កូរ៉េខាងជើង ចង់​អោយ​គេ​ស្គាល់​ខ្លួន​ថា​ជា​«មហា​អំណាច»​នុយក្លេអ៊ែរ

Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកូរ៉េខាងជើង បាននិយាយសារជាថ្មី នៅថ្ងៃអង្គារទី២៣ខែមេសានេះ ពីការទាមទាររបស់ខ្លួន ដែលចង់អោយមាន​ការទទួលស្គាល់ ថាខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ពីសំណាក់សហគមន៍អន្តរជាតិ មុននឹងឈានជើងចូលទៅអង្គុយ​ចរចា​ឡើងវិញ ជាមួយ​នឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។


របបក្រុងព្យុងយ៉ាង បានដាក់ប្រទេសខ្លួន ទៅក្នុង«ស្ថានភាពសង្គ្រាម»។

ទិនានុប្បវត្តិផ្លូវការរបស់ប្រទេសកូរ៉េខាងជើង បានប្រកាសអោយដឹងថា ការចាប់ផ្ដើមអោយមានកិច្ចសន្ទនាឡើងវិញនេះ នឹងត្រូវ«ធ្វើក្នុងនាមរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ»ដូចគ្នា ឬបើមិនអញ្ចឹងទេ នឹង«គ្មានការចរចា» ណាមួយទាំងអស់។ ទិនានុប្បវត្តិ​ដដែលបានបន្ថែមថា លក្ខខ័ណ្ឌដែលកំណត់ឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោល នូវគម្រោងនុយក្លេអ៊ែររបស់​ខ្លួន មុនទៅអង្គុយនៅក្នុងតុចរចានោះ ពិតជាមិនអាចទទួលយកបានទេ។

ទីក្រុងព្យុងយ៉ាង ត្រូវបានគេសង្ស័យថា មានផ្ទុកនូវគ្រាប់បែកនុយក្លេអ៊ែរជាច្រើន និងមានបំណងចង់ធ្វើការសាកល្បង ជា​ច្រើនលើកច្រើនគ្រា ដើម្បីបង្រួមទំហំគ្រាប់បែកទាំងនោះ។

ទីក្រុងវ៉ាស៊ីនតោនវិញ នៅប្រកាន់ជំហរមិនផ្លាស់ប្ដូររបស់ខ្លួន ទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរ របស់ប្រទេស​កុម្មុយនីស ដែលរបបនេះខ្លួនឯងបានសន្យាតាំងពីឆ្នាំ២០០៥។ ប្រទេសកូរ៉េខាងជើង បានដកខ្លួនចេញពីសន្ធិសញ្ញា នៃ​ប្រទេសមិនរីកសាយអាវុធនុយក្លេអ៊ែរ នៅខែមករាឆ្នាំ២០០៣ ហើយបានសាកល្បងអាវុធនេះលើកទីមួយ នៅឆ្នាំ២០០៦ លើកទីពីរ​នៅខែឧសភាឆ្នាំ២០០៩ និងលើកទីបីរនៅខែកុម្ភះឆ្នាំ២០១៣។

សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងក៏បានទាមទារផងដែរ ថាត្រូវដកទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ពីប្រទេសខ្លួន ដើម្បីត្រឡប់ចូលទៅចរចាវិញ។ តែការទាមទារនេះ ត្រូវបានចាត់ទុកថា «ជ្រុលហួស» និងមិនអាចទទួលយកបាន ពី​សំណាក់​អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក។ ប្រទេសកុម្មុយនីស ថែមទាំងទាមទារអោយបញ្ឈប់នូវរាល់​សមយុទ្ធ​​យោធានៅក្នុងឧបទ្វីបកូរ៉េ ដែលបានធ្វើឡើងជារឿយៗ រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...