Posts by "អ៊ុម វ៉ារី"

បាតុកម្ម​មហាជន​ប្រឆាំង​​លោក កឹម សុខា ដឹកនាំ​ដោយ​លោក ជុំ ម៉ី

បាតុកម្ម​មហាជន​ប្រឆាំង​​លោក កឹម សុខា ដឹកនាំ​ដោយ​លោក ជុំ ម៉ី

ភ្នំពេញ៖ ស្ថិតក្រោមការយកចិត្តទុកដាក់ និងអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ជាពិសេសសាលារាជធានីភ្នំពេញ និងក្រសួង មហាផ្ទៃ បានធ្វើឲ្យកិច្ចដំណើរការ នៃមហាបាតុកម្មមហាជនប្រឆាំងនឹងលោក កឹម សុខាដែលដឹកនាំដោយលោកជុំ ម៉ី ប្រធានសមាគមក្សេមក្សាន និងជាតំណាងឲ្យអ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នេះបានប្រព្រឹត្តទៅដោយរលូន និង​ជោគជ័យ នាទីលានប្រជាធិបតេយ្យ។


បាតុកម្មប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ (រូបថត MONOROOM.info/ O.Vary)

មហាជនប្រមាណរាប់ពាន់នាក់ បានធ្វើដំណើរដោយថ្មើរជើង ខ្លះជិះម៉ូតូ និងទៀតជិះឡាន ពីទីចំងាយនានា ទាំងក្នុង​និង​ក្រៅក្រុង និងតាមបណ្តាខេត្តដែលជាប់នឹងក្រុង ចូលមកកាន់ទីលានប្រជាធិបតេយ្យ ដែលជាទីកន្លែងធ្វើមហាបាតុកម្ម​ដោយអហិង្សា [...]

ព្រឹត្តិការណ៍​ចុងក្រោយ ទាក់ទង​បាតុកម្ម​មហាជន​ប្រឆាំង​កឹម សុខា

ព្រឹត្តិការណ៍​ចុងក្រោយ ទាក់ទង​បាតុកម្ម​មហាជន​ប្រឆាំង​កឹម សុខា

ភ្នំពេញ៖ ដូចការគ្រោងទុក បាតុកម្មអហឹង្សា ដឹកនាំដោយលោក ជុំ ម៉ី តំណាងអតីតជនរងគ្រោះនៃគុកទួលស្លែង និងជន​រងគ្រោះក្រោមរបបខ្មែរក្រហម ចាប់ផ្តើមនៅថ្ងៃអាទិត្យទី៩ខែមិថុនានេះ នៅទីលានប្រជាធិបតេយ្យ ធ្វើការប្រឆាំងនឹង​ការ​លើកឡើងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិទាក់ទងនឹង «គុកទួលស្លែងជាគុកសិប្បនិម្មិត រៀបចំ​ឡើងដោយវៀតណាម»។


រូបថតរបស់គណបក្ស ដែលបានផ្ញើរមកមនោរម្យព័ងអាំងហ្វូ បញ្ជាក់ពីវត្តមានលោកកឹម សុខា នៅស្រុកពពាក្រែក ក្នុងខេត្ត​កំពង់ចាម កាលពីថ្ងៃទី១៨ខែឧសភា មិនមែននៅខេត្តតាកែវ ឬនៅខេត្តព្រៃវែងនោះទេ។

ឆ្លើយតបនឹងសំណើររបស់លោក ជុំ ម៉ី ក្នុងការជួបជុំធ្វើបាតុកម្មរបស់បណ្ដាជននេះ ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបាន​អនុញ្ញាត ឲ្យមានអ្នកចូលរួមត្រឹមតែមួយម៉ឺននាក់ប៉ុណ្ណោះ [...]

កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

ភ្នំពេញ៖ ទីបំផុតទៅ ច្បាប់ស្តីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើងក្នុងរយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ» ត្រូវបានអនុម័តកិច្ចប្រជុំវិសាមញ្ញ របស់រដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣នេះ ដោយ​សម្លេងគាំទ្រ៨៦លើ៨៦សម្លេង។ តែសម្រាប់មតិមួយចំនួន យល់ថា ការអនុម័តច្បាប់នេះ មានចរិកនយោបាយ បម្រើឲ្យ គណបក្សកាន់អំណាច ខណៈដែលការបោះឆ្នោតនឹងឈានមកដល់ ក្នុងចុងខែកក្កដាខាងមុខ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

បន្ទាប់ពីមានការស្នើសុំរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ខែឧសភានោះមក រដ្ឋសភារបស់ប្រទេសកម្ពុជា បាន​បើក​កិច្ចប្រជុំ«វិសាមញ្ញ»មួយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីពិភាក្សានិងអនុម័តច្បាប់មួយនេះ [...]

កម្ពុជា៖ ទោះ​តំណាង​រាស្ត្រ​ប្រឆាំង​ថា​រដ្ឋសភា​«បាត់​សុពលភាព» តែ​ច្បាប់​នឹង​ត្រូវ​អនុម័ត

កម្ពុជា៖ ទោះ​តំណាង​រាស្ត្រ​ប្រឆាំង​ថា​រដ្ឋសភា​«បាត់​សុពលភាព» តែ​ច្បាប់​នឹង​ត្រូវ​អនុម័ត

ថ្ងៃសុក្រទី០៧ខែមិថុនានេះ រដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីអនុម័តលើសេចក្តីស្នើច្បាប់ ស្តីពី«ការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដោយគ្មានវត្តមានរបស់​គណបក្សប្រឆាំង។ នេះបើតាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៦ ខែមិថុនា របស់ក្រុមតំណាងរាស្រ្តគណបក្សសម រង្សី និង​គណបក្សសិទ្ធិមនុស្ស ដែលបានចាត់ទុកថា «រដ្ឋសភាខ្មែរបានបាត់បង់សុពលភាព» អស់ទៅហើយ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ MONOROOM.info photo/ O.Vary។

សេចក្តីថ្លែងការណ៍នេះបានចាត់ទុកថា រដ្ឋសភា ដែលគ្មានសម្លេងគណបក្សប្រឆាំងនេះ នឹងត្រូវបានរំលាយចោល ដោយ​គណកម្មាធិការអចិន្ត្រៃនៃរដ្ឋសភា ហើយនាំដល់ការរំលាយរដ្ឋសភាមុននីតិកាល។ រដ្ឋសភានេះមិនអាចមានសុពលភាព [...]

សម្ភាសសុន ឆៃ ៖ វិបត្តិ​ដី​ធ្លី​ដ៏​ធំ​នៅ​រតនគីរី បង្ក​មក​ពី​ក្រុមហ៊ុន​វៀតណាម

សម្ភាសសុន ឆៃ ៖ វិបត្តិ​ដី​ធ្លី​ដ៏​ធំ​នៅ​រតនគីរី បង្ក​មក​ពី​ក្រុមហ៊ុន​វៀតណាម

តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ បានចុះធ្វើការស៊ើបអង្គេតករណីជម្លោះដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុនវៀតណាម នៅខេត្តរតនគីរី រយៈពេលពីរថ្ងៃ ថ្ងៃទី១៩ -២០ ខែឧសភា ឆ្នាំ២០១៣។


ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី។ (រូបថតឯកសារ២០០៦ Bunthoeun Chea/ MONOROOM.info)

ការស៊ើបអង្គេតតំបន់ព្រៃសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ទៅឲ្យក្រុមហ៊ុនវៀតណាមក្នុងស្រុកអ៊ូយ៉ាដាវ និងស្រុកលំផាត់នេះ លោក សុន ឆៃបានផ្តល់បទសម្ភាសជាមួយមនោរម្យព័ងអាំងហ្វូ ពីចំណាត់ការបន្តរបន្ទាប់ លើលទ្ធផលដែលទទួលបាន ពីការស៊ើបអង្គេតនេះដូចខាងក្រោម៖

មនោរម្យព័ងអាំងហ្វូ ៖ ក្រោយពីការអង្កេតករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនវៀតណាម នៅខេត្តរតនគីរី តើលោក [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...