រញ្ជួយផែនដីជាថ្មីកម្រិត ៧,៤ នៅនេប៉ាល់ ស្លាប់យ៉ាងតិច៥០នាក់
ការរញ្ចួយដី ដែលមានកម្រិត ៧,៤ បានអង្រួនប្រទេសនេប៉ាល់ នៅថ្ងៃអង្គារនេះ ជាថ្មីទៀត បន្ថែមពីលើការរញ្ជយដី ដែលកើតមានកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ បង្កឲ្យបណ្ដាជននេប៉ាល់ បានផ្អើលជ្រួលច្របល់យ៉ាងខ្លាំង ជាពិសេសនៅក្នុងរដ្ឋធានី កាតាម៉ាឌូ។ នេះបើតាមការអះអាង របស់សាក្សីជាច្រើន និងយោងតាម វិទ្យាស្ថានភូមិសាស្ត្រ របស់អាមេរិក (USGS)។ តុល្យភាពដំបូង នៅក្នុងពេលនេះ បានផ្សាយឲ្យដឹងថា មនុស្ស៤៣នាក់ បានស្លាប់ ហើយព្រលានយន្ដហោះអន្តរជាតិ របស់ប្រទេស ត្រូវបានបិទ និងផ្អាកលែងឲ្យយន្ដហោះ ហោះឡើង និងចុះចត។
មនុស្សទាំង៤៣នាក់នោះ មាន៣៦នាក់ នៅក្នុងប្រទេសនេប៉ាល់ ១៧នាក់ នៅក្នុងប្រទេសឥណ្ឌា និង១នាក់នៅក្នុងប្រទេសចិន។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង៣៥នាទី ម៉ោងក្នុងស្រុក និងមានរយៈពេលប្រមាណជា ១នាទី។
[...]