាន​លើក​ឡើងថា ក្រុមប្រឆាំងជាអ្នកបង្កើត រឿងចោទប្រកាន់​ទៅ​លើ​គ្រួសារ​របស់​លោក។

សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាននោះ បាន​សរសេរបន្តថា គណបក្សសង្គ្រោះជាតិប្រកាន់ខ្ជាប់ នូវសីលធម៌ និងគោលការណ៍ខ្មែរតែមួយ មិនយក​ខ្មែរ​ណាធ្វើជាសត្រូវ ជាពិសេសមិនយកបញ្ហាបុគ្គល មកធ្វើជាបញ្ហានយោបាយឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ខ្មែរ​ជានា​នឹង​គ្នា ដើម្បីផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ។

កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងពិធីចែកសញ្ញាបត្រ [...]

ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង​​រឿង​​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង​​រឿង​​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

តើមានភាពចាំបាច់ឬទេ ដែលអ្នកនយោបាយមួយរូប ត្រូវរំលើកពីរឿងរ៉ាវ កូនខ្លួនជាកូនបង្កើត កើត​ចេញ​ពី​ភរិយា​ខ្លួន ហើយ​ភរិយា​នេះទៀតសោធ មានភាពស្មោះសររស់នៅជាមួយគ្នា (...) នោះ? សម្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន វា​ជា​រឿងចាំបាច់ណាស់ ហើយលោកបានថ្លែងលំអិត ពីរឿងរ៉ាវឯកជន​ក្នុង​ជីវិត​គ្រួសារ​របស់​លោក​នេះ ជា​សាធារណៈ ដើម្បីជាការតបត ទៅកាន់ក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម​មួយ​ចំនួន ដែល​ចេះ​តែ​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត ថាជា​កូន​វៀតណាម មិនមែនជាកូនបង្កើត​របស់លោក និងភរិយានោះ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៅសកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា នៅវិទ្យាស្ថាន​ជាតិអប់រំ នាព្រឹកថ្ងៃទី១២ ខែឧសភានេះ  លោក ហ៊ុន សែន បានថ្លែង​ឡើងថា កូនប្រុសច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត បានទាមទារ​ទៅ​ពិនិត្យ​មើល DNA បន្ទាប់ពីការចោទ​ប្រកាន់​ទាំងនោះ។ លោក​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ឡើង​ថា៖ «ហ៊ុន ម៉ាណែត [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...