ឧទ្ធណ៍កោះហៅ សម រង្សី រឿងបរិហាកេរ្តិ៍ ហោ ណាំហុង
ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានចេញដីកាកោះហៅ លោក សម រង្ស៊ី មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន ឲ្យបង្ហាញខ្លួននៅសវនាការនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ៨ ព្រឹក ដើម្បីចូលរួមសវនាការ ពីដំណើររឿងបរិហារកេរ្តិ៍ និងការផ្សព្វផ្សាយព័ត៌មាន«មិនពិត» ពីលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសម រង្សី។ រូបថតគណបក្សសមរង្សី។
ដីកាកោះនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបានកម្ពុជាបានបដិសេធ នូវសំណើរបស់អាមេរិក ដែលស្នើឲ្យកម្ពុជាពិចារណាបទចោទលើ លោក សម រង្ស៉ី ដើម្បីឲ្យប្រធានគណបក្សប្រឆាំងរូបនេះ បានចូលរួមការបោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ២០១៣នេះ។ ជាសំណុំរឿងក្តី ចុងក្រោយតែមួយគត់ របស់លោក សម រង្ស៊ី [...]