Posts by "កេសរ កូល"

អ៊ឺរ៉ុប ដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ» ហាម​ការ​នាំ​ចូល​ត្រី

អ៊ឺរ៉ុប ដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ» ហាម​ការ​នាំ​ចូល​ត្រី

គណកម្មាការអ៊ឺរ៉ុប បានស្នើសុំទៅបណ្ដារដ្ឋជាសមាជិក ឲ្យចាត់វិធានការផ្នែកពាណិជ្ជកម្មមួយ ប្រឆាំងប្រទេសកម្ពុជា ដោយលែងឲ្យមានការនាំចូលត្រី ពីប្រទេសក្រីក្រមួយនេះ ដោយសារតែគណកម្មការអ៊ឺរ៉ុប បានរកឃើញថា ប្រទេស​កម្ពុជាបានទទួលបរាជ័យ ក្នុងការទប់ស្កាត់ពីការនេសាទខុសច្បាប់។ ជាការហាមឃាត់មួយ ដែលបានប៉ះពាល់​ទៅ​ដល់​ពាណិជ្ជកម្មនាំចេញ របស់ប្រទេសកម្ពុជា។ តែមន្ត្រីជំនាញជលផលកម្ពុជា បានចាត់ទុកថាការហាម​ឃាត់​នេះ មិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរទេ។


រូបភាពជំនួស ស្ដីពីការនេសាទត្រី ដែលមានលក្ខណៈហួសប្រមាណ។ (រូបថត Wikipedia)

បទល្មើសនេសាទ - ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានផ្សាយឲ្យដឹងថា គណ​កម្មការ​សហគមន៍​អឺរុប បាន​ដាក់បញ្ចូលប្រទេសកម្ពុជា ជាមួយនឹងប្រទេសពីរទៀត (ហ្គីណេ [...]

វិភាគ-វិបត្តិនៅថៃ៖  តើបាតុករថ្ងៃនេះ ជានរណា ហើយចង់បានអ្វី?

វិភាគ-វិបត្តិនៅថៃ៖ តើបាតុករថ្ងៃនេះ ជានរណា ហើយចង់បានអ្វី?

បាតុកម្មនៅកណ្ដាលរាជធានីបាងកក បានបង្ហាញសកម្មភាពខ្លួនកាន់តែខ្លាំងឡើង នៅថ្ងៃទីអង្គារទី២៦ខែវិច្ឆិកានេះ បន្ទាប់​​ពី​ពួកគេបានចូលទៅកាន់កាប់ ក្រសួងជាច្រើន ខណៈពេលដែលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​ប្រឈម​នឹងការ​បោះឆ្នោត លែងទុកចិត្តពីសំណាក់សភាជាតិ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមត្រឡប់មក​បកស្រាយ​សារ​ជាថ្មី ថា​តើ​ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃនៅពេលនេះ ជានរណា និងមានបុព្វហេតុអ្វី​ឲ្យពិត​ប្រាកដ?


ក្រុមបាតុករដែលមានចំនួនច្រើនម៉ឺននាក់ នៅរាជធានីបាងកក។ (រូបថត lexpress.mu)

នយោបាយថៃ - អ្វីដែលគេដឹងច្បាស់នោះ គឺក្រុមបាតុករបានប្រមូលគ្នា ចូលមកជុំគ្នាបែបនេះ ដោយសារពួក​គេ​ស្អប់​ខ្ពើមអតីតនាយករដ្ឋមន្ត្រីចាស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា [...]

ថៃ៖ អាមេរិក​​សម្ដែង​ក្ដី​បារម្ភ​ បន្ទាប់​ពី​ច្បាប់​អាជ្ញាសិក​ត្រូវ​ដាក់​ឲ្យ​ប្រើ

ថៃ៖ អាមេរិក​​សម្ដែង​ក្ដី​បារម្ភ​ បន្ទាប់​ពី​ច្បាប់​អាជ្ញាសិក​ត្រូវ​ដាក់​ឲ្យ​ប្រើ

សហរដ្ឋអាមេរិក បានសម្ដែងសេចក្ដីព្រួយបារម្ភរបស់ខ្លួន នៅចំពោះស្ថានការណ៍តានតឹងនៅប្រទេសថៃ ហើយបាន​អំពាវនាវឲ្យប្រទេសនេះ បញ្ជៀសឲ្យបាននូវការប្រើប្រាស់អំពើហិង្ស ខណៈពេលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា បានចូលទៅកាន់កាប់ក្រសួងចំនួនពីរ នៅល្ងាចថ្ងៃចន្ទទី២៥ខែវិច្ឆិកានេះ។


