Posts by "អ៊ុម វ៉ារី"

ហុង ជួនណារ៉ុង៖ ពេល​បង្រៀន ហាម​និយាយ​រឿង​នយោបាយ!

ហុង ជួនណារ៉ុង៖ ពេល​បង្រៀន ហាម​និយាយ​រឿង​នយោបាយ!

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ នាទីស្តីការ​ក្រសួង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ទៅកាន់គ្រូបង្រៀនទាំងអស់ ដែលមានវត្តមាននៅទីនោះ ម្តងហើយ ម្តងទៀតថា នៅក្នុងថ្នាក់រៀន មិនអាចនិយាយរឿងនយោបាយ ឬ​បង្ហាញការគាំទ្រគណបក្ស នយោបាយណាមួយ ដល់សិស្សឡើយ។

លោករដ្ឋមន្រ្តី បានលើកយកសេចក្តីណែនាំមួយ ចេញដោយក្រសួងអប់រំ នាពេលថ្មីៗនេះ មកបញ្ជាក់ឡើងថា រាល់សកម្មភាពនយោបាយ និងការឃោសនានយោបាយ ឲ្យគណបក្សនយោបាយណាមួយ នៅក្នុងគ្រឹះស្ថាន​សិក្សាសាធារណៈ ឬស្ថាប័នអប់រំត្រូវបានហាមឃាត់។ លោកបានថ្លែងឲ្យដឹងថា៖ «តើស្អីទៅ សកម្មភាព​នយោបាយ? អ្វីដែលមានចែង នៅក្នុងច្បាប់អប់រំ។ យើងអត់អាចធ្វើអី លើសពីច្បាប់ទេ។ (...) នៅពេលទៅ​បង្រៀន មិនអាចយករឿងនយោបាយ មកឡូកឡំ ជាមួយការបង្រៀនសិស្ស នៅក្នុងថ្នាក់។ (...) អ្វីដែលក្រសួង​ចេញសេចក្តីថ្លែងការណ៍ គឺថា ពេលទៅបង្រៀន [...]

សុខ ទូច៖ ផែនទី​ព្រំដែន​មក​ពី​ប្រភព​បី​ផ្សេង​គ្នា តែ​មាន​ត្រា​មួយ​ដូច​គ្នា

សុខ ទូច៖ ផែនទី​ព្រំដែន​មក​ពី​ប្រភព​បី​ផ្សេង​គ្នា តែ​មាន​ត្រា​មួយ​ដូច​គ្នា

ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានធ្វើការអះអាង នៅមុខអ្នកសារព័ត៌មាន និងតំណាងមកពីភាគីទាំង៦ថា ផែនទាំង២៦ផ្ទាំង ដែលទទួលបានពី ក្រុមទាំងបីផ្សេងៗនោះ ភាគច្រើនត្រូវគ្នា​ទាំងអស់ លើកលែងតែបែបទីមួនផ្ទាំង ដែលទទួលបានពីគណបក្សសង្គ្រោះជាតិទេ ដែលនៅមានការខ្វះខាត​ចំនួនពីផ្ទាំង ជាន់គ្នាមួយផ្ទាំង និងមួយផ្ទាំងទៀត មិនអាចយកជាការ ព្រោះជាផែនទី បង្ហាញពីដីវៀតណាម។

លោកបានបញ្ជាក់ថា ផែនទីដែលគណបក្សសង្គ្រោះជាតិខ្វះនោះ រួមមានផែនទីលេខ២ និងលេខ១៥។ ហើយ​លោកស្នើឲ្យគណបក្សមួយនេះ រកផែនទីទាំងពីរមកបង្គ្រប់ ដើម្បីធ្វើការផ្ទៀងផ្ទាត់គ្នាជាបន្ត រហូតដល់កម្ពុជា ទទួលបានផែនទីបន្ថែម ពីអង្គការសហប្រជាជាតិ នាថ្ងៃទី២០ ខេសីហា ឆ្នាំ២០១៥ ខាងមុខនេះ។

លោក សុខ ទូច ក្នុងសន្និសីទសារព័ត៌មាន ផ្ទៀងផ្ទាត់ផែនទី នាព្រឹកថ្ងៃទី១៤ ខែសីហា បានដាក់ការកត់​សម្ភាល់​ថា ទាំងផែនទីរាជរដ្ឋាផិបាល ផែនទីគណបក្សសង្គ្រោះជាតិ [...]

