របាយការណ៍៖ ហ៊ុន ណេង បងប្រុស ហ៊ុន សែន ពាក់ព័ន្ធការកាប់ឈើ«ខុសច្បាប់» នៅកំពង់ធំ?
កាប់ឈើខុសច្បាប់ - ឃ្លីបវិដេអូ និងរូបថត ដែលក្រុមអ្នកតស៊ូមតិ បានឲ្យដឹងថា បានថតកាលពី ២ សប្តាហ៍មុននោះ បានបង្ហាញពីរថយន្តដឹកជាច្រើន ដែលជារបស់ក្រុមហ៊ុន MDS Export and Import របស់ឧកញ៉ា ទ្រី ភាព បានដឹកឈើពីព្រៃទៅរោងអារឈើ នៅក្នុងគម្រោងអភិវឌ្ឍកៅស៊ូ Chu Pah និងដីសម្បទានសង្គមកិច្ច ដែលគេថា ស្ថិតក្រោមការត្រួតពិនិត្យរបស់លោក ហ៊ុន ណេង។
គម្រោង Chu Pah ត្រូវបានប្រតិបតិ្តការដោយក្រុមហ៊ុន CRCK II Kampong Thom ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vietnam Rubber Group របស់រដ្ឋវៀតណាម។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចធ្វើការផ្ទៀតផ្ទាត់ទីតាំង ឬកាលបរិច្ឆេទ ដែលគេថតឃ្លីប និងរូបភាពនោះទេ។ ចំនែកឯលោក ហ៊ុន ណេង បានបដិសេធការចោទប្រកាន់នេះ កាលពីម្សិលមិញ។
លោក ឈឹម សាវុធ [...]