ខុមហ្វ្រែល៖ តំណាងរាស្រ្ត CPP អសកម្មក្នុងការងារជាង CNRP
សកម្មភាពនៃតំណាងរាស្រ្ត ទាំងពីរគណបក្ស ដែលមានអសនៈក្នុងរដ្ឋសភា មានការកើនក្នុងរយៈពេលដូចគ្នា នាដើមអាណត្តិ ប៉ុន្តែមានតំណាងរាស្រ្តត្រឹមតែ៧០រូប ប៉ុណ្ណោះ ពីក្នុងចំណោម១២៣រូប ដែលបានចុះដល់មូលដ្ឋាន។ នេះបើតាមការលើកឡើង របស់លោក ស៊ិន ទិត្យសីហា មន្រ្តីអង្កេតនៃអង្គការខុមហ្វ្រែល កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ក្នុងសន្និសីទសារព័ត៌មានស្តីពី «របាយការណ៍សង្ខេប ឆរមាសលើកទី២ នៃការឃ្លាំមើលរដ្ឋសភា និងតំណាងរាស្ត្រ នៃនីតិកាលទី៥ និងការដាក់បង្ហាញ ឲ្យប្រើប្រាស់កម្មវិធីឃ្លាំមើល សភាតំណាងរាស្ត្រ» រៀបចំដោយអង្គការខុមហ្រ្វែល។
មន្ត្រីរបស់អង្គការឃ្លាំមើលការបោះឆ្នោតរូបនេះ បានលើកឡើងថា ចំនួននេះថ្មីត្បិតតែកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំទីមួយ នីតិកាលទីប្រាំ។ លោក ស៊ិន ទិត្យសីហា បានថ្លែងឡើងថា៖ «ព្រោះតែតំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ បានចូលរួមក្នុងរដ្ឋសភា [...]