Posts by "អ៊ុម វ៉ារី"

សម រង្ស៊ី៖ សកម្មជន​​សង្គ្រោះ​ជាតិ​នឹង​រួច​ខ្លួន បើ​រដ្ឋាភិបាល​មាន​«ស្មារតី​បង្រួប​បង្រួម​ជាតិ»

សម រង្ស៊ី៖ សកម្មជន​​សង្គ្រោះ​ជាតិ​នឹង​រួច​ខ្លួន បើ​រដ្ឋាភិបាល​មាន​«ស្មារតី​បង្រួប​បង្រួម​ជាតិ»

មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសម្ដែងសុទិដ្ឋិនិយមថា ស្ថានភាពតានតឹង ផ្នែក​នយោបាយលើក«ទីបី»នេះ អាចនឹងមានច្រកសម្រាប់ទម្លាយ បន្ទាប់ពីស្ថានការតានតឹង នៃនយោបាយ ក្នុង​ឆ្នាំ២០១៤ ទាំង«ពីរ» ត្រូវបានទម្លាយដោយស្របច្បាប់ និងដោយជោគជ័យ ក្រោមកិច្ចអន្តរាគមន៍ របស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការថ្លែងរបស់លោក សម រង្ស៊ី បានធ្វើឡើង ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់​ពី​លោកបានជួប និងសួរសុខទុកសកម្មជន ទាំង១១រូប នៅមុខមន្ទីរអប់រំកែប្រែទី១ ព្រៃស ដោយលោក បាន​អះ​អាងទៀតថា លោកនឹងព្យាយាមចរចា ជាមួយលោក ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ទៅតាមស្ថានភាព និងស្ថានការជាក់ស្តែង។។

លោកបន្តថា ទាំងរូបលោកផ្ទាល់ ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានគោលដៅ និងគំនិតតែមួយដូចគ្នា ក្នុងការបង្រួបបង្រួមជាតិ និងប្រមូលអ្នកមានចំណេះដឹង ដើម្បីការពារបូរណភាពទឹកដី តែមួយដូចគ្នា។

ប៉ុន្តែលោក សម រង្ស៊ី [...]

ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា ការប្រជុំរបស់ព្រឹទ្ធសភា បានសម្រេចឲ្យ​អាជ្ញាធរមាន​សមត្ងកិច្ច បន្តនីតិវិធីរបស់ខ្លួន ដោយពុំគិតពីអភ័យឯកសិទ្ធិ ក្រោមមូលហេតុ បទល្មើសជាក់ស្តែង។ លោកថា បទល្មើសជាក់ស្តែង ដែលមានចែងតាមមាត្រា១០៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើការចាប់ខ្លួនជាមុន ចាំ​រាយការណ៍ជាក្រោយបាន។ លោកបន្ថែមថា ដូច្នេះទាំងសមត្ថកិច្ច ទាំងតុលាការ អាចបន្តធ្វើការការរបស់ខ្លួន តាមនីតិវិថីច្បាប់ ដេលបានចែងនេះ ជាបន្តបន្ទាប់ទៀត។

» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ម៉ម ប៊ុននាង ដូចខាងក្រោម៖

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅពន្ធនាគារព្រៃសរ កាលពីថ្ងៃទី១៧ ខែសីហា ម្សិល​ម៉ិញនេះថា ករណីខាងលើនេះ នឹងអាចធ្វើការចរចា [...]

អ្នក​​នាំ​​ពាក្យ​ព្រឹទ្ធសភា៖ សមត្ថកិច្ច​ចាត់​ការ ហុង សុខហួរ ដោយ​មិន​ចាំ​គិត​ពី​អភ័យឯក​សិទ្ធិ

អ្នក​​នាំ​​ពាក្យ​ព្រឹទ្ធសភា៖ សមត្ថកិច្ច​ចាត់​ការ ហុង សុខហួរ ដោយ​មិន​ចាំ​គិត​ពី​អភ័យឯក​សិទ្ធិ

គណកម្មការអចិន្ត្រៃយ៍នៃព្រឹទ្ធិសភា មិនធ្វើការពិចារណា លើការដក់ ឬមិនដកអភ័យឯកសិទ្ធិ ពីលោក ហុង សុខហួរ នោះឡើយ ព្រោះជា«បទល្មើសជាក់ស្តែង»។ នេះបើតាមការអះអាង របស់អ្នកនាំពាក្យព្រឹទ្ធសភា ដែល​បានថ្លែង មកកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែសីហា ម្សិលម៉ិញ នៅក្រោយពីបញ្ចប់កិច្ចប្រជុំ គណៈកម្មការអចិន្ត្រៃយ៍ និងកិច្ចប្រជុំពេញអង្គដោយសម្ងាត់ នៃព្រឹទ្ធសភា ដែលមានសមាជិក មក​ពី​គណបក្ស​ប្រជាជនកម្ពុជាតែមួយ។

