ស ខេង ជួប កឹម សុខា នៅរដ្ឋសភារសៀលថ្ងៃទី១០ សីហានេះ
ក្នុងជំនួបនៃថ្នាក់ដឹកនាំកំពូលនេះ ខាងគណបក្សប្រជាជនកម្ពុជា មានលោក ស ខេង, លោក កើត រិទ្ធិ និងលោក សក់ សេដ្ឋា។ ឯខាងគណបក្សសង្គ្រោះជាតិ មានលោក កឹម សុខា, លោក អេង ឆៃអៀង, និងលោក ប៉ុល ហំម។
ជំនួបដោយបិទទ្វា នៃតំណាងគណបក្សទាំងប្រាំមួយរូប បានជួបជជែកគ្នា ដោយគ្មានវត្តមានអ្នកសារព័ត៌មានឡើយ។ ជំនួបនេះ បានចាប់ផ្តើម នៅម៉ោងជាងប្រាំរសៀល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា។
ជាមួយនឹងជំនួបនេះ បើតាមការអះអាង របស់លោក កឹម សុខា នាពេលថ្មីៗនេះ បានលើកឡើងថា ការជជែកនេះ នឹងលើកយកបញ្ហាសកម្មជន គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការចោទវប្រកាន់ និងកំពុងបន្តចាប់ខ្លួន ជាបន្តបន្ទាប់ មកដាក់ជជែកគ្នាដែរ។
មកទល់ម៉ោងនេះ លទ្ធផលនៃការជជែកគ្នា យ៉ាងណានោះ នៅមិនទាន់បង្ហាញជាផ្លូវការ ដោយតំណាងគណបក្សទាំងពីរ នៅឡើយ។ តែកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ នៅស្នាក់ការគណបក្សសង្គ្រោះជាតិ ចាក់អង្រែលើ លោក ឡុង រី [...]