អ្នកនយោបាយខ្មែរ គ្មាន«ទំនួលខុសត្រូវ»ចំពោះពលរដ្ឋខ្លួនឯង?
ក្រោយពីការបូជាសព្វកម្មកររងគ្រោះម្នាក់ទៀត ដែលជាជនរងគ្រោះទី៥នៃការស្លាប់ ក្នុងការបង្ក្រាបដោយហិង្សា ពីកម្លាំងសមត្ថកិច្ចចម្រុះ នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ក្នុងការទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ ក្នុងមួយខែ ជនជាប់ឃុំ២១នាក់ ដែលកំពុងឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ទាក់ទិននឹងព្រិត្តិការណ៍នេះ បានធ្វើការរិះគន់ថា អ្នកនយោបាយខ្មែរថាខ្សោយ ហើយពុំមានការទទួលខុសត្រូវចំពោះពលរដ្ឋខ្លួនឯង។
បាតុកម្មដ៏បង្ហូឈាម នៅវ៉េងស្រេង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ជីវិត - លោក មួន សុខមាន អាយុ ២៩ ជាកម្មករបំរើការនៅក្នុងសួនកាណាឌីយ៉ា បានទទួលមរណភាព នៅថ្ងៃទី១៧ ឧសភា វេលាម៉ោង ៣:១៥ ទៀបភ្លឺ [...]