លោក ប៊ុននាង បានធ្វើការអះអាងថា ដោយគ្មានវត្តមានសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី សមាជិក​ព្រឹទ្ធិសភាផ្សេងទៀត ដែលបានវត្តមាន បានសម្រេចឲ្យអាជ្ញាធរ​មានសមត្ថកិច្ចកម្ពុជា បន្តនីតិវិធីរបស់ខ្លួន តាម​ករណីជាក់ស្តែង នៃបទល្មើសរបស់លោក ហុង សុខហួរ។ លោកបានបន្តថា ករណីនៃបទល្មើសជាក់ស្តែង មិន​បានទាក់ទងរំខាន ដល់«អភ័យឯកសិទ្ធិ»នោះឡើយ។

អ្នកនាំពាក្យរូបនេះលើកឡើងថា សមាជិកព្រឹទ្ធសភា ដែលប្រព្រឹត្តិបទល្មើសជាក់ស្តែង [...]

គឹម សន្តិភាព និយាយ​ពី​«អភ័យឯកសិទ្ធិ»​សមាជិក​ព្រឹទ្ធសភា

គឹម សន្តិភាព និយាយ​ពី​«អភ័យឯកសិទ្ធិ»​សមាជិក​ព្រឹទ្ធសភា

«អភ័យឯកសិទ្ធិ សមាជិកព្រឹទ្ធសភា» មិនអាចធ្វើការរារាំង ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំ​ខ្លួន ក្នុងករណីប្រព្រឹត្តបទលើ្មស ព្រហ្មទណ្ឌ«ជាក់ស្តែង» ឡើយ។ នេះជាការថ្លែងឡើង របស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដោយបានអះអាង ពីរដ្ឋធម្មនុញ្ញ ត្រង់មាត្រា១០៤ថ្មី នឹងមាត្រា១២ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ នៃសមាជិកព្រឹទ្ធសភា។

ការថ្លែងរបស់អ្នកនាំពាក្យខាងលើ ជាការឆ្លើយតបទៅនឹងមេធាវីម្នាក់ ដែលបានលើកឡើងថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង ដោយរំលោភមាត្រា១០៤ នៃរដ្ឋធម្មនុញ្ញ។ លោក គឹម សន្តិភាព បានពន្យល់ថា សម្រាប់​ករណី​«បទល្មើសព្រហ្មទណ្ឌជាក់ស្តែង» គ្រប់បុគ្គលទាំងអស់ អាចចាប់ខ្លួនជននោះ ទៅប្រគល់ជូនមន្ត្រីនគរបាល​យុត្តិធម៌ ដែលនៅជិតបំផុត នេះបើយោងតាមមាត្រា៨៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

អ្នកស្រីមេធាវី ម៉េង សុធារី បានលើកឡើងបន្ទាប់ ពីក្រុមសមត្ថកិច្ច បាននាំខ្លួនលោក ហុង សុខហួរ [...]

ម៉ម សូណង់ដូ៖ សកម្មភាព​​របស់ ហុង សុខហួរ ជា​ទង្វើ​ស្នេហា​ជាតិ

ម៉ម សូណង់ដូ៖ សកម្មភាព​​របស់ ហុង សុខហួរ ជា​ទង្វើ​ស្នេហា​ជាតិ

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំ ប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសម្បុកឃ្មុំ បានធ្វើការ​ប្រៀបធៀបការចាប់ខ្លួន លោក ហុង សុខហួរ ដោយអាជ្ញាធរកម្ពុជានៅពេលនេះ ថាដូចទៅនឹងករណី នៃការ​ចាប់ខ្លួនលោក កាលពីប៉ុន្មានឆ្នាំមុន ដោយគ្រាន់តែលោក បានធ្វើការស្នើរដ្ឋាភិបាល ឲ្យយក«កោះត្រល់» ពី​ក្រោមការគ្រប់គ្រង ដោយប្រទេសវៀតណាម មកវិញ។ លោករំលឹកថា លទ្ធផលនាពេលនោះ លោកក៏ត្រូវ​បាន«ជាប់គុក» ឯកោះត្រល់ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាមដដែល។

ថ្លែងមកកាន់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងភ្នំពេញ កាលពីថ្ងៃអាទិត្យទី១៦ ខេសីហា ឆ្នាំ២០១៥ នេះ អតីតប្រធានស្ថានីយ៍វិទ្យុសំបុក្រឃ្មុំ បានបង្ហាញអត្ថន័យមួយចំនួន ដែលបានបង្ហោះ តាមទំព័រហ្វេសប៊ុក និង​ការចោ​ទប្រកាន់របស់តុលាការ ក៏ដូចជារដ្ឋាភិបាលថា ត្រូវធ្វើការសិក្សា និងស្វែងយល់ឲ្យបានស៊ីជម្រៅ​ជាង​នេះ លើពាក្យពេជ្រនីមួយ នៃការចោទប្រកាន់របស់ខ្លួន ដើម្បីជៀសវាងធ្វើការចោទប្រកាន់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...