វីធីសាស្ត្រ៨យ៉ាង ដើម្បីធ្វើឲ្យប្រុសៗ ឈ្លក់វង្វេងនឹងរូបអ្នក
តើអ្នកធ្លាប់ចង់ឲ្យបុរសណាមួយ ចូលចិត្តអ្នក បារម្មណ៏ពីអ្នក និងគិតដល់អ្នក គ្រប់ពេលដែរទេ? ប្រាកដណាស់ អ្នកមិនអាចបង្ខំនរណាម្នាក់ ឲ្យមកចូលចិត្តអ្នកបាននោះទេ ប៉ុន្តែអ្នកអាចធ្វើនូវសកម្មភាពល្អៗ មួយចំនួន ដែលអាចផ្លាស់ប្តូរអារម្មណ៏របស់គេបាន។
បើទោះជាស្រីស្រស់មានរូបសម្ផស្សល្អពិសេសហើយនោះក៏ដោយ ក៏គួរបន្ថែមវិធីសាស្ត្រផ្ទាល់ខ្លួនខ្លះបន្ថែមទៀត ដើម្បីអោយពួកប្រុសៗ ជ្រួលជ្រើមងើបមុខមិនរួចពីរូបអ្នក។ នេះជាចំណុច ដែលមានប្រយោជន៏ទាំង៨ ក្នុងការទាក់ទាញទឹកចិត្តបុរសឲ្យមកងប់ងល់នឹងរូបអ្នកបាន៖
១. ស្រលាញ់ខ្លួនឯង៖
អ្នកត្រូវតែបង្ហាញដល់គាត់ឲ្យឃើញថា អ្នកពិតជាមានភាពអស្ចារ្យ។ ត្រូវមានទំនុកចិត្តខ្លួនឯង ចេះថែរក្សារស្បែករបស់អ្នក ឲ្យបានល្អស្អាត និងស្លៀកពាក់ឲ្យសមនឹងខ្លួនរបស់អ្នក។ [...]