ហ៊ុន សែន បញ្ជា ស៊ុយ សែម ឲ្យរក្សារ៉ែ«ទីតាញ៉ូម»ដើម្បីព្រៃឈើ
ដើម្បីការពារបរិដ្ឋានទឹកសមុទ្រ ខេត្តកោះកុង ឲ្យនៅខៀវស្រងាត់នោះ ត្រូវតែគ្មានការកាប់បំផ្លាញឈើខាងលើ ដែលធ្វើក្រោមហេតុផល ជីកកកាយ យករ៉ែទីតាញ៉ូមនោះ។ នេះជាបទបញ្ជាដោយផ្ទាល់មាត់ របស់លោក ហ៊ុន សែន ទៅកាន់រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពលលោក ស៊ុយ សែម ទាក់ទងនឹងការថែរក្សាព្រៃឈើ ជៀសជាងការជីកយករ៉ែទីតាញ៉ូម ក្នុងខេត្តកោះកុង ដែលអាចទទួលបានចំណូល ដល់ទៅរាប់ពាន់លានដុល្លា។
ថ្លែងក្នុងពិធីបិទសន្និបាត ស្តីពីការប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បានឲ្យដឹងថា៖ «វាមែនទៅជាតំបន់ ទេសចរណ៍រមណីយដ្ឋាន ជីផាតទៀតទេណា។ (...) ទឹកហូរទៅហើយ ទឹកសមុទ្រ នៅតំបន់ហ្នឹង មិនមែនទឹកសមុទ្រខៀវស្រងាត់ ដូចសព្វថ្ងៃនេះ ទៅជាទឹកសមុទ្រល្អក់តែម្តង។ អញ្ជឹងទេ... ទុកវាសិនទៅ អត់ទាន់ផ្អូមទេ។»។
ប៉ុន្តែការអះអាង [...]