ក្រុមចរចា ផ្តើមលម្អិតការកែទម្រង់ការបោះឆ្នោត នៅថ្ងៃស្អែក
ក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នាជាថ្មីថា នឹងជួបជជែកគ្នាលម្អិត លើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)
ការបោះឆ្នោត - ការបង្ហាញភ្លើងខៀវរបស់នាយករដ្ឋមន្ត្រី និងអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន ឯកភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដាក់ស្ថាប័ន (គ.ជ.ប) ជាស្ថាប័នធម្មនុញ្ញ និងព្រលយឲ្យគណបក្សសង្រ្គោះជាតិ អាចបង្កើតស្ថានីយទូរទស្សន៍ បានផ្តល់ឱកាសជាថ្មី ដល់ក្រុមការបច្ចេកទេសរបស់គណបក្សទាំងពីរ [...]