សមាជិក​ព្រឹទ្ធសភា ហុង សុខហួរ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ភ្នំពេញ​ថ្មី

សមាជិក​ព្រឹទ្ធសភា ហុង សុខហួរ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ភ្នំពេញ​ថ្មី

នាថ្ងៃសៅរ៍ទី១១ ខេសីហា ឆ្នាំ២០១៥ វេលាម៉ោងជាង៦ ព្រឹក កងកម្លាំងអាជ្ញាធរចំរុះកម្ពុជា បានធ្វើការ​ឡោម​ព័ទ្ធ និងចាប់ខ្លួនសមាជិកព្រឹទ្ធិសភា មកពីគណបក្សសមរង្ស៊ី លោក ហុង សុខហួរ នៅគេហដ្ឋានរបស់​តំណាង​រាស្ត្រ នៃគណបក្សសង្គ្រោះជាតិដូចគ្នា ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី។

តាមប្រភពព័ត៌មានច្បាស់ការ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង​បន្ទាប់ ពីសមាជិកព្រឹទ្ធិសភារូបនេះ បានចាកចេញ ពីស្ថានទូតបារាំង ឆ្ពោះទៅកាន់ផ្ទះលេខ ១០៦A ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់លោក យន្ត ថារ៉ូ តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ មណ្ឌលខេត្តបន្ទាយមានជ័យ។

លោក ហុង សុខហួរ ត្រូវបង្ខំចិត្តលាក់ខ្លួនមួយរយៈពេលខ្លី បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ប្រកាសឲ្យចាប់​ខ្លួន​​ជា​បន្ទាន់ មកផ្តន្ទាទោសតាមច្បាប់ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ដោយចោទប្រកាន់លោក [...]

សុខ ទូច៖ ត្រូវ​ឈប់​យក​ផែនទី និង​ព្រំដែន ធ្វើ​ជា​«ចំណាប់​ខ្មាំង»

សុខ ទូច៖ ត្រូវ​ឈប់​យក​ផែនទី និង​ព្រំដែន ធ្វើ​ជា​«ចំណាប់​ខ្មាំង»

ប្រធានក្រុមអ្នកស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើង ក្នុងសន្និសីទ​សារព័ត៌មាន ស្តីពី «ការត្រួតពិនិត្យផ្ទៀងផ្ទាត់ផែនទី» កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅរាជ​បណ្ឌិត​សភាកម្ពុជាថា ក្នុងនាមលោក ជាក្រុមអ្នកស្រាវជ្រាវ នឹងធ្វើជាសក្ខីកម្ម ឬជាអ្នកអង្កេតការណ៍ មើលនូវ​រាល់​កិច្ចការ​ទាំងនោះ ជាមួយនឹងការពិនិត្យ និងផ្ទៀងផ្ទាត់លើផែនទីទាំងឡាយ ដែលក្រុមការងាររបស់លោក នឹង​ទទួល​បានជាបន្តបន្ទាប់ នាថ្ងៃខាងមុខ។

លោកបន្ថែមថា ឆ្លងតាមកិច្ចការងារទាំងនោះ នឹងអាចមានការបញ្ចប់មួយ នៃទំនាស់ផ្ទៃក្នុងជាតិ (គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) ហើយក៏នឹងស្នើ ឲ្យមានការរៀបចំបោះបង្គោលព្រំដែន ដែល​មាន​៣១៤បង្គោល ស្មើនឹង១២៧០គីឡូម៉ែត្រ រវាងព្រំដែនកម្ពុជា វៀតណាម។

ប្រធានក្រុមអ្នកស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ទាំងរដ្ឋាភិបាល (គណបក្ស​ប្រជាជន​កម្ពុជា) ក៏ជាកូនខ្មែរ [...]

ឈាង វុន ធ្វើ​សន្និសីទ​សារព័ត៌មាន ខុស​ប្រធាន​បទ (vdo)

ឈាង វុន ធ្វើ​សន្និសីទ​សារព័ត៌មាន ខុស​ប្រធាន​បទ (vdo)

ក្នុងសន្និសីទសារព័ត៌មាន រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នាវិមានរដ្ឋសភាជាតិ លោក ឈាង វុន អ្នក​នាំពាក្យ និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា មិនបានឆ្លើយតប ទាក់ទងនឹងសំនួរអ្នកសារព័ត៌មាន ទាក់​ទងនឹងប្រធានបទ នៃសន្និសីទរបស់លោក ពិសេសទាក់ទង នឹងសមាជិកព្រឹទ្ធសភា មកពិគណបក្សសម រង្ស៊ី ដែលលោក ឈាង វុន បានគ្រោងនិយាយនោះឡើយ។

នៅមុនសន្និសីទសារព័ត៌មានចាប់ផ្តើម ភ្នាក់ងារអ្នកយកព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បាន​ឃើញ​លោក ឈាង វុន កំពុងនិយាយទូរស័ព្ទ តែមិនដឹងពិភាក្សា ពីរឿងអ្វី និងជាមួយនរណាឡើយ ដោយគ្រាន់តែ​បាន​លឺលោក ឈាង វុន និយាយត្រឹមពាក្យថា៖ «បាទសម្តេចៗ»។

បន្ទាប់មក អ្នកសារព័ត៌មាន បានឮសូរប្រសាសន៍លោក ឈាង វុន ដែលជាតំណាងរាស្រ្តមួយរូប (មណ្ឌល​បាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា) ផងនេះ បានថ្លែងបដិសេធថា លោកមិនមានសមត្ថកិច្ច ធ្វើការបក​ស្រាយ ក្នុងរឿងពាក់ព័ន្ធ នឹងសមាជិកព្រឹទ្ធិសភានោះឡើយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...