Posts by "កេសរ កូល"

ឃាតកម្ម​លើ​ជន​ទេសចរណ៍នៅ​ថៃ៖ ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ជនជាតិ​​ភូមា​ពីរ​នាក់

ឃាតកម្ម​លើ​ជន​ទេសចរណ៍នៅ​ថៃ៖ ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ជនជាតិ​​ភូមា​ពីរ​នាក់

ខ្លួនប្រាណ របស់​យុវជន ដេវីត (David Miller) អាយុ​២៤​ឆ្នាំ និង​យុវតី ហាណាស (Hannah Witheridge) អាយុ​២៣ឆ្នាំ ត្រូវ​បាន​រក​ឃើញ​គ្មាន​ជីវិត កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លង​ទៅ នៅ​លើ​កោះ​តៅ ដែល​ជា​កោះ​ទេសចរណ៍​តូច​មួយ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។ ជន​រងគ្រោះ​ទាំង​ពីរ ត្រូវ​បាន​វាយ​ដោយ​ព្រនង់ និង​ចប​កាប់  រហូត​ដល់​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម លើ​ឆ្នេរ​ខ្សាច់។

ជនជាតិ​ភូមា​ពីរ​នាក់ ដែល​ជា​ជន​អន្តោប្រវេសន៍ខុស​ច្បាប់ ចូល​មក​ធ្វើការ​នៅ​លើ​កោះ​នោះ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​សុក្រ ពី​បទ​មនុស្ស​ឃាត រំលោភ​បូក និង​ចោរកម្ម។ នេះបើតាម​ការ​ប្រកាស​ឲ្យ​ដឹង របស់មេបញ្ជាការនគរបាលក្នុងតំបន់ លោក ប្រាជុំ រួងថោង (Prachum Ruangthong)។ ជន​សង្ស័យ​ទាំងពីរនាក់ អាចមានទោសប្រហារជីវិត ប្រសិនបើនៅក្នុង​សវនាការ​កាត់​ក្ដី​នា​ពេល​ខាងមុខ តុលាការ​រក​ឃើញ​ថា [...]

អាមេរិក​ថា មិន​បាន​ដឹង​រឿង​កម្ពុជា ស្នើ​ឲ្យ​ចាប់​ខ្លួន​ជន​បី​នាក់

អាមេរិក​ថា មិន​បាន​ដឹង​រឿង​កម្ពុជា ស្នើ​ឲ្យ​ចាប់​ខ្លួន​ជន​បី​នាក់

​ឆ្លើយតបនឹងការសាកសួរ របស់វិទ្យុក្នុងស្រុកមួយ ឈ្មោះ​វិទ្យុសម្លេងប្រជាធិបតេយ្យ នៅព្រឹកថ្ងៃសុក្រទី០៣ ខែ​តុលា​នេះ លោក ចន ស៊ីមម៉ុន (John Simmons) ​អ្នក​នាំ​ពាក្យ​​ស្ថានទូត​​សហរដ្ឋអាមេរិក បានបញ្ជាក់ថា «ស្ថានទូត​​សហរដ្ឋ​អាមេរិក​ មិនទាន់​បាន​ទទួល​សំណើរ​ណាមួយ​ សំរាប់​​​ឲ្យ​ជួយ​អន្ត​រាគ​មន៍​ នៅក្នុង​ករណី​នេះ​នៅឡើយ​»។

ការឆ្លើយតបរបស់អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក បានធ្វើឡើងបន្ទាប់ពី ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ បាន​លើក​យក​សម្ដីរបស់ អ្នកនាំ​ពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មកផ្សាយ​ថា នគរបាលអន្តរជាតិ (Interpol) បាន​ចាត់​ជន​បី​នាក់ ទៅក្នុងបញ្ជីក្រហម ដើម្បីស្វែងរកចាប់ខ្លួន ដែលមានទីលំនៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​អនុលោម​ទៅ​តាម​ការស្នើររបស់កម្ពុជា ក្នុងករណីប្រមាថ​ព្រះមហាក្សត្រ​ និង​គំរាមសម្លាប់​មេ​ដឹក​នាំរដ្ឋាភិបាល​​កម្ពុជា។

សារព័ត៌មានទាំងនោះ បានលើកយកឈ្មោះជន​៣​នាក់ [...]

កម្ពុជា​នឹង​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី ជា​ថ្នូរ​នឹង​៣៥​លាន​ដុល្លារ (vdo)

ចំនួនទឹកប្រាក់សរុបទាំងអស់ ១៤០លានដុល្លារ (៣៥លានដុល្លារ ក្នុងមួយឆ្នាំ X៤) ដែលប្រទេសអូស្ត្រាលី​សន្យា នឹងផ្ដល់មកប្រទេសកម្ពុជា បន្ទាប់ពីប្រទេសដ៏ក្រីក្រជាងគេក្នុងពិភពលោកមួយនេះ យល់ព្រមទទួល​ជនអន្តោប្រវេសន៍រាប់រយនាក់ ដែលភៀសខ្លួនពីប្រទេសផ្សេងៗ នៅក្នុងទ្វីបអាស៊ី ដើម្បីស្វែងរកសិទ្ធិជ្រក​កោន នៅ​ប្រទេស​អូស្ត្រាលី។ នេះបើតាមការថ្លែង របស់​មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីមួយរូប ទៅ​កាន់​ប្រព័ន្ធ​សារព័ត៌មានរបស់ប្រទេសនេះ។

