Posts by "កេសរ កូល"

ក្រុង​ព្យុងយ៉ាង​គម្រាម​កំទេច​កងទ័ព​អាមេរិក ឲ្យ​ក្លាយ​ជា​«ផេះ»

ក្រុង​ព្យុងយ៉ាង​គម្រាម​កំទេច​កងទ័ព​អាមេរិក ឲ្យ​ក្លាយ​ជា​«ផេះ»

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខ​របស់អង្គការសហប្រជាជាតិ បានចេញសេចក្ដីប្រកាស​ថ្កោល​ទោស​មួយ ប្រឆាំងរបបដឹកនាំក្រុងព្យុងយ៉ាង ទាក់ទងនឹងការបាញ់សាកល្បងកាំជ្រួច កាលពីពេលថ្មីៗនេះ និង​បាន​ប្រកាស​ពីកិច្ចព្រមព្រៀងមួយ ដើម្បីចាត់វិធានការ«ចំពោះមុខ» តបនឹងទង្វើរបស់របបកុម្មុយនីស។

នៅចំពោះសេចក្ដីប្រកាស«ថ្កោលទោស» របស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួង​ការ​បរទេស​កូរ៉េខាងជើង បានចេញមុខមកធ្វើប្រតិកម្ម និងបានវាយតម្លៃសេចក្ដីប្រកាសនោះ ថាជា​«ផលិត​ផល​​សម្រេច» នៃ​សកម្មភាព​បែបបក្ខពួក​និយម របស់​សហរដ្ឋ​អាមេរិក។

អ្នកនាំពាក្យបានថ្លែងឡើងថា៖ «នៅពេលនេះ ដែលសហរដ្ឋអាមេរិកបានបង្ក នូវការគម្រាមគ្រប់បែបយ៉ាង ទៅ​ដល់​កិត្តិយសដ៏ថ្លៃថ្លា និងសិទ្ធិនៃភាពស្ថិតថេរគង់វង្ស របស់សាធារណរដ្ឋប្រជាមានិតកូរ៉េ (ឈ្មោះផ្លូវការ​របស់​ប្រទេស​​កូរ៉េ​ខាង​ជើង ហៅកាត់ «RPDC») ដោយមិនបានខ្វល់ខ្វាយ [...]

សាំងហ្គាពួរ ថា​ខ្លួន​មាន​អ្នក​ឈឺ​ជំងឺ ហ្សីកា ចំនួន​៤១ករណី

សាំងហ្គាពួរ ថា​ខ្លួន​មាន​អ្នក​ឈឺ​ជំងឺ ហ្សីកា ចំនួន​៤១ករណី

កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ប្រទេសសាំងហ្គាពួរ បានប្រកាសឲ្យដឹង ពីករណី​អ្នកជំងឺ​ចំនួន៤១នាក់ ដែល​បាន​ឆ្លង​ជំងឺ ហ្សីកា (Zika)។ ពីក្នុងចំណោមនោះ អ្នកជំងឺភាគច្រើនគឺជាកម្មករបរទេស ដែលធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់។

នេះជាលើកដំបូងបង្អស់ ដែលប្រទេសនេះបានប្រកាសឲ្យដឹង ពីការឆ្លងរាលដាលនៅ​ក្នុង​ប្រទេស នៃរោគសញ្ញា ហ្សីកា តាមរយៈអ្នកជំងឺជាស្ត្រី​ម្នាក់ ដែលមានដើមកំណើតម៉ាឡេស៊ី អាយុ៤៧ឆ្នាំ។ រីឯអ្នកជំងឺដទៃទៀត ក៏​ត្រូវ​បាន​ក្រសួង​អះអាង​ដែរថា ពួកគេមិនបានធ្វើដំណើរ ទៅក្រៅប្រទេសនោះទេ។

រោគសញ្ញា ហ្សីកា មុនដំបូងគេ ដែលប្រទេសសាំងហ្គាពួរ​បានរកឃើញ កាលពីខែឧសភាកន្លងមក បានកើត​ឡើង​ទៅ​លើ​បុរស​ម្នាក់ ដែលបានចេញទៅស្នាក់នៅ អស់រយៈពេល១ខែ ក្នុងប្រទេសប្រេស៊ីល ប្រទេសដែល​​មាន​ការ​រាត​ត្បាត ដោយជំងឺនេះ​ខ្លាំងជាងគេ លើពិភពលោក កាលពីប៉ុន្មានខែមុន។

មេរោគ ហ្សីកា ដ៏សហាវ ដែលចម្លងជាទូទៅ តាមរយៈសត្វមូសនោះ បានបង្កគ្រោះធ្ងន់ធ្ងរ [...]