បាតុកម្មនៅថៃ កណ្ដាលទីក្រុងបាងកក សុំឲ្យលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ លាឈប់ពីតំណែង។

នយោបាយថៃ - នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ជើនីហ្វើរ ព្សាគី (Jennifer Psaki) បាននិយាយថា «រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ខ្វាយខ្វល់យ៉ាងខ្លាំង នៅចំពោះស្ថានការណ៍តានតឹង ខាងនយោបាយនៅប្រទេសថៃ ហើយរដ្ឋាភិបាលអាមេរិក តាមដានយ៉ាងយកចិត្តទុកដាក់ [...]

ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

មន្ត្រីអ្នករដ្ឋកាចិនសរុបទាំងអស់ ជិត១៧ពាន់នាក់ ត្រូវបានចាប់ឲ្យទទួលពិន័យ ពីបទបានរំលោភលក្ខត្តិកៈថ្មី នៃបក្ស​កុម្មុយនីស​របស់ប្រទេសនេះ ដែលកំហិតកាន់តែខ្លាំងឡើងឲ្យមន្ត្រីសាធារណៈទាំងអស់ ប្រកាន់អត្តចរិកសមរម្យជាមួយ​នឹងប្រជាជន។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានផ្លូវការរបស់ប្រទេសចិន។


លោក ស៊ី ជៀងភីង ប្រធានបក្សកុម្មុយនីស និងជាប្រធានាធិបតីថ្មី នៃប្រទេសចិន។

អំពើពុករលួយ - ទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានថ្លែងនៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា ក្នុងចំណោម​ការរំលោភ​លក្ខត្តិកៈទាំងនោះ មានរាប់បញ្ចូលផងដែរ នូវការចំណាយពិសេសៗ ជ្រុលហួសហេតុ ការប្រើប្រាស់រថយន្ដ​រដ្ឋ​ហួស​តម្រូវ​ការ ឬការធ្វើដំណើរទៅបរទេស ដែលមិនមានប្រយោជន៍នោះជាដើម។ ការត្រួតពិនិត្យទាំងនោះ [...]

រូបភាព​ដ៏​រន្ធត់ ពី​វិនាសកម្ម​ព្យុះ​សមុទ្រ​នៅ​ហ្វីលីពីន៖ ស្លាប់​២២៩​នាក់

រូបភាព​ដ៏​រន្ធត់ ពី​វិនាសកម្ម​ព្យុះ​សមុទ្រ​នៅ​ហ្វីលីពីន៖ ស្លាប់​២២៩​នាក់

បើទោះជាការព្រួយបារម្ភរបស់អាជ្ញាធរ បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃសៅរ៍ ថាជនរងគ្រោះអាចនឹងមានច្រើនជាង ១ម៉ឺន​នាក់នោះក៏ដោយ តែនៅល្ងាចថ្ងៃអាទិត្យទី១០ខែតុលានេះ ក្រុមប្រឹក្សាជាតិនៃប្រទេសហ្វីលីពីន បានអះអាងថាតួលេខ​ផ្លូវការ ដែលអាជ្ញាធររាប់ឃើញនោះ មានតែ២២៩នាក់ និងបាត់ខ្លួន២៨នាក់ប៉ុណ្ណោះ។ ប៉ុន្តែការអះអាងនេះ នៅតែមាន​លក្ខណៈជាបណ្ដោះអាសន្ននៅឡើយ ព្រោះស្ថានភាពបំផ្លិចបំផ្លាញ គំនរបាក់បែក នៅក្រោយខ្យល់ព្យុះ អាចនឹងធ្វើឲ្យតួ​លេខកើតឡើងខ្លាំងទៀត។


ទិដ្ឋភាពបំផ្លិចបំផ្លាញនៃខ្យល់ព្យុះសមុទ្រ នៅក្នុងខេត្ត តាក្លូបង់។ (រូបថត ANP)

គ្រោះធម្មជាតិ - ក្រុមប្រឹក្សាជាតិនៃប្រទេសហ្វីលីពីន បានថ្លែងឲ្យដឹងទៀតថា ប្រជាជនដែលរងផលប៉ះពាល់មានចំនួន ៩,៥លាននាក់ ក្នុងនោះ ៤៤៧ ៦៧៥នាក់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...