ពលរដ្ឋម៉ាឡេស៊ីច្រើនម៉ឺននាក់ ទាមទារឲ្យនាយរដ្ឋមន្ត្រីចុះចេញពីតំណែង
មានទំហំប្រហាក់ប្រហែល នឹងបាតុកម្មដែលបានកើតឡើង កាលពីចុងខែសីហា ឆ្នាំ២០១៥នោះដែរ ពលរដ្ឋម៉ាឡេស៊ីច្រើនម៉ឺននាក់ បានត្រឡប់មកធ្វើការទាមទារ របស់ពួកគេឡើងវិញ ស្នើសុំឲ្យលោក ណាជីព រ៉ាហ្សាក់ (Najib Razak) ចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រី។ ការចុះដើរតាមដងផ្លូវ ធ្វើបាតុកម្ម តាមការអំពាវនាវរបស់ចលនាមួយឈ្មោះ «Bersih» នោះ ថែមទាំងបានទាមទារ ឲ្យមានការកាត់ទោស ទៅលើលោក ណាជីព នោះផងទៀត។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ កំពុងរងការចោទប្រកាន់ ពីការជាប់ពាក់ព័ន្ធដ៏អាស្រូវ ថាបានកេងបន្លំថវិកា នៅក្នុងក្រុមហ៊ុនរដ្ឋមួយឈ្មោះ «1 Malaysia Development Berhad (1MDB)» ដែលបង្កើតឡើងដោយលោក ណាជីព ផ្ទាល់ បន្ទាប់ពីលោកបានឡើងកាន់អំណាច ជាប្រមុខរដ្ឋាភិបាល របស់រាជាណាចក្រសហព័ន្ធម៉ាឡេស៊ី ក្នុងឆ្នាំ២០០៩។ រហូតមកដល់សព្វថ្ងៃ ក្រុមហ៊ុនមានប្រាក់បំណុលរបស់ខ្លួន ច្រើនជាង១០កោដដុល្លារ ខណៈលោក ណាជីព [...]