Posts by "អ៊ុំ បូរី"

សហជីព​នឹង​បន្ត​ធ្វើ​កូដកម្ម បើ​ទោះ​តុលាការ​ដោះលែង​ជន​ទាំង​២៣

សហជីព​នឹង​បន្ត​ធ្វើ​កូដកម្ម បើ​ទោះ​តុលាការ​ដោះលែង​ជន​ទាំង​២៣


លោក រ៉ុង ឈុន (ខាងស្ដាំ) ឡើងលើដំបូលរថយន្ដ ថ្លែងទៅកាន់ក្រុមកម្មករ នៅមុខក្រសួងការងារ។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៦ ខែកុម្ភៈ នេះថា ក្រុមសហជីពទាំង៩ កំពុងរង់ចាំមើល​ការ​ជំនុំ​ជម្រះ លើជនទាំង២៣នាក់ ដោយសាលាតំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ។ ហើយ​ប្រសិន​បើ​តុលាការ សម្រេចដោះលែងជនទាំង២៣នាក់នោះឲ្យមានសេរីភាព វាគឺជារឿងត្រឹមត្រូវមួយ និងគួរតែអបអរ​សាទរ។

ប្រធានសហភាពសហជីពកម្ពុជាដដែលនេះបន្តថា ចំពោះការទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារដល់កម្មករ មិន​មានពាក់ព័ន្ធនឹងជនទាំង២៣នាក់នោះទេ។ មានន័យថា [...]

កម្ពុជា​​បន្ត​​បញ្ជូន​​កងទ័ព​​ពាក់​​មួក អ.ស.ប. ទៅ​​ប្រទេស​​ម៉ាលី

កម្ពុជា​​បន្ត​​បញ្ជូន​​កងទ័ព​​ពាក់​​មួក អ.ស.ប. ទៅ​​ប្រទេស​​ម៉ាលី

យោងលើមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ស្ថិតក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ប្រទេស​កម្ពុជាបានសម្រេចថា នឹងបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនចំនួនជិត ៣០០នាក់បន្ថែមទៀត ទៅកាន់ប្រទេសម៉ាលី។ កងនាំមុខចំនួន៣០នាក់ នឹងចេញដំណើរនៅចុងសប្តាហ៍នេះ មុននឹងកងទ័ពផ្សេងទៀត នឹងចេញដំណើរ​នៅចុងខែ​កុម្ភះខាងមុខ។


កងមួកខៀវកម្ពុជា​ដែលត្រូវបញ្ជូនទៅបំពេញបេសកកម្ម ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ (រូបថត សុវណ្ណរា)

កងមួកខៀវកម្ពុជា - លោក ប្រាក់ សុខុន ជាប្រធានអាជ្ញាធរបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់កម្ពុជា បានថ្លែង​នៅ​វិមានសន្តិភាព នៅថ្ងៃទី៦ ខែកុម្ភៈ នេះថា ការសម្រេចបញ្ជូនកម្លាំងបន្ថែមទៅបរទេសនៅពេលនេះ គឺជាជំហាន​ថ្មី​មួយទៀត ដែលបានបង្ហាញពីការប្តេជ្ញាចិត្ត [...]

អាមេរិក​​ចង់​ឲ្យ​ខ្មែរ​ដោះស្រាយ​ជម្លោះ​នយោបាយ រវាង​ខ្មែរ​និង​ខ្មែរ

អាមេរិក​​ចង់​ឲ្យ​ខ្មែរ​ដោះស្រាយ​ជម្លោះ​នយោបាយ រវាង​ខ្មែរ​និង​ខ្មែរ

សហរដ្ឋអាមេរិកដែលមិនទាន់ទទួលស្គាល់ជាផ្លូវការ អំពីភាពស្របច្បាប់របស់ដ្ឋាភិបាល និងរដ្ឋសភា«ឯកបក្ស»​គ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា តាំងពីក្រោយការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣មកនោះ បាន​បង្ហាញគោលជំហរជាថ្មីថា សហរដ្ឋអាមេរិក ចង់ឃើញភាពជាប់គាំងផ្នែកនយោបាយរបស់ប្រទេសកម្ពុជា ត្រូវបាន​ដោះស្រាយដោយសន្តិវិធី តាមរយៈការជជែកពិភាក្សារវាងភាគីខ្មែរ និងខ្មែរ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

នយោបាយកម្ពុជា - ក្រោយជំនួបរវាង លោក ស្កុត ម៉ាសែល (Scot Marcel) ឧបការីក្រសួងការបរទេសអាមេរិក និងលោក ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ នេះ លោក កុយ គួង ជាអ្នកនាំ​ពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា [...]

កម្លាំង​បង្រ្កាប​ត្រូវ​ដាក់​ឲ្យ​ប្រឈម​មុខ​ ជា​មួយ​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី

កម្លាំង​បង្រ្កាប​ត្រូវ​ដាក់​ឲ្យ​ប្រឈម​មុខ​ ជា​មួយ​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី

ខណៈការចរចារវាងតំណាងក្រុមហ៊ុនស៊ីនទ្រី (ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ) និងតំណាងកម្មករ នៅ​បន្តអូសបន្លាយដល់ថ្ងៃទី៥ និងមិនទាន់ឈានដល់ការឯកភាពគ្នាផងនោះ វត្តមានសន្តិសុខសាលាក្រុង និងកម្លាំង​សមត្ថកិច្ចប្រដាប់ដោយដំបង និងខែលរាប់សិបនាក់ត្រូវបានគេដាក់ពង្រាយឲ្យប្រឈមមុខជាមួយកម្មករ នៅមុខ​ទីតាំងមួយកន្លែងរបស់ក្រុមហ៊ុនស៊ីនទ្រី នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


កងកម្លាំងដែលត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការក្រុមហ៊ុន ស៊ីនទ្រី។ (រូបថត MONOROOM.info/ KT)

វិបត្តិការងារ - លោក ប្រាក់ សុខា តំណាងក្រុមកម្មករ ដែលធ្វើកូដកម្មនៅក្រុមហ៊ុនស៊ិនទ្រី បានអត្ថាធិប្បាយប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៥ ខែកុម្ភៈ នេះថា [...]

សហជីព​កម្មករ​ទាំង​៩ គ្រោង​ដឹក​នាំ​កូដកម្ម​«ជា​ថ្មី​នៅ​ទូទាំង​ប្រទេស»

សហជីព​កម្មករ​ទាំង​៩ គ្រោង​ដឹក​នាំ​កូដកម្ម​«ជា​ថ្មី​នៅ​ទូទាំង​ប្រទេស»

សហព័ន្ធសហជីព និងសមាគមចំនួន៩ គ្រោងនឹងដឹកនាំធ្វើមហាកូដកម្ម សាជាថ្មី ម្តងទៀត នៅទូទាំងប្រទេស នៅ​ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារអាមេរិក និងទាមទារ​ឲ្យមាន​ការដោះ​លែងជនទាំង២៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅក្នុងពេលប៉ះទង្គិចគ្នា កាលពីធ្វើកូដកម្មកន្លងមក។


ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)

វិបត្តិការងារ - ប្រធានសហជីពសេរីកម្មករ លោក ជា មុន្នី បានថ្លែងប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះថា ក្នុងពេលឆាប់ៗនេះ សហជីពរបស់លោក [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...