ព្រាប កុល៖ គណបក្សដែលមិននិយាយពីអំពើពុករលួយ នឹងមិនមានការគាំទ្រពីពលរដ្ឋ
នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងថា បើគណបក្សនយោបាយណាមួយ មិនបានបង្ហាញនូវគោលនយោបាយ ពាក់ព័ន្ធនឹងកិច្ចខំប្រឹងប្រែងចូលរួម ទប់ស្កាត់ ឬប្រឆាំងនឹងអំពើពុករលួយនោះទេ គណបក្សនោះនឹងមិនអាច ទទទួលបាននូវការគាំទ្រ ពីប្រជាពលរដ្ឋនោះឡើយ។
ការថ្លែងរបស់លោក បានធ្វើឡើង នៅក្នុងសិក្ខាលាលាមួយស្តីពី «ការស្វែងយល់អំពីអំពើពុករលួយ និងវិធីសាស្រ្តក្នុងការទប់ស្កាត់ក្នុងបរិបទប្រទេសកម្ពុជា» កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នាការិយាល័យនៃវិទ្យស្ថានខ្មែរ សំរាប់សហប្រតិបត្តិការ និងសន្តិភាព។
លោក ព្រាប កុល បាននិយាយចុចចំ ទៅគណបក្សកាន់អំណាច ឬរដ្ឋាភិបាល ថាបានបង្ហាញនូវគោលនយោបាយ នៃការទប់ស្កាត់អំពើពុករលួយ នៅកម្ពុជា ក្នុងកម្មវិធីគោលនយោបាយរបស់ខ្លួនហើយ តែចាំបាច់ ក៏ត្រូវបង្ហាញនូវសកម្មភាព «ទប់ស្កាត់ជាក់ស្តែង» ក្រោមកិច្ចដឹកនាំរបស់ខ្លួនដែរ។ យ៉ាងណា លោកទទួលស្គាល់ថា មានបញ្ហាពិបាកខ្លះ [...]