ទូតអាមេរិក ថាសង្គមស៊ីវិលជាតួអង្គសំខាន់នៅកម្ពុជា
ប្រទេសត្រូវតែមាន អង្គការសង្គមស៊ីវិល ដែលមានប្រសិទ្ធិភាពដើរតួនាទីជាមូលដ្ឋាន ក្នុងការធានាថា ប្រជាពលរដ្ឋទាំងអស់មានឱកាស ដើម្បីជួយគ្នាទៅវិញទៅមក និងចែករំលែកប្រយោជន៍ នៃការអភិវឌ្ឍ របស់ប្រទេសមួយនេះ។ (...) អង្គការសង្គមស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺ ការការពារទ្រព្យសម្បតិ្ត បរិស្ថាន និងកសាងទំនុកចិត្ត នៅក្នុងសេដ្ឋកិច្ច។» នេះជាការបញ្ជាក់របស់ លោក វីលៀម អ៊ីធូត (William E.Todd) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកជួបពិភាក្សាការងារជាមួយ ក្រុមប្រមុខអង្គការស៊ីវិល សំខាន់មួយចំនួន នៅកម្ពុជា ក្នុងពេលចុងក្រោយនេះ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជារូបនេះ បានអត្ថាធិប្បាយបន្ថែមថា រូបលោក ក៏ដូចជាសហរដ្ឋអាមេរិក រីករាយ និងស្វាគមន៍ ក្នុងការសហការជាមួយគ្រប់ក្រុមអង្គការសង្គមស៊ីវិល ទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដែលប្រសើរឡើង [...]