វីដេអូបង្ហាញពីម៉ាស៊ីនប្រតិកម្មយន្ដហោះ ប៊ូអីង ផ្ទុះឆេះនៅតូត្យូ
ម៉ាស៊ីនប្រតិកម្ម ប្រភេទ «Rolls Royce Trent 1000» ផ្នែកខាងឆ្វេង នៃយន្ដហោះប៊ូអ៊ីង (Boeing 787-8 Dreamliner) របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ឈ្មោះ «All Nippon Airways (ANA)» បានផ្ទុះឆេះជាអណ្ដាតភ្លើងឡើង កាលពីរសៀលថ្ងៃអាទិត្យមកនេះ បង្កភាពយឺតយ៉ាវជាង៣ម៉ោង ដល់ជើងហោះហើរ ដែលត្រូវភ្ជាប់រាជធានី តូត្យូ ប្រទេសជប៉ុន មកកាន់ក្រុង សៀងហៃ ប្រទេសចិន និងដែលត្រូវប្រើរយៈពេល មិនដល់មួយម៉ោងផង។
នៅវេលាម៉ោង ប្រមាណជា ១៤ និង២៥នាទី ម៉ោងក្នុងស្រុក បន្ទាប់ពីបានរត់ នៅលើផ្លូវព្រលាន សម្រាប់ការហោះឡើង បានប្រមាណជា២០០ម៉ែត្រ យន្ដហោះបានរោទ៍ម៉ាស៊ីនឡើង ដើម្បីត្រៀមខ្លួនហោះងើបខ្លួន ពីព្រលាន។ តែរំពេចនោះ ម់ាស៊ីនប្រតិកម្ម បានផ្ទុះឆេះជាអណ្ដាតភ្លើង ជាមួយនឹងសម្លេងដ៏ខ្លាំងមួយ។ វីដេអូនៃការផ្ទុះម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះប៊ូអីងខាងលើ ទើបនឹងត្រូវបានទម្លាយ មកផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃម្សិលម៉ិញនេះ។
[...]