ក្រុង​ព្យុងយ៉ាង អាច​នឹង​ប្រហារ​ជីវិត​«ជន​ក្បត់​បក្ស»​ច្រើន​នាក់​

ក្រុង​ព្យុងយ៉ាង អាច​នឹង​ប្រហារ​ជីវិត​«ជន​ក្បត់​បក្ស»​ច្រើន​នាក់​

ប្រទេសកូរ៉េខាងត្បូង បានព្រមានកាលពីដើមសប្ដាហ៍នេះ ពីហេតុការណ៍ដែលអាចកើតឡើង នៅក្នុងរបប​កុម្មុយនីស​កូរ៉េខាងជើង ទាក់ទងនឹងការប្រហារជីវិត «ជនក្បត់បក្ស» ជាច្រើននាក់ ដើម្បីជាចម្លើយតប ទៅ​នឹង​ការ​ផ្ដាច់​ខ្លួន របស់​អ្នក​ទទួលខុសត្រូវច្រើននាក់​ របស់របបក្រុងព្យុងយ៉ាង ចូលមកក្នុងប្រទេសកូរ៉េខាងត្បូង។

ទន្ទឹមនឹងនេះ ក្រសួងបង្រួបបង្រួមកូរ៉េ របស់រដ្ឋាភិបាលក្រុងសេអ៊ូល ក៏បានរំពឹងដែរថា របបកុម្មុយនីសនឹង​បញ្ចេញ​​​នូវ​​ការបង្ករឿង​ជាច្រើនទៀត នៅមុន និងក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក។

មន្ត្រីជាន់ខ្ពស់មួយរូប របស់ក្រសួងបង្រួបបង្រួមកូរ៉េ បានថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោមលក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការផ្ដាច់ខ្លួន​កាលពីសប្ដាហ៍មុន របស់ឯកអគ្គរដ្ឋទូតរង របស់ប្រទេសកូរ៉េខាងជើង ប្រចាំនៅប្រទេស​អង់គ្លេស លោក «Thae Yong-Ho» បានដាក់របបក្រុងព្យុងយ៉ាង [...]

កម្ពុជា​នៅ​តែ​ផ្គត់ផ្គង់​ឈើ​ប្រណិត និង​​គ្រឿង​​សង្ហារឹម​ដ៏​ច្រើន​ទៅ​​ឲ្យ​វៀតណាម

កម្ពុជា​នៅ​តែ​ផ្គត់ផ្គង់​ឈើ​ប្រណិត និង​​គ្រឿង​​សង្ហារឹម​ដ៏​ច្រើន​ទៅ​​ឲ្យ​វៀតណាម

កាលពីឆ្នាំទៅម៉ិញ ប្រទេសកម្ពុជា និងប្រទេសឡាវ ជាប្រទេសពីរ ដែលបានផ្គត់ផ្គង់ និងនាំចេញឈើប្រណិត និង​សម្ភារៈ​គ្រឿង​សង្ហារឹម​ច្រើនជាងគេ ទៅឲ្យប្រទេសវៀតណាម។ ប៉ុន្តែរាប់ចាប់តាំងពីខែមករា មកដល់ខែកក្កដា ឆ្នាំ​នេះ ការ​នាំ​ចេញ​នូវ​ឈើ​ប្រណិត និងសម្ភារៈគ្រឿងសង្ហារឹម​ ពីប្រទេសទាំងពីរខាងលើ បានថមថយយ៉ាងខ្លាំង។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន «VNA» ដែលជាទីភ្នាក់ងារផ្លូវការ របស់ប្រទេស​វៀតណាម ចេញផ្សាយកាលពីចុងសប្ដាហ៍ កន្លងមកនេះ។

ការ​ប្រើពាក្យ«ឈើប្រណិត» ដោយហេតុថា ឈើដែលប្រទេសកុម្មុយនីស ទទួលចូលទៅក្នុងទីផ្សាររបស់ខ្លួន មាន​គោលដៅដើម្បីធ្វើគ្រឿងសង្ហារឹម និងការតុបតាំងលំអ នៅក្នុងវិស័យសំណង់។ ទីភ្នាក់ងារ «VNA» ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅដើមឆ្នាំនេះ [...]

ភេរវកម្មនៅ​ថៃ៖ ជន​សង្ស័យ​១៥នាក់ ត្រូវ​យោធា​ចាប់​ដាក់​គុក

ភេរវកម្មនៅ​ថៃ៖ ជន​សង្ស័យ​១៥នាក់ ត្រូវ​យោធា​ចាប់​ដាក់​គុក

ការស៊ើបអង្កេត បានបន្តធ្វើទៅមុខ នៅក្នុងប្រទេសថៃ ជុំវិញសំនុំរឿងភេរវកម្មដ៏រង្គាល ដែលបានកើតឡើង កាល​ពី​​ថ្ងៃ​ទី១១ - ទី១២ ខែសីហា សប្ដាហ៍មុន។ របបដឹកនាំយោធា ដែលបានឡើងកាន់អំណាច តាម​រយៈ​រដ្ឋ​ប្រហារ បានប្រកាសថា ខ្លួនបានចាប់ឃុំមនុស្សចំនួន១៥នាក់ រាប់មកទល់នឹងថ្ងៃនេះ។ មនុស្សទាំងនោះ បាន​រង​ការ​ចោទ​ប្រកាន់ ថាបានចូលរួម នៅក្នុងការវាយប្រហារភេរវកម្មនេះ ដែលធ្វើឡើងសំដៅទេសចរណ៍ នៅ​តាម​មាត់​សមុទ្រ នៃខេត្តមួយចំនួន ភាគខាងត្បូងប្រទេសថៃ។

អ្នកនាំពាក្យ​ឲ្យរបបដឹកនាំយោធា លោកស័ក្ដិប្រាំ ប៊ូរិន ថោងប្រាប៉ៃ (Burin Tongprapai) បានថ្លែងឲ្យដឹងថា៖ «អាជ្ញាធរ​បានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន១៧នាក់ តែបានដោះលែងវិញ ចំនួន២នាក់»។

លោក ថោងប្រាប៉ៃ មិនបានបញ្ជាក់ថា ជនទាំង១៧នាក់នេះ ត្រូវបានឃាត់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...