ប្រតិកម្មប្រឆាំងបម្រាមប្រាំថ្ងៃរបស់ក្រសួងព័ត៌មាន ថារឹតត្បិតសេរីភាពសារព័ត៌មាន
ភ្នំពេញៈ អង្គការសង្គមស៊ីវិលចំនួន២១ និង សហគមន៍ដែលមានជម្លោះដីធ្លីដ៍រ៉ាំរ៉ៃចំនួនបី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការលុបចោល នូវបទបញ្ជាថ្ងៃទី២១ ដែលហាមឃាត់ការរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលទាក់ទងនឹងការស្ទាបស្ទង់មតិ ការស្រាវជ្រាវ និងលទ្ធផលនៃការស្ទាប់ស្ទង់មតិ អំពីការបោះឆ្នោតក្នុងរយៈពេល៥ថ្ងៃ មុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត ដើម្បីធានាឲ្យមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយសេរី និងយុត្តិធម៌នៅក្នុងរយៈពេលមុនការបោះឆ្នោត។
រូបមីក្រូ និងប្រដាប់ស្ដាប់ត្រជៀក។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ បានលើកឡើងថា ពួកគេសុំមិនទទួលយកបម្រាបនេះ ហើយសំណូមពរដល់រដ្ឋាភិបាល មេត្តាលុបចោលនូវការរឹតត្បិត លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ [...]