Posts by "អ៊ុំ បូរី"

កឹម គុណវឌ្ឍ ស្ម័គ្រ​លា​លែង ឬ​គេ​កំហិត​ឲ្យ​ចេញ?

កឹម គុណវឌ្ឍ ស្ម័គ្រ​លា​លែង ឬ​គេ​កំហិត​ឲ្យ​ចេញ?

រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ អំពីមូលហេតុពិតប្រាកដ នៅពីក្រោយការលាលែង​ពីតំណែងដ៏កម្ររបស់មន្រ្តីកម្ពុជាថ្នាក់អគ្គនាយកដ្ឋាន គឺលោកកឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។ គេ​មានការសង្ស័យ ទំនងជាជាប់ពាក់ព័ន្ធនឹងសម្ពាធនយោបាយ និងភាពមិនចុះសម្រុងគ្នា ក្នុងប្រព័ន្ធការងារ។


លោក កឹម គុណវឌ្ឍ បន្ទាប់ពីលោកបោះឆ្នោតរួច នៅខែកក្កដា ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

មុខតំណែង- ក្រោយពីចាកចេញពីតំណែងយ៉ាងតក់ក្រហល់ រហូតមកទល់ពេលនេះ សាមីខ្លួនផ្ទាល់លោក កឹម គុណវឌ្ឍ អតីតអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មិនបានបំភ្លឺមូលហេតុពិតប្រាកដ ជុំវិញការចាកចេញ​ពីមុខតំណែង​ដ៏ខ្លឹមនេះ នោះទេ តែលោកបានបង្ហើបតាមរបៀបចុងមាត់ចុងក ដល់ប្រព័ន្ធសារព័ត៌មាន [...]

ស ខេង៖ បើ​ចរចា ត្រូវ​ផ្តើម​ពី​ចំណុច​«ឯកភាព»​គ្នា​ចុង​ក្រោយ

ស ខេង៖ បើ​ចរចា ត្រូវ​ផ្តើម​ពី​ចំណុច​«ឯកភាព»​គ្នា​ចុង​ក្រោយ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា លោក ស ខេង បានថ្លែងឡើងថា បើ​គណបក្ស​សង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ផ្តើមចរចាជាមួយគ្នាឡើង វិញ គឺត្រូវចាប់ផ្តើមពីចំណុច​ដែលបាន​ព្រម​ព្រៀងគ្នា កាលពីពេលចរចាចុងក្រោយបំផុត។


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង។ (រូបថតឯកសារ)

នយោបាយ - ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមន្ទីររដ្ឋសភា ថ្ងៃទី២១ ខែឧសភា លោកស ខេង មន្រ្តីជាន់ខ្ពស់របស់​គណបក្សប្រជាជនកម្ពុជា បានអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា មិនដែលបដិសេធការ​ចរចាជាមួយ​គណបក្ស​សង្រ្គោះជាតិនោះទេ ហើយក៏សង្ឃឹមថាគណបក្សសង្រ្គោះជាតិ គោរពកិច្ចព្រមព្រៀង ដែលបានឯកភាព ក្នុងពេលចរចាជាមួយគ្នា។

លោកស [...]

រដ្ឋាភិបាល​​កម្ពុជា​ថា កុំ​ទៅ​ថៃ​បើ​មិន​ចាំ​បាច់ ឬប្រយ័ត្នកន្លែងជុំៗ

រដ្ឋាភិបាល​​កម្ពុជា​ថា កុំ​ទៅ​ថៃ​បើ​មិន​ចាំ​បាច់ ឬប្រយ័ត្នកន្លែងជុំៗ

ក្នុងពេលដែលវិបត្តិនយោបាយផ្ទៃក្នុង របស់ប្រទេសថៃ កំពុងមានភាពរំពើតរំពើងខ្លាំងនោះ ប្រទេសកម្ពុជា​បានទទូច​ដល់ពលរដ្ឋខ្លួន គម្បីមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយបើមិនចាំបាច់ មិនគួរធ្វើដំណើរ​ទៅកាន់ប្រទេសថៃ នៅក្នុងកាលៈទេសៈ នេះនោះទេ។


លោក ខៀវ កាញារីទ្ធ នៅសណ្ឋាគារភ្នំពេញ ថៃ្ងទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

សន្តិសុខ - រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុម​អ្នកសារព័ត៌មាននៅសណ្ឋាគារភ្នំពេញ ថៃ្ងទី២១ ខែឧសភា នេះថាពលរដ្ឋ កម្ពុជា ដែលចង់ទៅលេងនៅប្រទេសថៃ គួរតែបង្អង់សិន ព្រោះស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ [...]

បក្ស​ប្រជាជន និង​បក្ស​សង្រ្គោះ​ជាតិ ត្រៀម​ការ​ជួប​ចរចា​ជា​ថ្មី?

បក្ស​ប្រជាជន និង​បក្ស​សង្រ្គោះ​ជាតិ ត្រៀម​ការ​ជួប​ចរចា​ជា​ថ្មី?

បន្ទាប់ពីអាក់ខានមួយរយៈមកនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ទំនងជាផ្តើមចរចា​នយោបាយ​ជាមួយគ្នាជាថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះមន្រ្តីជាន់ខ្ពស់របស់គណបក្សទាំងពីរ បានព្រលយឲ្យ​ដឹង​ដូចគ្នាថា ពួកគេពិតជាមានឆន្ទៈពិតប្រាកដ ក្នុងការចរចាដើម្បីបញ្ចប់ជម្លោះនយោបាយឲ្យបានឆាប់។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាលោក ស ខេង បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន​ នៅមន្ទីររដ្ឋសភាជាតិ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នេះថា គណបក្សប្រជាជនកម្ពុជា មិនមានហេតុផល​បោះបង់​ការចរចា [...]

គល់ បញ្ញា៖ គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា ទើប​ងាយ​ស្រួល​ដល់​ជប៉ុន

គល់ បញ្ញា៖ គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា ទើប​ងាយ​ស្រួល​ដល់​ជប៉ុន

មិនខុសពីរដ្ឋាភិបាលជប៉ុននោះទេ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ក៏បាន​លើកឡើងដែរថា ការជួយកែទម្រង់ការបោះឆ្នោតនៅកម្ពុជា អាចប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាព ចាំបាច់ត្រូវមានការសហការពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

ការបោះឆ្នោត - លោកគល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌​នៅ​កម្ពុជា បានពន្យល់ថា សហគមន៍អន្តរជាតិ មានការយកចិត្តទុកដាក់ពីបញ្ហាបោះឆ្នោតនៅកម្ពុជា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...