កូរ៉េខាងជើង នឹងកាត់ទោស បុរសជនជាតិអាមេរិកម្នាក់
ទីក្រុងព្យុងយ៉ាងបានប្រកាសនៅថ្ងៃសៅរ៍នេះ ថាជនជាតិអាមេរិកាំងម្នាក់ ដែលជាប់ឃុំតាំងពីជាង៦ខែមកហើយ ក្នុងពន្ធនាគារកូរ៉េខាងជើង នឹងត្រូវឡើងទៅកាត់ទោស នៅចំពោះតុលាការកំពូលរបស់ប្រទេស ពីបទបានរៀបចំគម្រោងដើម្បីផ្ដួលរំលំ រដ្ឋាភិបាលកុម្មុយនីស។ បទចោទប្រកាន់នេះ អាចនឹងមានទោសប្រហារជីវិត ប្រសិនបើតុលាការរបស់ប្រទេស រកឃើញថាមានកំហុសពិតមែន។
អគ្គមគ្គុទេសកូរ៉េខាងជើង គីម ជុងអ៊ុន (ខាងស្ដាំ) និងនាយទាហានរបស់គាត់។
សវនាការជំនុំជម្រះក្ដី របស់ជនជាប់ចោទ ខេណេត ប៊េ (Kenneth Bae) ដែលត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរនៃប្រទេសកូរ៉េខាងជើង តាំងពីខែវិច្ឆិការឆ្នាំមុននោះ នឹងបង្កឲ្យភាពតានតឺងកាន់តែមានទម្ងន់ធ្ងន់ថែមទៀត ខណៈដែលភាពតានតឹងនេះ បានកំពុងតែមានស្រាប់ រវាងទីក្រុងព្យុងយ៉ាង នឹងទីក្រុងវ៉ាស៊ីនតោន [...]