កិច្ចព្រមព្រៀង ដែលបានធ្វើឡើងរវាងប្រទេសទាំងពីរ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា នៅក្រសួងមហាផ្ទៃនៃ​ប្រទេសកម្ពុជា បានបង្កឲ្យមានការក្ដៅក្រេវក្រោធ ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួន និងមួយចំនួនទៀត មកពី​សហគមន៍ជនរងគ្រោះដោយសារបញ្ហាដីធ្លី និងការបណ្ដេញចេញ។ ក្រុមអ្នកតវ៉ា បានបរិហារពី​អសមត្ថភាព​របស់រដ្ឋាភិបាលកម្ពុជា ក្នុងការ គ្រប់គ្រងជនអន្តោប្រវេសន៍យួនខុសច្បាប់ ដោះស្រាយ​នយោបាយ​ដីធ្លី [...]

អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម ជុនអ៊ុន បាត់​ខ្លួន​ទៅ​ណា?

អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម ជុនអ៊ុន បាត់​ខ្លួន​ទៅ​ណា?

លោក គីម ជុនអ៊ុន ដែលមានអាយុពី៣០ ទៅ៣១ឆ្នាំនោះ មិនបានចេញតាមកញ្ចក់តាមទូរទស្សន៍រដ្ឋ តាំងពី​ថ្ងៃទី៣ ខែកញ្ញា នៅក្នុងការប្រគុំតន្ត្រីមួយ ក្នុងរដ្ឋធានីព្យុងយ៉ាង (Pyongyang) ដែលជាធម្មតាលោក ត្រូវមាន​វត្តមានជាមួយភរិយារបស់លោក។

កាលពីខែកក្កដា លោកត្រូវបានគេឃើញថាបានរុំខ្លួនជុំជិត នៅពេលដែលលោកបានមកចូលរួម ក្នុងពិធី​បុណ្យខួបមរណភាពលើកទី២០ របស់ជីតារបស់លោក ដែលជាអ្នកបង្កើតរបបកុម្មុយនីស នៅកូរ៉េខាងជើង។ គេបានសង្ស័យ ពីការហ៊ំខ្លួនជុំជិតនេះ ថាជារោគសញ្ញានៃជម្ងឺ«ហើម»។

នៅក្នុងសន្និសីទការសែតមួយ អ្នកនាំពាក្យមួយរូប របស់ក្រសួងបង្រួបបង្រួមទឹកដីកូរ៉េ នៃប្រទេសកូរ៉េ​ខាង​ត្បូង បងប្អូនគូរសត្រូវរបស់កូរ៉េខាងជើង បានថ្លែងឲ្យដឹងថា៖ «ប្រទេសកូរ៉េខាងជើង មិនបានប្រកាសជា​ផ្លូវ​ការអ្វី​សោះ (...) អញ្ចឹងយើងមិនមានការបកស្រាយអ្វីទេ។ យើងកំពុងសម្លឹងមើលពីករណីជាច្រើន ក្នុងនោះ​ពាក្យចចាមអារាម [...]

យីហោ​សម្លៀកបំពាក់​ធំៗ សន្យា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរិមា ឲ្យ​កម្មករ​កម្ពុជា​

យីហោ​សម្លៀកបំពាក់​ធំៗ សន្យា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរិមា ឲ្យ​កម្មករ​កម្ពុជា​

ក្រុមកម្មករដែលបានធ្វើការតស៊ូទារមទារ ឲ្យតម្លើងប្រាក់ឈ្នួលអប្បបរិមា ក្នុងវិស័យកាត់ដេរសម្លៀក​បំពាក់​កម្ពុជានោះ បានទទួលនូវការគាំទ្រពីសំណាក់ភាគីបញ្ជាទិញ ជាពិសេសពីសំណាក់ យីហោ​សម្លៀក​បំពាក់​ធំៗល្បីៗ ដូចជា  Zara, H&M, Next និង New Look បន្ទាប់ពីពួកគេបានសន្យាថា នឹងដាក់ទម្ងន់ទៅលើ​ការ​បញ្ជាទិញ ដើម្បីធ្វើឲ្យមានប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ កម្មការិនី។

នៅក្នុងលិខិតមួយចុះថ្ងៃទី១៨ ខែកញ្ញានេះ ទៅកាន់រដ្ឋាភិបាលកម្ពុជា និងទៅកាន់សមាគមរោងចក្រ​កាត់ដេរ​កម្ពុជា (តំណាងឲ្យភាគីថៅកែរោងចក្រ) ក្រុមយីហោធំៗទាំងនោះ បាននិយាយថា បានត្រៀមខ្លួនរួចជា​ស្រេច ថា​នឹង​ហ៊ានចំណាយថ្លៃបន្ថែមទៀត ទៅលើផលិតផលបញ្ជាទិញពីកម្ពុជា។

ចម្លើយ​ឆ្លើយតបរបស់យីហោបញ្ជាទិញសម្លៀកបំពាក់ទាំងនេះ បានធ្លាក់មកដល់តែមួយថ្ងៃ បន្ទាប់ពី​យុទ្ធនាការ​មួយ ត្រូវបានធ្វើឡើងពាសពេញពិភពលោក ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ឈ្នួល ដ៏តិច​តួច​ស្ដួច​ស្ដើង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...