ថៃ៖ ដីការតុលាការលើកទីពីរ ឲ្យចាប់ខ្លួនមេបាតុករ ពីបទបំបះបំបោរ
ដីការឃាត់ខ្លួន ពីបទបំបះបំបោរ ត្រូវបានចេញផ្សាយប្រឆាំងនឹងមេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាង នៅរាជធានីបាងកក។ នេះបើតាមការឲ្យដឹង របស់នគរបាលជាតិថៃ នៅយប់ថ្ងៃចន្ទទី២ខែវិច្ឆិកានេះ បន្ទាប់ពីការប្រឈមមុខដាក់គ្នាយ៉ាងតឹងតែង រវាងកងកម្លាំងនគរបាល និងក្រុមបាតុករ ដែលចាងទម្លាក់រដ្ឋាភិបាល។
មេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាង ថ្លែងនៅលើវេទិកាបាតុកម្ម។ (រូបថត AP0)
បទល្មើស - អគ្គស្នងការរងនគរបាលជាតិថៃ លោក ចៃយុទ្ធ តាណាតាវៀរ៉ាត់ (Chayut Thanataweerat) បានប្រកាសតាមទូរទស្សន៍ថា «បន្ទុកនៃបទចោទប្រកាន់ ទាក់ទងនឹងការបះបោរ ដែលបានដាក់ចេញប្រឆាំងនឹង មេដឹកនាំបាតុកម្មលោក ស៊ូថេប ថោងស៊ូបាន មានទម្ងន់ទោសស្មើទោសប្រហារជីវិត [...]