កម្ពុជា៖ ឥទ្ធិពលអាកាសធាតុ កំពុងគំរាមកំហែងខេត្តមួយចំនួន
អាជ្ញាធរដែនដីក្នុងខេត្តក្រុងចំនួន១៤ កំពុងប្រុងប្រៀបបង្កើន ការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាឥទ្ធិពលព្យុះ បន្ទាប់ពីមានការជូនដំណឹង ជាច្រើនលើកច្រើនសារ អំពីស្ថានភាពអាកាស ដែលប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលទាំងនេះ ក្នុងរយៈពេល១ខែ គឺចាប់ពីចុងខែមិនា រហូតដល់ចុងខែមេសា ឆ្នាំ២០១៣។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយមនាដើមសប្តាហ៌នេះ ដែលនេះជាការជូនដំណឹងលើកទី៣ បានឲ្យដឹង ចាប់ពីចុងខែមិនា ឆ្នាំ២០១៣នេះ រហូតដល់ចុងខែមេសា ឆ្នាំ២០១៣ នេះព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងទទួលរងឥទ្ធិពលកម្រិតសម្ពាធទាប (Low Pressure Gradient) ចាប់ពីផ្ទៃដីរហូតដល់រយះកំពស់៦០០ម៉ែត្រ។ ប៉ុន្តែចាប់ពីកំពស់៦០០ ម៉ែត្ររហូតដល់រយះកំពស់៥.៥០០ ម៉ែត្រ ព្រះរាជាណាចក្រកម្ពុជាបាន [...]