ខៀវ កាញារីទ្ធ សុំយួនកុម្មុយនីសឲ្យបង្រៀនមន្ត្រីខ្មែរ ខាងព័ត៌មាន
តារាងចំណាត់ថ្នាក់ឆ្នាំ២០១៦ នៃសេរីភាពខាងវិស័យសារព័ត៌មាន ដែលទើបនឹងចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders - RSF) បានចាត់ប្រទេសកម្ពុជា ទៅក្នុងចំណាត់ថ្នាក់លេខ ១២៨ ខណៈប្រទេសវៀតណាម ទៅក្នុងចំណាត់ថ្នាក់លេខ ១៧៥ ពីក្នុងចំណោម១៨០ប្រទេស ក្នុងពិភពលោក។
ប៉ុន្តែចំណាត់ថ្នាក់នេះ មិនប្រាកដមានន័យទាំងស្រុងថា វិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរជាងប្រទេសវៀតណាមនោះទេ។ ភស្ដុតាង? ព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា ទើបស្នើសុំប្រទេសវៀតណាម ឲ្យបង្រៀនពីវិស័យនេះ ដល់មន្ត្រីក្រសួងព័ត៌មានខ្មែរ នៅក្នុងជំនួបមួយ ជាមួយសមភាគីវៀតណាម កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។
ទៅរៀនពីយួន ព្រោះចំណាយតិច!
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានស្នើសុំដូច្នេះ ទៅលោក ត្រឿង មិញទន់ (Truong Minh Tuan) [...]